មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន PDAFF-Pailin

  • Home
  • Cambodia
  • Pailin
  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន PDAFF-Pailin

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន PDAFF-Pailin ផែនការ សកម្មភាព អនុវត្ត

14/02/2025

រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះក្រុមឧទ្ទាម ដែលប៉ុនប៉ងធ្វើឃាតដោយដ្រូន មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ត្រីទទួលបន្ទុកផែនការ ចូលរួមកិច្ចប្រជុំណែនាំការ...
13/02/2025

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ត្រីទទួលបន្ទុកផែនការ ចូលរួមកិច្ចប្រជុំណែនាំការប្រមូលគម្រោងតម្រូវការជាអាទិភាពសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨
============================

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ត្រីទទួលបន្ទុកផែនការ ចូលរួមកិច្ចប្រជុំណែនាំការប្រមូលគម្រោងតម្រូវការជាអាទិភាពសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ ដែលរៀបចំដោយមន្ទីរផែនការខេត្ត សហការជាមួយទីចាត់ការផែនការវិនិយោគសាលាខេត្តប៉ៃលិន។ ក្រោមអធិបតីភាព លោកជំទាវ ឃី ស៊ីណេ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡូញ ឈាង អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរ/អង្គភាព ស្ថាប័នពាក់ព័ន្ធជំវិញខេត្ត។

លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំ មន្ត្រីជំនាញធ្វើការបំលាស់ទីដើមត្នោត នៅចំនុចវត្តអូរច្រារ ភូមិអូរច្រារ សង្កាត់ទូលល្វា...
12/02/2025

លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំ មន្ត្រីជំនាញធ្វើការបំលាស់ទីដើមត្នោត នៅចំនុចវត្តអូរច្រារ ភូមិអូរច្រារ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
=====================
នៅ ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំ មន្ត្រីជំនាញ ធ្វើការបំលាស់ទីដើមត្នោត ដែលប៉ះពាល់ចំណីរផ្លូវដែលរដ្ឋបាលខេត្តត្រូវធ្វើរង្វង់មូល (ចៀសវាងគ្រោះថ្នាក់ចរាចរណ៍) នៅចំនុចវត្តអូរច្រារ ភូមិអូរច្រា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

Aspire-AT ប្រចាំខេត្តប៉ៃលិន =====================ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥លោកកែវ ចាន់តារ៉ា ប្រធានការិយាល័យ លោកសាំង ភារ...
12/02/2025

Aspire-AT ប្រចាំខេត្តប៉ៃលិន
=====================
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
លោកកែវ ចាន់តារ៉ា ប្រធានការិយាល័យ លោកសាំង ភារុណ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងលោក សួស សារី ទីប្រឹក្សាកម្មវិធី Aspire-AT ប្រចាំខេត្តប៉ៃលិន លោកសាង សុធី អនុប្រធានស្ដីទីការិយាល័យផែនការគណនេយ្យ បានចូលរួមប្រជុំផ្សព្វផ្សាយពីកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្មពិភាក្សាការងារ និងជម្រុញឲ្យមានការចូលរួមជាសមាជិកសហគមន៍កសិកម្មជាមួយប្រធានក្រុមប្រឹក្សាភិបាល នឹងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មពោតក្រហមស្ទឹងកាចមហាសាមគ្គី ដែលមានអសយដ្ឋានភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សមាសភាពចូលរួមសរុប៩នាក់ ស្រ្តី២នាក់។

សេចក្តីជូនដំណឹង៖ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន និងកាលបរិច្ឆេទតេស្តសមត្ថភាព សម្ភាសន៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការ...
12/02/2025

សេចក្តីជូនដំណឹង៖ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន និងកាលបរិច្ឆេទតេស្តសមត្ថភាព សម្ភាសន៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឆ្នាំ២០២៥ (បេក្ខជនអាចអញ្ជើញមកពិនិត្យឈ្មោះបាននៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (ការិយាល័យរដ្ឋបាល-បុគ្គលិក រៀងរាល់ម៉ោងធ្វើការ)

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានជូន និងប្រគល់កូនក្ងោក ចំនួ២០ ដើម ជូនប្រជាពលរដ្ឋ ដើម្បីដាំជួសក...
11/02/2025

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានជូន និងប្រគល់កូនក្ងោក ចំនួ២០ ដើម ជូនប្រជាពលរដ្ឋ ដើម្បីដាំជួសកូនក្ងោកដែលងាប់ ឬក្រិន ដែលបានដាំក្នុងរុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវទៅទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

11/02/2025
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះពិនិត្យការដាំដុះដំណាំល្ហុងបន្លែ របស់កសិករ អ៊ុន សី...
10/02/2025

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះពិនិត្យការដាំដុះដំណាំល្ហុងបន្លែ របស់កសិករ អ៊ុន សីហា
==================
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះដំណាំល្ហុង របស់កសិករ អ៊ុន សីហា លេខទូរស័ព្ទ ០៩៧ ៧៣៤ ៥៦៤៧ នៅភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
🌱 ផ្ទៃដីដាំដុះ ១២ ហិកតា និងត្រៀមដាំដុះបន្ថែម ៨ហ.ត បន្តទៀត
ប្រមូលផលបាន ១០០ តោន/ខែ
លក់បានតម្លៃ ៧០០៛/គក្រ
JOIN Channel TELEGRAM: https://t.me/pdaffpln2025

Address

Wat Village, Pailin , Pailin, Pailin
Pailin
02455

Alerts

Be the first to know and let us send you an email when មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន PDAFF-Pailin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន PDAFF-Pailin:

Share