សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន

  • Home
  • Cambodia
  • Pailin
  • សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន គេហទំព័រផ្លូវការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន

លិខិតជូនដំណឹងអំពីដីកាកោះ
28/05/2026

លិខិតជូនដំណឹងអំពីដីកាកោះ

សាលាដំបូងខេត្តប៉ៃលិន=====================🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ- ប្រភេទអចលនវត្ថុ : ដីទំហំ ១៤....
27/05/2026

សាលាដំបូងខេត្តប៉ៃលិន
=====================
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ
- ប្រភេទអចលនវត្ថុ : ដីទំហំ ១៤.២៩៦ ម៉ែត្រក្រឡា និង អគារ ទំហំ ១.៥៤០ ម៉ែត្រក្រឡា ។
- ទីតាំងអចលនវត្ថុ : ផ្លូវជាតិលេខ៥៧ ភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
- ទីតាំង Google map : https://maps.app.goo.gl/LYeHR9em68ZiBvDK7?g_st=it
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ ២៤០២ ០៣០៩-០១០៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន ។
-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ ២៤០២០៣០៩-០១០៥ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន ។
-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ ២៤០២០៣០៩-០១០៧ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន ។
-តម្លៃលក់អប្បបរមាៈ
-អចលនវត្ថុទាំងបីខាងលើនេះមានតម្លៃសរុបចំនួន៖ ៥៧១.៩០០ USD (ប្រាំសែនប្រាំពីរម៉ឺនមួយពាន់ប្រាំបួនរយ ដុល្លារអាមេរិក) ។
- ប្រាក់ធានាសំណើទិញ :
-អចលនវត្ថុទាំងបីខាងតម្លៃ ៖ ៥៧.១៩០ USD (ប្រាំម៉ឺនប្រាំពីរពាន់មួយរយកៅសិប ) ដុល្លារអាមេរិក ។
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ០២ និង ៣០នាទី រសៀល ។
- ទីតាំងដេញថ្លៃ : បន្ទប់សវនាការ នៃសាលាដំបូងខេត្តប៉ៃលិន
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដែលមានទីតាំង : https://maps.app.goo.gl/kTKww5BBsVqL6aZp6
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook : https://www.facebook.com/share/p/16DuUTFLMo/

26/05/2026
22/05/2026
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប្រតិភូក្រុមប្រឹក្សាជាតិក...
21/05/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្ដី ដឹកនាំដោយលោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងកាពារជាតិ និងជាសមាជិក ក.ជ.ក.ស ព្រមទាំងសហការី បានចុះមក សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីស្វែងយល់ និងជួបពិភាក្សាដោយផ្ទាល់លើប្រធានបទ "ការចុះតាមដានការអនុវត្តច្បាប់ជាតិ ពាក់ព័ន្ធគោលនយោបាយ និងអនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ/CEDAW)" ដោយមានការចូលរួមពី ឯកឧត្តម គឹម ម៉េង ប្រធានសាលាដំបូងខេត្តប៉ៃលិន លោក វ៉ា វិចិត្រ ព្រះរាជអាជ្ញារង តំណាងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោកចៅក្រម លោកព្រះរាជអាជ្ញារង លោក-លោកស្រីប្រធាន/អនុប្រធាន លេខាធិការដ្ឋាន លោកប្រធានការិយាល័យ លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្ដីរដ្ឋបាលនៃសាលាដំបូងខេត្តប៉ៃលិន ។ ក្នុងកិច្ចពិភាក្សានេះ​ អង្គប្រជុំទាំងមូលបានពិភាក្សាយ៉ាងផុសផុលលើតថភាពច្បាប់ដែលទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ និងបទបញ្ញត្តិច្បាប់នានាដែលទាក់ទងនឹងស្រ្ដី ហើយក៏មានការទទួលយក សំណូមពររបស់អង្គប្រជុំមកដោះស្រាយដោយទទួលបាននូវលទ្ធផលប្រកបដោយ​​ផ្លែផ្កា​គួរ​​ឲ្យ​កត់​​​សម្គាល់ ។
ជាកិច្ចបញ្ចប់ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី និងឯកឧត្តម គឹម ម៉េង បានមានមតិផ្ដាំផ្ញើ និងបន្ដប្ដេជ្ញាចិត្តលើកកម្ពស់ស្ថានភាព តួនាទី និងសុខមាលភាពរបស់ស្រ្ដី ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ ទម្រង់នៃការរើសអើសប្រឆាំងនឹងស្រ្ដី និងអំពើហិង្សាលើស្រ្ដី ។

សេចក្តីប្រកាសព័ត៌មានស្តីពីការឃុំខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ឋនឹងបទល្មើស Online Scams
21/05/2026

សេចក្តីប្រកាសព័ត៌មានស្តីពីការឃុំខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ឋនឹងបទល្មើស Online Scams

សេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធនឹងបទល្មើស Online Scams
20/05/2026

សេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធនឹងបទល្មើស Online Scams

សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿង Online Scams ដែលប្រព្រឹត្តដោយជនជាតិចិន
15/05/2026

សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿង Online Scams ដែលប្រព្រឹត្តដោយជនជាតិចិន

សេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធនឹងករណី( Online Scams)
13/05/2026

សេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធនឹងករណី( Online Scams)

Address

វត្ត
Pailin
855

Telephone

+85585788854

Website

Alerts

Be the first to know and let us send you an email when សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share