25/05/2026
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរបៀបវារៈ និងបានពិភាក្សាលើការងារបន្តដើម្បីសម្រេចបានតាមផែនការរបស់នាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន ២៧នាក់ ស្រ្តី ១៣នាក់។