មន្ទីរផែនការខេត្តកោះកុង 'Koh Kong Planning Department'

  • Home
  • Cambodia
  • Krong Koh Kong
  • មន្ទីរផែនការខេត្តកោះកុង 'Koh Kong Planning Department'

មន្ទីរផែនការខេត្តកោះកុង 'Koh Kong Planning Department' ដឹកនាំ គ្រប់គ្រងការងារ គោលដៅអភិវឌ្?

មន្ទីរផែនការ ខេត្តកោះកុង ត្រូវបានប្រគល់បេសកកម្មឲ្យទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងាររបស់ក្រសួងផែនការ ដឹកនាំ គ្រប់គ្រង សម្របសម្រួលលើការងារ ៖ គោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៌ កម្មវិធីវិនិយោគ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទិន្នន័យមូលដ្ឋាន កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមដានត្រួតពិនិត្យវាយតម្លៃអាហារូបត្ថម្ភ កិច្ចសហប្រតិបត្តិការស្ថិតិ ការងារពាក់ព័ន្ធនិង

ប្រជាជននិងការអភិវឌ្ឍ សិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តបច្ចេកវិទ្យាសម្រាប់ការងារអភិវឌ្ឍន៌នៅថ្នាក់ក្រោមជាតិ ។

ថ្ងៃចន្ទ​ ១៤រោច​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២លោក​ អៀត​ វណ្ណា​ ប្រ...
24/10/2022

ថ្ងៃចន្ទ​ ១៤រោច​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញជាអធិបតី បេីកវគ្គបណ្តុះបណ្តាល​ ស្តីពីការស្រង់ទិន្នន័យអង្កេតកសិកម្មកម្ពុជា​ ឆ្នាំ២០២២​ នៅសាលប្រជុំមន្ទីរផែនការខេត្ត​ ដែលមានរយៈពេល​ ០៦ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៤​ ដល់​ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២។

ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេ...
14/10/2022

ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ និងលោក​ ប្រាក់​ មនោ​ ប្រធានការិយាល័យ បានអញ្ជេីញចូលរួម​ក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម​ និងលទ្ធផលនៃការវាយតម្លៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ​ និងកុមារអាយុក្រោម២ឆ្នាំ​ នៅសណ្ឋាគារសុខា​ ខេត្តព្រះសីហនុ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ​ ប៉ែន​ សុបភា​ រដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ថ្ងៃអង្គារ​ ៩កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ២៥៦៦​ ត្រូវនឹងថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០២២លោក​ អៀត​ វណ្ណា​ ប្រ...
05/10/2022

ថ្ងៃអង្គារ​ ៩កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ២៥៦៦​ ត្រូវនឹងថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរ​ផែនការខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលតួនាទីនិងភារកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋានក្រោមឱវាទក្រសួងផែនការ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ រិន​ វីរៈ​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងផែនការ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវប្រធានមន្ទីរផែនការរាជធានី-ខេត្តទាំង២៥។

ថ្ងៃព្រហស្បតិ៍​ ៤កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២២លោក​ អៀត​ វណ្ណា​ ប្រធ...
29/09/2022

ថ្ងៃព្រហស្បតិ៍​ ៤កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញជាគណៈអធិបតីបេីកវគ្គបណ្តុះបណ្តាល​ ស្តីពីការកំណត់អត្តសញ្ញាណជនងាយរងហានិភ័យ​ នៅសាលប្រជុំមន្ទីរផែនការខេត្ត​ ដល់មន្ត្រីបង្គោលក្រុងខេមរភូមិន្ទ​ និងស្រុកមណ្ឌលសីមា​។

ថ្ងៃចន្ទ​ ១០រោច​ ខែស្រាពណ៌​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២២លោក​ អៀត​ វណ្ណា​ ប្រធានមន្ទ...
22/08/2022

ថ្ងៃចន្ទ​ ១០រោច​ ខែស្រាពណ៌​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពីចម្ងាយZoom Meeting ស្តីពីការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានតំបន់ភូមិសាស្ត្រ​ និងការណែនាំអំពីការធ្វេីបច្ចុប្បន្នភាពបញ្ជីគ្រួសារក្នុងភូមិ​ និងការចងក្រងបញ្ជីគ្រួសារក្នុងភូមិសម្រាប់ភូមិទីប្រជុំជន​ និងភូមិបំបែកថ្មី ក្រោមអធិបតីភាព​ ឯកឧត្តម​ ថេង​ បញ្ញា​ធន​ រដ្ឋលេខាធិការ​ ក្រសួងផែនការ​ និងមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវប្រធានមន្ទីរផែនការរាជធានី-ខេត្តទាំង២៥​ ​នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍​ ៦រោច​ ខែស្រាពណ៌​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២២លោក​ អៀត​ វណ្ណ...
19/08/2022

ថ្ងៃព្រហស្បតិ៍​ ៦រោច​ ខែស្រាពណ៌​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា​ និងផ្តល់យោបល់​ តាមរយៈកម្មវិធីZoom Meeting​ ស្តីពីការកែសម្រួលតួនាទីភារកិច្ចរបស់មន្ទីរផែនការរាជធានី-ខេត្ត ក្រោមអធិបតីភាព​ ឯកឧត្តម​ រិន​ វីរៈ​ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងផែនការ​។

រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ (សាលាខេត្តកោះកុង)លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំត្...
21/07/2022

រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ (សាលាខេត្តកោះកុង)

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តឆ្លងច្រកព្រំដែនថៃ-កម្ពុជា ក្រោមអធិបតីភាព បណ្ឌិត សំឃិត វៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង អាជ្ញាធរស្រុកមណ្ឌលសីមា តំណាងអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ប្រភេទ។

កិច្ចប្រជុំមានគោលបំណងដើម្បី ពិភាក្សាតាមចំណោមមន្ទីរ អង្គភាព និងក្រុង ស្រុកពាក់ព័ន្ធ ត្រៀមលក្ខណ:ឱ្យបានសមស្រប ជាមុន ដូចជាការ សម្អាត អនាម័យបរិស្ថាន សណ្តាប់ធ្នាប់សន្តិសុខ និងការបំផុសប្រជាពលរដ្ឋចូលរួមគោរពវិធានរបស់រដ្ឋបាលខេត្ត និងចូលរួមអបអរឱ្យបានច្រើនកុះករ។

លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី​ "គោលនយោបាយជាតិប...
20/07/2022

លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី​ "គោលនយោបាយជាតិប្រជាជន​ និងប្រជាសាស្រ្តម៉ូឌុល៣"​ នៅទីរួមខេត្តសៀមរាប។

ថ្ងៃអង្គារ-សុក្រ​ ៦-៩រោច​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៩-២២​ ខែកក្កដា​ ឆ្នាំ២០២២

ថ្ងៃអង្គារ​ ១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​ លោក​ ប៊ុត​ ហ៊ន​ អនុប្រ...
13/07/2022

ថ្ងៃអង្គារ​ ១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​

លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋករខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងលោក ផា អេងវ៉េងអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា។

ថ្ងៃអង្គារ​ ១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​ លោក​ ប៊ុត​ ហ៊ន​ អនុប្រ...
13/07/2022

ថ្ងៃអង្គារ​ ១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​

លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមប្រជុំ បូកសរុបរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅបន្ត​ ឆ្នាំ២០២២របស់ក្រសួងផែនការ តាមរយៈកម្មវិធី​ Zoom​ Meeting​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ក្រី រដ្ឋមន្រ្តីក្រសួងផែនការ។

ថ្ងៃចន្ទ​ ១៣កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២២លោក​ ប៊ុត​ ហ៊ន​ អន...
11/07/2022

ថ្ងៃចន្ទ​ ១៣កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២២

លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទ​អញ្ជេីញចូលរួមក្នុងទិវាប្រជាជនពិភពលោក​ ១១​ កក្កដា​ លេីកទី៣៣​ តាមកម្មវិធី​ Zoom នៅសាលប្រជុំរដ្ឋបាលខេត្ត​ ក្រោមអធិបតីភាព​ លោក​ លឹម​ សាវ៉ាន់​ នាយករដ្ឋបាលសាលាខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង​ និងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុប​ ២៥នាក់។

ថ្ងៃ​ ចន្ទ​-អង្គារ​ ១៣-១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១១-១២​ ខែកក្កដា​ ឆ្នាំ២០២២...
11/07/2022

ថ្ងៃ​ ចន្ទ​-អង្គារ​ ១៣-១៤កេីត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១១-១២​ ខែកក្កដា​ ឆ្នាំ២០២២

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ និង​ លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីរបាយការណ៍វិភាគស៊ីជម្រៅតាមប្រធានបទនៃការធ្វើជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩​ ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត និងមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ ផែនការរាជធានី-ខេត្ត ទាំង០៨​ ​ភ្នំពេញ កោះកុង កំពត កែប ព្រះសីហនុ តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល និងសមាសភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្តសរុប ៧៥នាក់។

Address

Krong Koh Kong
885

Alerts

Be the first to know and let us send you an email when មន្ទីរផែនការខេត្តកោះកុង 'Koh Kong Planning Department' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរផែនការខេត្តកោះកុង 'Koh Kong Planning Department':

Share