ព្រះធាតុ ស្រុកយើង

ព្រះធាតុ ស្រុកយើង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ

នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំព្រះធាតុ បានរៀបចំកម...
08/07/2026

នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំព្រះធាតុ បានរៀបចំកម្មវិធីការប្រគល់ភារកិច្ចបណ្ដោះអាសន្នជូនមន្ត្រីរាជការឲ្យទទួលភារកិច្ចបណ្ដោះអាសន្នជាស្មៀនឃុំ ជំនួសលោក អ៊ូ គឹមយីង ដែលបានចូលនិវត្តន៍ ក្រោមអធិបតីភាព លោក ចាន់ សុខា វង្ស អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ ក្នុងនោះផងដែរមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលស្ដីទី លោកស្រីប្រធានការល័យធនធានមនុស្ស លោក ទ្រី ពៅ មេឃុំព្រះធាតុ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ
លោកស្រីជំនួយការហិរញ្ញវត្ថុឃុំ និងជំនួយការរដ្ឋបាលឃុំ
លោកស្រីមន្ត្រីកសិកម្មឃុំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះធាតុ
លោកប្រធានមណ្ឌលសុខភាពឃុំ លោកនាយក អនុវិទ្យាល័យ សាលាបឋមសិក្សាទាំង៦ លោក លោកស្រីមេភូមិ គ្រប់ភូមិ
សរុបអ្នកចូលរួមចំនួន ៨៥នាក់ ស្រី១៩ នាក់

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និង...
05/07/2026

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ​២០២៦ បានជំរុញសកម្មភាពដាំដើមឈើ ក្នុងពេលតែមួយ នៅក្នុងមូលដ្ឋានឃុំទាំង៧ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ យុទ្ធនាការនេះធ្វើឡើងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យុវជន ប្រជាពលរដ្ឋ និងមានការនិមន្តចូលរួមពីព្រះសង្ឃជាច្រើនអង្គ នាក់។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងបង្កើនគម្របបៃតង និង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការដាំកូនឈើដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងបាតុភូត El Niño (អែលនីញ៉ូ)។
នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលស្រុកអូររាំងឪមានគម្រោងដាំកូនឈើតាមមូលដ្ឋាន និងតាមដងផ្លូវឱ្យបានប្រមាណ ១ម៉ឺនដើម។

នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដ៏ធំមួយ ដែលមានសមត្ថភាពបណ្តុះកូនឈើចម្រុះបានជាង ១លានដើម (រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត) សម្រាប់ផ្តល់ជូនសាធារណជន និងរដ្ឋបាលមូលដ្ឋានយកទៅដាំដោយឥតគិតថ្លៃ។

លើសពីនេះ ការដាំដើមឈើបង្កើនប្រាក់ចំណូលសហគមន៍៖ ដើមឈើដែលដាំនឹងជួយបង្កើនគម្របព្រៃឈើ បង្កើនសោភ័ណភាពនៅតាមសហគមន៍ ដែលអាចអនុញ្ញាតឱ្យកម្ពុជាទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ ដើម្បីទាញយកប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៦ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការថ្នាក់ជាតិ ចែកកូនឈើចំនួន ៥លានដើម ជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីធានាការដាំដើមឈើឱ្យបានច្រើន ឆ្ពោះទៅរកប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

05/07/2026

ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចំណាយពេលវេលាចុងសប្តាហ៍ពេញមួយថ្ងៃ ដើម្បីអញ្ជើញចុះដាំកូនឈើជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដោយផ្ទាល់ នៅបណ្តាឃុំទាំង៧ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 🙏🏻❤️🫰🏻

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន តែងតែចុះផ្ទាល់ ការគាំទ្រ លើកទឹកចិត្ត្ត និងអំពាវនាវដល់អាជ្ញាធរមូលដ...
05/07/2026

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន តែងតែចុះផ្ទាល់ ការគាំទ្រ លើកទឹកចិត្ត្ត និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យចូលរួមដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតម្លប់បៃតង និងការពារបរិស្ថាន។ ពីធីដាំកូនឈើអបផ្លូវ ចម្ងាយ៧គម នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ
៥ កក្កដា ២០២៦

30/06/2026

សំណេះសំណាលជាមួយសាខាបក្សឃុំព្រះធាតុ ២៨ មិថុនា ២០២៦

29/06/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦...!

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ចំនួន២៤៧៨រូប ប្រចាំឆមាសទី១ ឆ្...
28/06/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ចំនួន២៤៧៨រូប ប្រចាំឆមាសទី១ ឆ្នាំ​២០២៦ ចំថ្ងៃរំព្ញកខួបលើកទី ៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ បានប្រព្រឹត្តទៅជាមួយពីធីអបអរសាទរទិវារំព្ញកខួបលើកទី ៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិ។

ឯកឧត្តមបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស និងការបន្តវេនដឹកនាំដ៏រឹងមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដឹកនាំការពារសុខសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដី ធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងធ្វើឱ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿង។

ឯកឧត្តម បានជំរុញយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងនោះក្រុមការងារចុះមូលដ្ឋា ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ដើម្បីធានាប្រមូលកម្លាំងគាំទ្រ ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្តា គណបក្សមូលដ្ឋាននីមួយៗ ចំណុះឱ្យគណៈកម្មាធិការគណបក្សស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤៧៨រូប ស្រី ១ ២២៩រូប ក្នុងនោះ ១)ស្រុកពញាក្រែក ចំនួន ១១៥៦រូប ស្រី ៥៧២រូប ២)ស្រុកត្បូងឃ្មុំ ចំនួន ៧៥០រូប ស្រី ៣៦០រូប ៣)ស្រុកអូររាំងឳ ចំនួន ៥៧២រូប ស្រី ២៩៧រូប។

28/06/2026

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ - ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញក្នុងពិធីអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជន និងស្វាគមន៍សមាជិក សមាជិការថ្មីរបស់គណបក្សប្រជាជន នៃស្រុកអូរាំងឳ ស្រុកពញ្ញាក្រែក និងស្រុកត្បូងឃ្មុំចំនួន ២៤៧៨នាក់។

28/06/2026

គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំព្រះធាតុ

28/06/2026

គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែល ជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការ​ការពារ ស្តារ និងកសាងមាតុភូមិ កម្ពុជា

Address

ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ
O Reang Auv
250406

Website

Alerts

Be the first to know and let us send you an email when ព្រះធាតុ ស្រុកយើង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share