ក្រុមការងារស្រុកអូររាំងឪ

ក្រុមការងារស្រុកអូររាំងឪ លេខាធិការដ្ឋានក្រុមការងារគណៈពង្រឹ?

ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ធ្វើការពិនិត្យ វាយតម្លៃគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើក...
29/08/2026

ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ធ្វើការពិនិត្យ វាយតម្លៃគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើកទិសដៅអភិវឌ្ឍន៍បន្ត ឆ្នាំ ២០២៧-២០៣២ និងផែនការឈានឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានមូលដ្ឋានខេត្តត្បូងឃ្មុំ ជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើកទិសដៅអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២៧-២០៣២ របស់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងកិច្ចប្រជុំពិនិត្យ វាយតម្លៃ ទៅលើបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តត្បូងឃ្មុំ សម្រាប់អាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅខេត្តត្បូងឃ្មុំ សម្រេចបាន លទ្ធផលវិជ្ជមានជាច្រើន ដូចជាការធានាបានសុខសន្តិភាព ការពង្រឹងសន្តិសុខបានល្អប្រសើរនៅតាមមូលដ្ឋាន បានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមមូលដ្ឋានជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅប្រកបរបរ រកចំណូលបានល្អប្រសើរ និងការដោះស្រាយសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ។

ក្នុងឱកាសនោះ អង្គប្រជុំបានលើកទិសដៅអភិវឌ្ឍន៍ ឆ្នាំ២០២៧-២០៣២ ដែលក្រុមការងារគ្រប់ថ្នាក់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងការអភិវឌ្ឍមូលដ្ឋាន និងការងារសតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងពង្រីកការជឿជាក់ ព្រមទាំងការគាំទ្រ ក្នុងគោលដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍ជឿនលឿន និងជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា៕

នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ រសៀល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំរិល មានរៀបចំកិច្ចប្រជុំជីវភា...
29/08/2026

នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ រសៀល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំរិល មានរៀបចំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានប្រព្រឹត្តទៅដូចខាងក្រោម៖
១. សមាសភាពចូលរួម និងអធិបតី
* អធិបតីភាព៖ ឯកឧត្តមបណ្ឌិត ហាវ វិសិដ្ឋ ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំរិ ដោយមានការចូលរួមអមពី លោកជំទាវ ហ៊ូ កល្យាណ ប្រធានក្រុមការងារ
* សមាសភាពចូលរួម: លោក អ៊ុង សឿន អនុប្រធានទី៣ លោក ទេស ឆន មេឃុំ និងជាអនុប្រធានប្រចាំការ, លោក លឹម វ៉ាន់នី អនុប្រធានលេខាធិការដ្ឋានប្រចាំការ កញ្ញ ធីម ឆេងឡាង សមាជិក និងជាអនុប្រធានលេខាធិការដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំ និងមន្ត្រីគណបក្សមូលដ្ឋាន សរុប ៩០នាក់ ស្រី ១៥នាក់
២. លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ
* ការប្រកាសរចនាសម្ព័ន្ធថ្មី៖ អង្គប្រជុំបានអានសេចក្តីសម្រេចលេខ ០២៣/០៨២៦ អរឪ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្តីពីការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំរិល ដែលមាន គណៈអចិន្ត្រៃយ៍ ១៥ រូប, ក្រុមការងារឃុំ ៨៨ រូប និងលេខាធិការដ្ឋាន ៨ រូប។
* ការវាយតម្លៃការងារ៖ អង្គប្រជុំបានស្តាប់របាយការណ៍ និងវាយតម្លៃខ្ពស់លើសកម្មភាពចុះមូលដ្ឋាន ក៏ដូចជាការថែរក្សាសន្តិសុខ-សណ្តាប់ធ្នាប់ក្នុងឃុំដំរិលនាពេលកន្លងមក។
* អនុសាសន៍ដឹកនាំ៖ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមការងារ និងលេខាធិការដ្ឋានពង្រឹងរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវ, បង្កើនសាមគ្គីភាពផ្ទៃក្នុង, និងបន្តចុះជួបប្រជុំជីវភាពជាមួយប្រជាពលរដ្ឋដើមបីដោះស្រាយកង្វល់នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។
* សកម្មភាពក្រុមការងារ: ឯកឧត្តមបណ្ឌិត ហាវ វិសិដ្ឋប្រធានគណ:អចិន្ត្រៃយ៍ លោកជំទាវ ហ៊ូ កល្យាណ ប្រធានក្រុមការងារ និងលោក អ៊ុង សឿន អនុប្រធានទី៣ បានចុះពិនិត្យការងារជូសជុលផ្លូវលំ១ខ្សែនៅភូមិទួល ដែលខូចខាតកន្លងទៅ ការតភ្ជាប់បណ្តាញទឹកស្អាតសម្រាប់សាលាឆទានភូមិយាកត្បូង និងសួរសុខទុក្ខសមាជិកស្លាប់ គ្រួសារក្រីក្រ ចាស់ជរា។

ព្រឹកថ្ងៃច័ន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលឃុំព្រះធាតុ បានរៀបចំកិ...
24/08/2026

ព្រឹកថ្ងៃច័ន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលឃុំព្រះធាតុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាពលោក ទ្រី ពៅ ប្រធានក្រុមប្រឹក្សាឃុំព្រះធាតុ

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី
លោក យុន ទីម សមាជិកក្រុមប្រឹក្សាស្រុក
លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ

លោកស្មៀនឃុំលោកស្រីជំនួយការហិរញ្ញវត្ថុឃុំ និងជំនួយការរដ្ឋបាលឃុំ មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះធាតុ
លោកអនុប្រធានមណ្ឌលសុខភាពឃុំ

មន្ត្រីកសិកម្មឃុំ នាយកសាលាបឋមសិក្សាថ្នល់កែង និងដើមកកោះ លោកស្រី រឿង សុបញ្ញា តំណាងអង្គការខេមរា
លោក លោកស្រីមេភូមិ គ្រប់ភូមិ

សរុបអ្នកចូលរួមចំនួន ៤៦នាក់ ស្រី១៥នាក់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង ហុងស្រ៊ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ព្រះគ្រូផល សុភ័ក្រ ចៅអធ...
24/08/2026

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង ហុងស្រ៊ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ព្រះគ្រូផល សុភ័ក្រ ចៅអធិការវត្តបន្ទាយមៀន លោក គង់ ផាន់ សមាជិកក្រុមប្រឹក្សាស្រុក លោកហេង ខន មេឃុំមៀន និងលោកគួន គឿន អាចារ្យវត្តបន្ទាយមៀន និងបេក្ខភាពក្រុមប្រឹក្សាឃុំមៀន រួមជាមួយអនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងសមាគមខ្មែរ-ចិនស្រុកអូររាំងឪ បានយកអំណោយមានដូចជា ៖

អង្ក៦បាវ គ្រឿងប្រឡុង២ឈុត មី៦កេះ ទឹកត្រី៦យួ ទឹកស៊ីអុីវ៦យួ ត្រីខកំប៉ុង៦យួរ និងថវិកាចំនួន ៤២០ ០០០រៀល ជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រនិងមានជំងឺ ចំនួន៥នាក់ និងក្នុងឃុំអំពិលតាពក និងឃុំមៀន មានដូចជា៖

១- លោកយាយ សំ វ៉ាត និងលោកយាយ ជិន ថាច (ឃុំអំពិលតាពក)

២- លោកយាយកង ជោត លោកយាយវ៉ា នឹម និងលោកយាយ ខៀវ ហាន (ឃុំមៀន)

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានចុះបំពេញ...
24/08/2026

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានចុះបំពេញការងារនៅមូលដ្ឋានដូចខាងក្រោម ៖

១. ចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងឃុំព្រះធាតុ ឃុំមាន និងឃុំអំពិលតាពក ជាពិសេសពិនិត្យលើដំណាំ និងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ​នៅតាមមាត់បឹងកាពិត

២. ចុះពិនិត្យ និងសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមបង្កង១កន្លែង ដែលមានទីតាំងស្ថិតនៅ​កន្លែងចក ឃុំមៀន ស្រុកអូររាំងឪ។

សមាជិក១រូប សន្លឹកឆ្លោត១សន្លឹក បោះជូនគណៈបក្សប្រជាជនកម្ពុជា កម្មវិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស ប្រធានសាខាបក្សភូមិ មកពី...
09/08/2026

សមាជិក១រូប សន្លឹកឆ្លោត១សន្លឹក បោះជូនគណៈបក្សប្រជាជនកម្ពុជា
កម្មវិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស ប្រធានសាខាបក្សភូមិ មកពីភូមិស្រឡុង ភូមិគោកទី ភូមិត្រពាំងទា ភូមិជ្រោយផ្អុង និងភូមិជំពូ ដែលមានប្រធានក្រុមបក្សចំនួន១៤៧នាក់ ក្រោមអធិបតីភាពក្រោមអធិបតីភាព ឯកឧត្តម នួន វុទ្ធី អនុប្រធានគណៈអចិន្រ្ទៃយ៍ តំណាង ឯកឧត្តម ស៊ុំ ធី ប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារបក្សចុះមូលដ្ឋានឃុំចក លោកស្រី ឃ្លោក វិចិរដ្ឋា ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំចក លោកឡុង សូណា អនុប្រធានគណៈអចិន្ត្រៃយ៍ឃុំចក លោក ជា ណារ៉ុង ប្រធានគណៈកម្មាធិការគណៈបក្សស្រុកអូរាំងឪ និងលោក នាង ប៉ុណ្ណា ប្រធានគណៈបក្សឃុំចក និងអស់លោក លោកស្រី ជាអនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានឃុំចក។
អង្គប្រជ៉ុំបានពិភាក្សាគ្នា និងពន្យល់យ៉ាងស៊ីជម្រៅពីការចុះឈ្មោះបោះឆ្នោត ឯកសារចាំបាច់សម្រាប់ការបោះឆ្នោត ការកៀរគរសមាជិកថ្មី ផែនការឈានឆ្ពោះទៅបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតសាកល ឆ្នាំ២០២៨ ខាងមុខនេះ។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាឃ៉ំចក បានរៀបចំកិច្ចប្រជ៉ំ និងសំណេះសំណាលជាមួយប្រធានក្រុមបក្ស...
08/08/2026

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាឃ៉ំចក បានរៀបចំកិច្ចប្រជ៉ំ និងសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងប្រធានសាខាបក្ស ចំនួន៣ភូមិ ដែលរួមមាន៖ ភូមិពុទ្ធា ភូមិខ្ទមលាវ ភូមិអូឡោក ក្រោមអធិបតីភាព ឯកឧត្តម នួន វុទ្ធី អនុប្រធានគណៈអចិន្រ្ទៃយ៍ តំណាង ឯកឧត្តម ស៊ុំធី ប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារបក្សចុះមូលដ្ឋានឃុំចក លោកស្រី ឃ្លោក វិចិរដ្ឋា ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃ៉ំចក លោក ជា ណារ៉ុង ប្រធានគណៈកម្មាធិការគណៈបក្សស្រុកអូរាំងឪ និងលោក នាង ប៉ុណ្ណា ប្រធានគណៈបក្សឃ៉ំចក និងអស់លោក លោកស្រី ជាអនុប្រធាន សមាជិក ក្រុមការងារ ទាំងអស់សរុប១២៨នាក់។ អង្គប្រជ៉ំបានលើកពីការចុះឈ្មោះបោះឆ្នោត ឯកសារចាំបាច់សម្រាប់ការបោះឆ្នោត ការកៀរគរ និងបង្ហាត់បង្រៀនសមាជិកថ្មី ឈានឆ្ពោះទៅបោះឆ្នោតឃ៉ំសង្កាត់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតសាកល ឆននាំ២០២៨ ខាងមុខនេះ។

02/08/2026

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ បានប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀតដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ រួមមាន៖ វត្តទួលឃ្លាំង វត្តព្រះធាតុបាស្រី វត្តថ្មីលើ និងវត្តស្ទឹងអង្កាញ់។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦

នៅរសៀល,ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារចុះមូលដ្ឋានឃុំគងជ័យ អមដោយលោក ត...
02/08/2026

នៅរសៀល,ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារចុះមូលដ្ឋានឃុំគងជ័យ អមដោយលោក តាំង ម៉េងអៀង ប្រធានក្រុមការងារ លោក អ៊ូ ច័ន្ទធារិទ្ធ អនុប្រធានទី១ ក្រុមការងារ នឹងក្រុមការងារចុះមូលដ្ឋានឃុំ បានដឹកនាំកិច្ចប្រជុំជីវភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគងជ័យ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈកម្មការធិការគណបក្សមូលដ្ឋានឃុំគងជ័យ និងគណៈកម្មការធិការសាខាបក្សភូមិទាំង២២។ ក្នុងនេះដែរ លោកជំទាវបានមានប្រសាសន៍ដល់សមាជិកដូចតទៅ៖ ក/ជំរុញបបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស ខ/រៀបចំតារាងបញ្ជីឈ្មោះ និងព័ត៌មានទូទៅនិងព័ត៌មានភូមិសាស្រ្តរបស់គណបក្សមូលដ្ឋានឃុំគងជ័យ រួមមាន មេភូមិ អនុភូមិ និងសមាជិកភូមិ គ/ក្តាប់បាននូវរាល់តម្រូវការ និងបញ្ហាប្រឈមនានា ក្នុងគោលដៅពង្រឹងប្រជាប្រិយភាពរបស់គណបក្ស ជៀសវាងគណបក្សដ៏ទៃទៀតដែលចង់អូសទាញ និងលើកស្លាកសញ្ញគណបក្សដ៏ទៃក្នុងមូលដ្ឋាន ឃ/ចូលរួមថែរក្សាទ្រព្យសម្បត្តិរដ្ឋ សុខភាព និងថែរក្សាបរិស្ថាន។ ក្នុងនោះដែរ លោកជំទាវ និងក្រុមការងារបានឧបត្ថម្ភមុងចំនួន ៥០ និងថវិកាចំនួន ៤០០ ០០០រៀល សម្រាប់ជួសជុលផ្លូវគ្រួសក្រហមក្នុងភូមិអូពពូល។

ក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃចំនួន៤វត្ត  នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្...
02/08/2026

ក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃចំនួន៤វត្ត នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ បានចូលរួមជាមួយរដ្ឋបាលឃុំព្រះធាតុ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ នៅក្នុងឃុំព្រះធាតុ នាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រៃយ៍មាស នៅវត្តចំនួន៤ រួមមានវត្តកថាវត្ថុមន្ត្ថារាម ហៅវត្តទួលឃ្លាំង វត្តព្រះធាតុបារស្រី វត្តថ្មីលើ និងវត្តស្ទឹងអង្កាញ់ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តកថាវត្ថុមន្ថារាម ហៅវត្តទួលឃ្លាំង នៅសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានទី១ក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឱ្យបានថ្កុំថ្កើងរុងរឿង ក៏ដូចជាការទំនុកបម្រុងព្រះសង្ឃ នារដូវកាលបុណ្យចូលព្រះវស្សា ដែលមានរយៈពេលរហូតដល់៣ខែនេះផងដែរ ។

ជាមួយគ្នានេះ ក្រុមការងារបានឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានបិតា ជីដូន ជីតា និងញាតិទាំង៧ សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឱ្យមហាកុសលផលបុណ្យ ដែលបានកើតឡើងនាពេលនេះ ឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់វរកងទ័ព និងវរនគរបាលជាតិកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយសារតែការរំលោភឈ្លានពានរបស់ប្រទេសថៃ មកដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមកថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

Address

ដំរិល
O Reang Auv

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារស្រុកអូររាំងឪ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share