13/08/2026
សេចក្តីប្រកាសការចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល
————————
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI): Google Gemini និង NotebookLM ដើម្បីគាំទ្រអាជីវកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល ដល់ ៥:០០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។
ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖
ចុះឈ្មោះនៅទីនេះ: https://forms.gle/U6GoY64We3Kn1nv2A
Training Registration announcement
————————
The National Institute of Science, Technology and Innovation (NISTI), in collaboration with the General Department of Small and Medium Enterprises and Handicrafts, CamTech University, and Kenan Foundation Asia, is planning to organize the training session on “The Use of Artificial Intelligence (AI): Google Gemini and NotebookLM to Support Micro, Small and Medium Enterprises (MSMEs)” on 31 August 2026, from 1:00 PM to 5:00 PM, via an online platform.
This training aims to enhance digital capacity and promote the use of artificial intelligence tools among MSMEs in Cambodia, in order to strengthen resilience, improve work efficiency, and increase competitiveness in the digital economy era.
Please note that participation in this training is free of charge. Upon completion of the training, certificates will be issued to participants.
In this regard, business owners, entrepreneurs, and relevant stakeholders are warmly invited to register for the training through the link below: https://forms.gle/U6GoY64We3Kn1nv2A
————————
Please join/follow us:
https://nisti-tree.vercel.app/