Ouch Channora-អ៊ូច ចាន់ណូរ៉ា

Ouch Channora-អ៊ូច ចាន់ណូរ៉ា Under secretary of state , Ministry of Interior.

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត...
19/05/2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារខ្លឹមសារ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ នៃគណៈកម្មការរៀបចំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា នៃក្រុមការងាររៀបចំខ្លឹមសារ។

ដោយ៖ សត្យា

បាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម អ៊ូច ចាន់ណ...
15/05/2026

បាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា និងបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក សរុបប្រមាណ៦៥រូប។
ដោយ៖ សត្យា

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ឯកឧត...
12/05/2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារខ្លឹមសារ និងលោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារខ្លឹមសារ និងក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី និងក្រុមការងារពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា នៃក្រុមការងារខ្លឹមសារ និងក្រុមការងារនាំមុខនៃគណៈកម្មការរៀបចំកិច្ចប្រជុំជាច្រេីនរូបទៀត។

ដោយ៖ សត្យា

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯក...
04/05/2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសហអធិបតី នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម(Zoom)។

ដោយ៖ សត្យា

នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ========================ឯក...
24/04/2026

នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ
========================
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ របស់ផែនការងារសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ។

ដោយ៖ សត្យា

នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦  =====================ឯកឧ...
22/04/2026

នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
=====================
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សាភិបាល (GPSCFL) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ឆ្នាំ២០២៦ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) តាមប្រព័ន្ធវីដេអូ Zoom ។

ដោយ៖ សត្យា

ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ សិរីម...
13/04/2026

ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ក្នុងឱកាសសិរីសួស្ដីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៌ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំក្រសួងមហាផ្ទៃ រួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់រីកចម្រើនថ្កុំថ្កើងរុងរឿងបន្ថែមទៀត។

ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ សិរីមង...
13/04/2026

ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុសចៅស្រី ក្នុងឱកាសសិរីសួស្ដីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៌ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់រីកចម្រើនថ្កុំថ្កើងរុងរឿងបន្ថែមទៀត។

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀល ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះឯ...
08/04/2026

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀល ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះ

ឯកឧត្ដម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សានិងផ្តល់យោបល់លើឯកសារទស្សនាទាន និងសេចក្តីព្រាងប្រកាសរួម ស្តីពីការបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គលេខាធិការដ្ឋាន តំណាងក្រុមប្រឹក្សានីតិកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនផងដែរខាង។

ដោយ៖ សត្យា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេ...
07/04/2026

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ

ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

ដោយ៖ សត្យា

Address

#275 ផ្លូវព្រះនរោត្តម ក្រុងភ្នំពេញ
Phnom Penh
120111

Alerts

Be the first to know and let us send you an email when Ouch Channora-អ៊ូច ចាន់ណូរ៉ា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ouch Channora-អ៊ូច ចាន់ណូរ៉ា:

Share