នាយកដ្ឋានសុខុមាលភាពជនពិការ-Department of Welfare of PWDs

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានសុខុមាលភាពជនពិការ-Department of Welfare of PWDs

នាយកដ្ឋានសុខុមាលភាពជនពិការ-Department of Welfare of PWDs ដើម្បីធានាកិច្ចការពារ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាពប្រកបដោយសមធម៌

ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះពិនិត្យ និងតាមដាន  ដំណើការអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន...
25/08/2026

ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះពិនិត្យ និងតាមដាន ដំណើការអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន និងបរិយាបន្នពិការភាព ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

[បទវិចារណកថា]ពី "អ្នករង់ចាំការគាំពារ" ទៅជា "កម្លាំងចលករសេដ្ឋកិច្ច"៖ ហេតុអ្វីកម្ពុជាត្រូវបន្តវិនិយោគលើសមត្ថភាព និងឱកាសការ...
10/08/2026

[បទវិចារណកថា]

ពី "អ្នករង់ចាំការគាំពារ" ទៅជា "កម្លាំងចលករសេដ្ឋកិច្ច"៖ ហេតុអ្វីកម្ពុជាត្រូវបន្តវិនិយោគលើសមត្ថភាព និងឱកាសការងារសម្រាប់ជនមានពិការភាព?

ដោយ៖ លោក សាន់ រតនា
ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅក្នុងដំណើរឆ្ពោះទៅរកការកសាងកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាសង្គមមួយដែលប្រកបដោយបរិយាបន្ន ធនធានមនុស្សគឺជាកត្តាស្នូលដែលមិនអាចខ្វះបាន។ ក្នុងបរិបទនេះ ដល់ពេលវេលាហើយដែលសង្គមជាតិទាំងមូល ត្រូវផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិល ដែលធ្លាប់តែសម្លឹងមើលជនមានពិការភាពត្រឹមតែជា "ជនរងគ្រោះ ឬអ្នកដែលត្រូវរង់ចាំទទួលការអាណិតអាសូរ" ឱ្យមកជាការមើលឃើញពួកគាត់ជា "កម្លាំងចលករសេដ្ឋកិច្ច" និងជា "អ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងជាតិ" វិញ។

ប៉ុន្តែ តើយើងអាចប្រែក្លាយទស្សនៈវិស័យនេះ ឱ្យទៅជាការពិតដោយរបៀបណា? ចម្លើយគឺស្ថិតនៅលើអ័ក្សសំខាន់ពីរ ដែលត្រូវដើរទន្ទឹមគ្នាជានិច្ច នោះគឺ៖ ការកសាងសមត្ថភាព និងការបើកទូលាយឱកាសការងារ។

ទី១. ការកសាងសមត្ថភាព៖ អាវុធមុខស្រួចសម្រាប់ប្រកួតប្រជែង

ការទាមទារតែសិទ្ធិដោយគ្មានការបំពាក់បំប៉នសមត្ថភាព គឺប្រៀបដូចជាការសង់ផ្ទះដោយគ្មានគ្រឹះ។ ទីផ្សារការងារបច្ចុប្បន្នមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវ ហើយសង្គមឌីជីថលទាមទារនូវជំនាញជាក់លាក់។ ដូច្នេះ ការវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំសម្រាប់ជនមានពិការភាព គឺជាភាពចាំបាច់បំផុត។

យើងត្រូវជំរុញឱ្យមានកម្មវិធីបណ្តុះបណ្តាល (TVET) ដែលមានលក្ខណៈបរិយាបន្ន និងងាយស្រួលចូលរៀន (Accessible) ដោយផ្តោតលើជំនាញដែលទីផ្សារកំពុងត្រូវការ ដូចជា បច្ចេកវិទ្យាព័ត៌មានវិទ្យា ភាសាបរទេស រដ្ឋបាល សិល្បៈ និងសេវាកម្មឌីជីថល ដែលជាប្រភេទការងារមិនពឹងផ្អែកខ្លាំងលើកម្លាំងកាយ។ ទន្ទឹមនឹងនេះ បងប្អូនជនមានពិការភាពខ្លួនឯង ក៏ត្រូវមានឆន្ទៈមោះមុត ក្រោកឈរឡើង ចាប់យកឱកាសសិក្សារៀនសូត្រ និងត្រូវជឿជាក់លើខ្លួនឯងជានិច្ចថា "ពិការភាពត្រឹមតែរាងកាយ តែមិនពិការសមត្ថភាព និងឆន្ទៈឡើយ"។

ទី២. ការផ្តល់ឱកាសការងារ៖ ជាការវិនិយោគ មិនមែនជាសប្បុរសធម៌

នៅពេលដែលជនមានពិការភាពមានសមត្ថភាពគ្រប់គ្រាន់ហើយ ទ្វារនៃទីផ្សារការងារត្រូវតែបើកចំហរស្វាគមន៍ពួកគាត់។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការច្បាប់យ៉ាងច្បាស់លាស់ ដោយតម្រូវឱ្យស្ថាប័នរដ្ឋទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារក្នុងអត្រា ២% និងសម្រាប់វិស័យឯកជនចំនួន ១%។ ការណ៍នេះ មិនមែនជាការដាក់បន្ទុកនោះទេ តែជាយុទ្ធសាស្ត្រក្នុងការទាញយកសក្តានុពលពីធនធានដែលត្រូវគេមើលរំលង។

និយោជក និងម្ចាស់សហគ្រាសទាំងឡាយ គប្បីយល់ថា ការជួលជនមានពិការភាពឱ្យចូលធ្វើការ មិនមែនជាការធ្វើសប្បុរសធម៌ឡើយ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា បុគ្គលិកដែលមានពិការភាព តែងតែមានការតាំងចិត្តខ្ពស់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានអត្រាបោះបង់ការងារទាបបំផុត ដែលនេះជាអត្ថប្រយោជន៍ដ៏ធំសម្រាប់ស្ថិរភាពក្រុមហ៊ុន។ អ្វីដែលនិយោជកត្រូវធ្វើ គឺការលុបបំបាត់ការរើសអើង និងការរៀបចំបរិយាកាសការងារគ្មានឧបសគ្គ (Reasonable Accommodation) ដូចជាការធ្វើជម្រាលរទេះរុញ ឬការបំពាក់ឧបករណ៍បច្ចេកវិទ្យាគាំទ្រ ដើម្បីឱ្យពួកគាត់អាចបញ្ចេញសមត្ថភាពបានពេញលេញ។

សេចក្តីសន្និដ្ឋាន

ក្នុងនាមនាយកដ្ឋានសុខុមាលភាពជនពិការ ខ្ញុំសូមធ្វើការគូសបញ្ជាក់ថា ការលើកកម្ពស់ឱកាសការងារ និងការកសាងសមត្ថភាពដល់ជនមានពិការភាព មិនមែនជាការងាររបស់ក្រសួង ឬស្ថាប័នណាមួយដាច់ឡែកនោះទេ តែវាជាកាតព្វកិច្ចសីលធម៌ និងជាកាតព្វកិច្ចផ្លូវច្បាប់របស់យើងទាំងអស់គ្នា។

នៅពេលដែលជនមានពិការភាពមានការងារធ្វើ និងមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ពួកគាត់នឹងប្រែក្លាយពីអ្នកដែលពឹងផ្អែកលើការឧបត្ថម្ភរបស់រដ្ឋ និងគ្រួសារ ទៅជាអ្នកបង់ពន្ធ និងជាអ្នកបង្កើតចំណូល ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងមានសមធម៌ពិតប្រាកដ។ សូមរួមគ្នាដើម្បីសង្គមមួយដែលគ្មានអ្នកណាម្នាក់ ត្រូវបានទុកចោលឡើយ។

17/06/2026
12/06/2026
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារពិការ និងជនមានពិការភាពនៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្តរាជធានី...
09/06/2026

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារពិការ និងជនមានពិការភាពនៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារពិការ និងជនមានពិការភាពនៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ តំណាងមន្ទីរស.អ.យ រាជធានីខេត្ត មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា អង្គការដៃគូ និងនិស្សិត សរុបចំនួនប្រមាណ ១៥០នាក់ សហការរៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ វិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការកុមារក្នុងគ្រួសារ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បី៖
• ផ្សព្វផ្សាយការយល់ដឹងបច្ចេកទេសថែទាំកុមារ និងជនមានពិការភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត នៅតាមសហគមន៍។
• ពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើវិស័យពិការភាពនៅតាមសហគមន៍។

សិក្ខាសាលាស្តីពី«បរិយាបន្នអប់រំជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពនៅតាមរដ្ឋបាលឃុំសង្កាត់»ខេត្ត...
04/06/2026

សិក្ខាសាលាស្តីពី«បរិយាបន្នអប់រំជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពនៅតាមរដ្ឋបាលឃុំសង្កាត់»

ខេត្តកំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទាបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី«បរិយាបន្នអប់រំជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពនៅតាមរដ្ឋបាលឃុំសង្កាត់» ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកប្រធានប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម សាខាទីភ្នាក់ងារជាតិមុខរបរ និងការងារខេត្តកំពង់ចាម វិទ្យាស្ថានបណ្តុះបណ្តាលជុំវិញខេត្តកំពង់ចាម គ្រូបង្គោលអត្តសញ្ញាណកម្មពិការភាពខេត្តកំពង់ចាម តំណាងអង្គការដៃគូ និងជនបង្គោលអត្តសញ្ញាណកម្មពិការភាពឃុំសង្កាត់នៅក្នុងខេត្ត សរុបប្រមាណចំនួន ១៤០នាក់ ដែលសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការគាំទ្រថវិកាពី គម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី៣ (DEY III) និងទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) តាមរយៈមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តបរិយាបន្នអប់រំជំនាញវិជ្ជាជីវៈសម្រាប់ជនមានពិការភាព តាមរយៈការកំណត់អត្តសញ្ញាណកម្មពិការភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើនឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

វេទិកាការងារស្តីពី«បរិយាបន្នការងារ ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពន...
03/06/2026

វេទិកាការងារស្តីពី«បរិយាបន្នការងារ ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅកម្ពុជា»

កំពង់ចាម៖ ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ម៉ែន ស្រ៊ីថាវរត្ន ប្រធានរដ្ឋបាលសិទ្ធិជនពិការ តំណាងលោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងជាវាគ្មិន ក្នុងវេទិកាការងារស្តីពី«បរិយាបន្នការងារ ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅកម្ពុជា» ដែលមានការអញ្ជើញចូលរួមពី តំណាង ស្ថាប័ន អង្គការ ដៃគូរពាក់ព័ន្ធ ក្រុមហ៊ុន វិស័យឯកជន និងយុវជនមានពិការភាព សរុបប្រមាណចំនួន ៧០នាក់ ដែលសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) មានគាំទ្រថវិកាពី គម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី៣ (DEY III) និងទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) តាមរយៈមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)។

វេទិកានេះរៀបចំឡើងក្នុងគោលដៅបង្កើតឱ្យមានកន្លែងសម្រាប់ដាក់ពាក្យ និងសម្ភាសការងារ ព្រមទាំងជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការផ្ដល់ឱកាសការងារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលមានពិការភាពក្នុងការទទួលបាន និងចូលបម្រើការងារស្របតាមបទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។

Address

Preah Monivong (93)
Phnom Penh
120111

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85516559917

Alerts

Be the first to know and let us send you an email when នាយកដ្ឋានសុខុមាលភាពជនពិការ-Department of Welfare of PWDs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានសុខុមាលភាពជនពិការ-Department of Welfare of PWDs:

Shortcuts

Share