មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន

  • Home
  • Cambodia
  • Pailin
  • មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន Department of Land Management, Urban Planning, Construction and Cadastral

📢​ ប្រកាសសូមជូនដំណឹង ចំពោះសាធារណៈជនបានជ្រាបថា៖ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ប.ល ០០០៤០៩ សន្លឹកផែនទីលេខ 5534-IV ...
31/08/2026

📢​ ប្រកាស
សូមជូនដំណឹង ចំពោះសាធារណៈជនបានជ្រាបថា៖ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ប.ល ០០០៤០៩ សន្លឹកផែនទីលេខ 5534-IV 4 រូបភាពនៃការប្រើប្រាស់ដី ផលិតកម្មសិកម្ម លក្ខណៈនៃការប្រើប្រាស់ដី ឯកជន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកម្មសិទ្ធិករឈ្មោះ ហែម សុវណ្ណ និងនាង សៀវ សិនេហ៍ (ប្តីប្រពន្ធ) ដែលបាត់នោះ បានត្រូវទុកជាមោឃៈ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានចេញទុតិយតា ប្រគល់អោយទៅឈ្មោះខាងលើ ជាជំនួសវិញ។

ការ​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ
25/08/2026

ការ​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ

ទីតាំង​បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន​ ៣ភូមិ រួមមាន​ នៅភូមិ​ភូមិ​ស្ទឹងត្រង់​ ភូមិ​ថ្នល់បត់ និង​ភូមិ​ទួលខ្...
25/08/2026

ទីតាំង​បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន​ ៣ភូមិ រួមមាន​ នៅភូមិ​ភូមិ​ស្ទឹងត្រង់​ ភូមិ​ថ្នល់បត់ និង​ភូមិ​ទួលខ្ពស់ ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២១ ខែ​សីហា​ ឆ្នាំ​២០២៦ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំងបិទផ្សាយនៅបរិវេណដី ឯកឧត្តម​ ជា ចាន់ឌិន​ (ខាងកើត​រង្វង់​មូល​សាលាក្រៅ)​ ស្ថិតនៅភូមិថ្នល់បត់ ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន។

🌐​ ទីតាំង​
ចុច​លើ​តំណ​ភ្ជាប់​ ឬ​ ស្គែន​ QRCode​ខាងក្រោម​នេះ

https://maps.app.goo.gl/HssC2i6g3BUExGDC7

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ទិន្នន័យក្បាល...
22/08/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ទិន្នន័យក្បាលដីសរុបចំនួន ១១០៣ ក្បាលដី ស្ថិតនៅក្នុងភូមិស្ទឹងត្រង់ ភូមិ​ថ្នលបត់ និង​ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមលោកនាយក/លោកនាយករងការិយាល័យចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តប៉ៃលិន មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ តំណាងធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុ រដ្ឋបាលស្រុកសាលាក្រៅ រដ្ឋបាលឃុំស្ទឹងត្រង់ មេភូមិ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ និងមន្រ្តីជំនាញ នៅក្នុងបរិវេណដី ឯកឧត្តម​ ជា ចាន់ឌិន​ (ខាងកើត​រង្វង់​មូល​សាលាក្រៅ​)។

ថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៦

#បង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន​ ៣ភូមិ រួមមាន​ នៅភូមិ​ភូមិ​ស្ទឹងត្រង់​ ភូមិ​ថ្នល់...
18/08/2026

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន​ ៣ភូមិ រួមមាន​ នៅភូមិ​ភូមិ​ស្ទឹងត្រង់​ ភូមិ​ថ្នល់បត់ និង​ភូមិ​ទួលខ្ពស់ ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២១ ខែ​សីហា​ ឆ្នាំ​២០២៦ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំងបិទផ្សាយនៅបរិវេណដី ឯកឧត្តម​ ជា ចាន់ឌិន​ (ខាងកើត​រង្វង់​មូល​សាលាក្រៅ)​ ស្ថិតនៅភូមិថ្នល់បត់ ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន។

#រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ
#ចុះបញ្ជីដីធ្លីបញ្ចប់
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា​ ឆ្នាំ​២០២៦​ មន្ទីរ.ដនសស ខេត្ត​ប៉ៃលិន​ និង​ មន្ទីរ.ដនសស ខេត្ត​បាត់ដំបង​ បាន​រៀបចំ​កិច្ចប្រជុំ...
18/08/2026

នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា​ ឆ្នាំ​២០២៦​ មន្ទីរ.ដនសស ខេត្ត​ប៉ៃលិន​ និង​ មន្ទីរ.ដនសស ខេត្ត​បាត់ដំបង​ បាន​រៀបចំ​កិច្ចប្រជុំពិភាក្សាការងារព្រំប្រទល់​រដ្ឋបាល​រវាងស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន​ និងស្រុករតនមណ្ឌល ខេត្ត​បាត់ដំបង​ ដោយមានការចូលរួមពី លោក​អភិបាល​ស្រុក​ លោកប្រធាន​ការិយាល័យ.ដនសភ ស្រុក​ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដ...
17/08/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭🇰🇭🇰🇭
១៧-សីហា-២០២៦

នា​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា​ ឆ្នាំ​២០២៦​ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន និង​ ឯកឧត្តម​ ពិន ប្រាកដ អភិបាលរង នៃគ...
13/08/2026

នា​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា​ ឆ្នាំ​២០២៦​ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន និង​ ឯកឧត្តម​ ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារព្រំប្រទល់​រដ្ឋបាល​រវាងស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន​ និងស្រុករតនមណ្ឌល ខេត្ត​បាត់ដំបង​ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក.ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្...
13/08/2026

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក.ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនមានកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម រត្ន័ វិរៈ រដ្ឋលេខាធិកា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ...
12/08/2026

សេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនម្ចាស់ក្បាលដីនៅភូមិ​ស្លា និងភូមិបុសស្អំ ឃុំ​ស្ទឹងកាច់ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ចាប់ពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០២៦ តទៅ ទីតាំងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន។

#រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ
#ចុះបញ្ជីដីធ្លីបញ្ចប់
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

Address

Pailin
02455

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Alerts

Be the first to know and let us send you an email when មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន:

Shortcuts

Share