រដ្ឋបាលខេត្តឧត្ដរមានជ័យ

  • Home
  • រដ្ឋបាលខេត្តឧត្ដរមានជ័យ

រដ្ឋបាលខេត្តឧត្ដរមានជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលខេត្តឧត្ដរមានជ័យ, Government Organization, Borei Rothbal Village, Samraong Sangkat, Samraong Municipality, Oddar Meanchey Province, .

រដ្ឋបាលខេត្តឧត្ដរមានជ័យ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ "ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ព...
29/03/2022

រដ្ឋបាលខេត្តឧត្ដរមានជ័យ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ "ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា"

នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំមន្រ្តីរាជការ ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ "ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា" នៅបរិវេណសួនច្បារក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាព អភិបាលក្រុងសំរោង យុវជនស.ស.យ.ក សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផង។

សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការ...
27/02/2022

សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត...

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជូនដំណឹងស្ដីពី ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ កំពត ត្បូងឃ្មុំ (ព...
27/02/2022

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជូនដំណឹងស្ដីពី ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ កំពត ត្បូងឃ្មុំ (ពីថ្ងៃទី២៨ ខែកុម្ភៈ - ០៤ ខែមីនា ឆ្នាំ ២០២២)

សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ កំពត ត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ - ០៤ ខែមីនា ឆ្នាំ ២០២២
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។

::: ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
::: ប្រឹក្សាយោបល់៖ ១២៧៥
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានឆៀកប្រចាំឆ្នាំ ៖ https://www.facebook.com/mpwt.gov.kh/posts/1872539579597040

សារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ចនៅព...
26/02/2022

សារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២៕

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន​ កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួម កិច្ចប្រជុំអន្តរ...
24/02/2022

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន​ កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ កិច្ចប្រជុំអន្តរក្រសួងនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្ត ស្រុកនិងមេឃុំនៃខេត្តពាក់ព័ន្ធ។

ឯកឧត្ដម ប៉ែន កុសល្យ​ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលបណ្ណសរសើរជ័យលាភីប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ...
23/02/2022

ឯកឧត្ដម ប៉ែន កុសល្យ​ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលបណ្ណសរសើរជ័យលាភីប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងពីអាកាសធាតុ​ ៖ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុងមួយសប្តាហ៍...
22/02/2022

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងពីអាកាសធាតុ​ ៖ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ ខេត្តមួយចំនួននិងចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ ។

នាពេលបន្តិចទៀតនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងធ្វើការផ្សាយផ្ទាល់នូវ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២...
22/02/2022

នាពេលបន្តិចទៀតនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងធ្វើការផ្សាយផ្ទាល់នូវ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ប្រមាណជាង ៣០០នាក់។ អង្គសន្និបាតនេះត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ៕

សេចក្តី​ណែនាំ​បន្ថែម ស្តីពីការ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវ...
20/02/2022

សេចក្តី​ណែនាំ​បន្ថែម ស្តីពីការ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស អូ​មី​ក្រុង​ នៅក្នុងសហគមន៍

20/02/2022
អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន លោក អ៊ុង គង្គា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវី...
19/02/2022

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន លោក អ៊ុង គង្គា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ អញ្ជើញ​ទទួល​អំណោយ​ពី សប្បុរសជន លោក អ៊ុង គង្គា ប្រធានអង្កការសប្បុរសធម៌ខ្វាន់ធើម (CHINA) ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត មានដូចជា អង្ករចំនួន ២០តោន និងទឹកសុទ្ធ៥០ កេស សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់កុមារដែលមានអាយុចាប់ពី៥ ឆ្នាំដល់ក្រោម១២ ...
19/02/2022

សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់កុមារដែលមានអាយុចាប់ពី៥ ឆ្នាំដល់ក្រោម១២ ឆ្នាំ ក្នុងទូទាំងខេត្តឧត្តរមានជ័យ

Address

Borei Rothbal Village, Samraong Sangkat, Samraong Municipality, Oddar Meanchey Province

240504

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តឧត្ដរមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលខេត្តឧត្ដរមានជ័យ:

  • Want your organization to be the top-listed Government Service?

Share