នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ Department of Development

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ Department of Development

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  Department of Development ដើម្បីបង្ហាញពីការអភិវឌ្ឍន៍នៃកងយោធ?
(1)

ចក្ខុវិស័យ
ដើរ​តួ​ជា កា​តា​លី​ករ ដ៏​សំ​ខាន់​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​បង្កើត អនាគត​ដ៏​រុង​រឿង​ និង សហ​គមន៍​កង​ទ័ព ប្រ​កប​ដោយ​ភាព​សុខ​ដុម តាម​រយៈ​ការ​ពង្រឹង​នូវ ចំ​ណេះ​ដឹង ជំ​នាញ និង ប្រើ​ប្រាស់​ធន​ធាន​នា​នា ដែល​ចាំ​បាច់​សម្រាប់​ការ​កសាង ជីវ​ភាព​ថ្លៃថ្នូរ និង កិត្តិយស។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
29/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

(ខេត្ត​កោះកុង​)៖នៅ​វិមាន​ឈ្នះ​ឈ្នះ​កោះកុង​​ ​​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​អញ្ជើញ​ចូលរួម​ពិធីក្រុងពាលី និងចម្រើនព្រះបរិត្តដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។

ពិធី​ស្ថិតនេះ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបឈ្នះ ឈ្នះ និងលោកជំទាវ។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
27/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ​)៖នៅ​វិមាន​ឈ្នះ​ឈ្នះ​ ​​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ បាន​ចាត់តាំង​ វរសេនីយ៍ឯក​ ប្រាក់​ វណ្ណី​ នាយរង​ ការិយាល័យ​កសិកម្ម​ ដឹកនាំ​នាយទាហាន​ក្នុង​នាយកដ្ឋាន​អភិវឌ្ឍន៍​ ចូលរួម​អបអរសាទរ​ការ​ចេញ​ដំណើរ​របស់​សហព័ន្ធ​យានយន្ត​កម្ពុជា​ពី​វិមាន​ ​ឈ្នះ​ ​ឈ្នះ​ រាជធានីភ្នំពេញ​ ទៅកាន់​ស្ដូប​វិមាន​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង​ ដឹកនាំ​ដោយ​ ឯកឧត្ដម​ ទៀ​ ស្យាម​ សមាជិក​គណៈកម្មការ​ អន្តរ​ក្រសួង​ ដេីម្បី​រៀបចំ​ពិធី​សម្ពោធ​ ដាក់​អោយ​ប្រេីប្រាស់​ជាផ្លូវការ​ស្ដូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ឈ្នះ​ កោះកុង​ ។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
26/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

(ខេត្ត​កោះកុង​​)៖ ​​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ បាន​អញ្ជើញ​ចូលរួម​មិទ្ទិញអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។

ពិធី​នេះ​ស្ថិត​ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ។

យុទ្ធនាការកៀរគររកមូលនិធិឆ្នាំនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើក កម្ពស់កម្លាំងមហាសាមគ្គីជាតិខ្មែរ ដែលជនជាតិយើងតែងផ្តល់គុណតម្លៃទៅលើ វប្បធម៌នៃការចែករំលែក ស្មារតី ជួយគ្នាក្នុងគ្រាលំបាក ខ្មែររួបរួមគ្នា ខ្មែរកាន់តែខ្លាំង ហើយជាមួយនឹងការជួយឧបត្ថម្ភ គាំទ្ររបស់សប្បុរសជន និង ការតាំងចិត្តអនុវត្តការងារមនុស្សធម៌កាន់តែសកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជាពិសេស កម្លាំងប្រតិបត្តិករជួរមុខដូចជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម, សេវា និងប្រតិបត្តិការមនុស្សធម៌នៅ ក្នុងខេត្តកោះកុង នឹងត្រូវបានពង្រឹង និងពង្រីក ទាំងបរិមាណ និងគុណភាព ថែមមួយកម្រិតទៀត។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
24/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ​)៖ ​​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ បាន​អញ្ជើញ​ចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ នានាជុំវិញរាជធានីភ្នំពេញ ។

ពិធី​នេះ​ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
22/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​រសៀល​ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី​ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ)៖​ ឧត្តមសេនីយ៍ត្រី អ៊ុក​ ហឿន​ពណ្ណរាយ​ នាយករង​ និងជា​ប្រធាន​យេនឌ័រ​ នាយកដ្ឋានអភិវឌ្ឍន៍ ​​បាន​អញ្ជើញ​ចូលរួម​ពិធី​គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧត្តមសេនីយ៍ឯក កើត ស៊ីយុត្តិ អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយរោគាពាធ។

ពិធី​នេះ​ដឹកនាំ​ប្រតិភូ​ដោយ​ លោកជំទាវ​ នាយ​ឧត្ដមសេនីយ៍​ ដាំ​ ដារីនី​ រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​ ។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
22/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

(ខេត្ត​កែប​)៖នៅ​ទីស្នាក់ការ​ជ្រោះ​តាសៀម ​​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​ចាត់តាំង​ ពលបាលឯក​ ប៊ីស​ ចិន្តា​ ជំនួយការ​ការិយាល័យ​កសិកម្ម​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ចូល​រួម​ពិធី​អបអរសាទរ​ "ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​ឆ្នាំ​ ២០២៦" ក្រោម​ប្រធាន​បទ​ អនុវត្ត​សកម្មភាព​ជាតិ​ ដេីម្បី​សម្រេច​លទ្ធផល​សកល​ (Acting Locally for global Impact) ។

ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ ជួប​ ប៉ារីស៍​ រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
22/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ)៖ នៅ​ទីស្ដីការ​ក្រសួងការពារជាតិ​ ឧត្តមសេនីយ៍ត្រី អ៊ុក​ ហឿន​ពណ្ណរាយ​ នាយករង នាយកដ្ឋានអភិវឌ្ឍន៍ តំណាង​​ ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំទ្បេង (Video Conference) ​ដឹកនាំ​​ដោយ​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​។

កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់ សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
21/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

-------------------------------------------------

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ)៖​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​​ ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​ដឹកនាំ​ នាយទាហាន​ក្នុង​នាយកដ្ឋាន​ អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​ សមាគម​អតីត​យុវជន​ និង​និវត្ត​ជន​កម្ពុជា​វិស័យ​ការពារជាតិ​ និង​សមាសភាព​លេខាធិការដ្ឋាន​ ក្រុម​ការងារ​ជំនាញ​របស់​ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​សមាគម​អតីត​យុវជន​ និង​និវត្ត​ជន​កម្ពុជា​វិស័យ​ការពារជាតិ​ ។

​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
21/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

-------------------------------------------------

នៅថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ)៖​ ឧត្ដមសេនីយ៍​ត្រី​ ស្តើង ចាន់សេង នាយករង​ នាយកដ្ឋាន​អភិវឌ្ឍន៍​ តំណាង​ ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​បំពាក់​ឋានន្តរសក្ដិ​ជា​កិច្ច​បច្ឆា​មរណៈ​គោរព​វិញ្ញាណក្ខន្ធ​ និង​ប្រទាន​ព្រះ​អគ្គី​បូជា​សព​ ឧត្ដមសេនីយ៍​ឯក​ ឌុយ​ សាម៉េត​ នាយករង​ នាយកដ្ឋាន​ផែនការ​ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ ។

​ពិធីនេះដឹកនាំ​ប្រតិភូ​ដោយ​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ មាស​ សុីណា​ អនុរដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​។

- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
19/05/2026

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

-------------------------------------------------

នៅ​ព្រឹក​ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

(ខេត្ត​សៀមរាប​)៖​នៅ​សណ្ឋាគារអង្គរប៉ារ៉ាឌី​ ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ ហឿន​ពិសី​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​​​ បាន​អញ្ជើញ​ចូល​រួម​សិក្ខាសាលាបច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិ លើកទី២ ឆ្នាំ២០២៦ ។

សិក្ខាសាលា​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសៀវភៅសការពារជាតិ ។

*អរគុណសន្តិភាព*អរគុណនយោបាយ ឈ្នះ ឈ្នះ*ដឹងគុណស្ថាបនិកឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជា...
18/05/2026

*អរគុណសន្តិភាព
*អរគុណនយោបាយ ឈ្នះ ឈ្នះ
*ដឹងគុណស្ថាបនិកឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
----------------------------------------

នៅ​ព្រឹក​ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

(រាជធានីភ្នំពេញ​)៖​នៅទីស្តីការក្រសួងការពារជាតិ ឧត្តមសេនីយ៍ត្រី អ៊ុក ហឿន ពណ្ណរាយ នាយករង​ និងជា​ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ នាយកដ្ឋាន​អភិវឌ្ឍន៍​​ ក្រសួងការពារជាតិ​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការងារ​សម្របសម្រួល​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គភាព​នៃ​កងយោធពលខេមរភូមិន្ទ​ជាមួយ​ស្ថាប័ន​ អង្គភាព​សុីវិល​។

កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ លោក​ជំទាវ​ នាយ​ឧត្ដមសេនីយ៍​ ដាំ​ ដារីនី​ រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​ និងជា​ប្រធាន​ក្រុម​ការងារ​។

Address

Phnom Penh
121418

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ Department of Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ Department of Development:

Share