07/09/2026
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦,September 7, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។
ពិធីសន្និបាតបូកសរុបការងារនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងទីចាត់ការ លោកនាយកទីចាត់ការផែនការវិនិយោគ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី សាលប្រជុំសុខដុម អគារ "ក" តាមរយៈប្រព័ន្ធ Zoom Meeting។