អនុវិទ្យាល័យកកោះ

អនុវិទ្យាល័យកកោះ គោលដៅអប់រំដើម្បីនិរន្តរភាព

07/06/2026

តាំងពីមានទូរសព្ទយកមកសាលាមក សូម្បីតែសិស្សធ្លាប់រៀនពូកែ ក៏វក់មើលទូរសព្ទលែងរៀនដែរ។

07/06/2026

អាណាព្យាបាលសិស្ស បើចង់ឱ្យការសិក្សាកូនៗរីកចម្រើន ចូរប្រុងប្រយ័ត្នពីទម្លាប់នៃការប្រើប្រាស់ទូរសព្ទពួកគាត់ផង។

🚘 #ផ្លាកក្នុងរូបនេះមានន័យថា🚘៖- ល្បឿនអតិបរមាអនុញ្ញាត = 80 km/h- មាន កាមេរ៉ាចាប់ល្បឿន នៅក្នុងចម្ងាយ 1000 ម៉ែត្រ (1 គីឡូម៉ែ...
07/06/2026

🚘 #ផ្លាកក្នុងរូបនេះមានន័យថា🚘៖
- ល្បឿនអតិបរមាអនុញ្ញាត = 80 km/h
- មាន កាមេរ៉ាចាប់ល្បឿន នៅក្នុងចម្ងាយ 1000 ម៉ែត្រ (1 គីឡូម៉ែត្រ) ខាងមុខ
- ផ្ទាំងលេខឌីជីថលខាងក្រោម (88) ជាអេក្រង់បង្ហាញល្បឿនរថយន្តដែលកំពុងឆ្លងកាត់
👉 #តើវាចាប់ល្បឿនដូចម្តេច?
ជាទូទៅ ប្រព័ន្ធចាប់ល្បឿនប្រើវិធីមួយក្នុងចំណោមវិធីទាំងនេះ៖
១. រ៉ាដា (Radar)
- បាញ់រលកវិទ្យុទៅរថយន្ត
- គណនាល្បឿនតាមការផ្លាស់ប្តូរប្រេកង់រលកដែលត្រឡប់មកវិញ

២. ឡាស៊ែរ (Lidar)
- បាញ់កាំរស្មីឡាស៊ែរ
វាស់ចម្ងាយជាច្រើនដងក្នុងមួយវិនាទី
-គណនាល្បឿនបានច្បាស់លាស់

៣. កាមេរ៉ាពីរចំណុច
- ថតរថយន្តនៅចំណុច A និង B
- គណនាពេលវេលាដែលរថយន្តធ្វើដំណើររវាងចំណុចទាំងពីរ
- បម្លែងទៅជាល្បឿនមធ្យម

👉 #តើផាកពិន័យយ៉ាងដូចម្តេច?
នៅពេលរថយន្តបើកលើស 80 km/h៖
កាមេរ៉ាថតរូប ឬវីដេអូរថយន្តកត់ត្រា៖
+ ផ្លាកលេខ
+ ពេលវេលា
+ ទីតាំង
+ ល្បឿនដែលបានវាស់

📝ទិន្នន័យត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលគ្រប់គ្រង
ម្ចាស់យានយន្តត្រូវបានជូនដំណឹង ឬត្រូវបង់ផាកតាមនីតិវិធីរបស់អាជ្ញាធរ។

💥ចំណុចដែលមនុស្សជាច្រើនយល់ច្រឡំ៖
ស្លាក "Speed Camera 1000m" មិនមែនមានន័យថាកាមេរ៉ាស្ថិតនៅលើស្លាកនេះទេ។ ជាធម្មតាវាមានន័យថា អ្នកកំពុងចូលទៅក្នុងតំបន់ដែលមានកាមេរ៉ាចាប់ល្បឿនក្នុងរង្វង់ 1 គីឡូម៉ែត្រខាងមុខ។

(នេះជាការស្រាវជ្រាវខ្លះៗប៉ុណ្ណោះ បើមានត្រង់ចំណុចណាខ្វះខាត ឬមិនសមរម្យ កុំសូមជួយកែលម្អ និងបំពេញបន្ថែម🙏)

01/06/2026

វិន័យ និងអនាម័យ ដើរតួយ៉ាងសំខាន់ ក្នុងការអប់រំ និងគុណភាពសិក្សា។

🎉ចូលរួមអបអរសាទរ  #អនុវិទ្យាល័យ_កកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងការទទួលបានជ័យលាភីលេខ1️⃣ ទៅលើកីឡាបាល់ទាត់ថ្នាក់ខេត្ត...
01/06/2026

🎉ចូលរួមអបអរសាទរ #អនុវិទ្យាល័យ_កកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងការទទួលបានជ័យលាភីលេខ1️⃣ ទៅលើកីឡាបាល់ទាត់ថ្នាក់ខេត្ត🎉

ធំដឹងក្តីដោយមានពិការភាព និងមានពាក្យបង្អាក់ពីអ្នកជុំវិញខ្លួន កញ្ញា ជី មន្នីរ័ត្ន ធ្លាប់មានក្តីស្រមៃតាំងពីកុមារភាពថាទោះជាជ...
29/05/2026

ធំដឹងក្តីដោយមានពិការភាព និងមានពាក្យបង្អាក់ពីអ្នកជុំវិញខ្លួន កញ្ញា ជី មន្នីរ័ត្ន ធ្លាប់មានក្តីស្រមៃតាំងពីកុមារភាពថាទោះជាជីវិតជួបការលំបាកយ៉ាងណា កញ្ញាត្រូវតែមានការងារធ្វើនាពេលធំឡើង ព្រោះមិនចង់ឱ្យពាក្យសម្តីមនុស្សជុំវិញខ្លួនក្លាយជាការពិត ដែលតែងប្រាប់កញ្ញាពីតូចថា «មិនបាច់ខំពេកទេ ខ្សោយបែបហ្នឹង ដឹងតែធ្វើអីមិនកើតហើយធំឡើង»។ ពាក្យសម្តីរើសអើងទាំងនោះ មិនបានបង្អាក់កញ្ញាពីការសម្រេចក្តីស្រមៃនោះទេ រហូតដល់ពេលនេះ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបានសម្រេចក្តីស្រមៃបានអាជីពការងារជាអ្នកផ្តល់ព័ត៌មានសម្រាប់សិស្ស នៅអង្គការដើម្បីភាពញញឹមនៃកុមារ។
កញ្ញាបានថ្លែងប្រាប់ក្នុងបទសម្ភាសស៊ីស៊ីថាមស៍ថា ការតាំងចិត្តមានឥទ្ធិពលជាខ្លាំងសម្រាប់ការបន្តដំណើរគ្រប់ស្ថានភាពលំបាកនៃជីវិត ដរាបណាការតាំងចិត្តនៅមាន អ្វីៗក៏នឹងអាចសម្រេចទៅបាន។

លម្អិត៖https://kh.cc-times.com/posts/28914

29/05/2026
🎉អបអរសាទរ  #អនុវិទ្យាល័យ_កកោះ ស្រុក មោងឫស្សី ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ1️⃣ថ្នាក់ខេត្ដ🥇🏆 🎊
29/05/2026

🎉អបអរសាទរ #អនុវិទ្យាល័យ_កកោះ ស្រុក មោងឫស្សី ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ1️⃣ថ្នាក់ខេត្ដ🥇🏆 🎊

23/05/2026

កាំ​មេរ៉ាសុវត្ថិភាពបង្ហាញអំពីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ឧសភា ២០២៦។

👉មូលហេតុជាច្រើនដែលតែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍៖
១. សីលធម៌អ្នកបើកបរ
២. បើកលើសល្បឿនកំណត់
៣. មិនបន្ថយល្បឿន ក្នុងទីប្រជុំជន ឬមានគំនូសថ្មើរជើងឆ្លងកាត់
៤. បំពានគំនូសចរាចរណ៍
៥. មិនទុកចន្លោះសុវត្ថិភាព នាំឱ្យចាប់ប្រាំងមិនទាន់ រហូតបុកបន្តគ្នា (តាមច្បាប់ អ្នកបុកគូទពីក្រោយឡានគេ ជាអ្នកខុស ព្រោះមិនបានទុកចន្លោះសុវត្ថិភាព)...

16/05/2026

" #វិធីសាស្ត្រសង្គ្រោះលង់ទឹក "

💚បកស្រាយដោយ ៖ លោក កុល សុខគ្រី (ប្រធានផ្នែកកម្មវិធីកសាងសមត្ថភាព និងអប់រំសុខភាពនៅសាលារៀន របស់មន្ទីរពេទ្យកុមារអង្គរ)។

Address

National Road 5
Moung Russey
020501

Website

Alerts

Be the first to know and let us send you an email when អនុវិទ្យាល័យកកោះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category