មន្ទីរពាណិជ្ជកម្មខេត្តកោះកុង Koh Kong PDoC

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង Koh Kong PDoC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពាណិជ្ជកម្មខេត្តកោះកុង Koh Kong PDoC, Government Organization, Krong Koh Kong.

20/05/2026

សេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ

ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ​ពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។

ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់បន្ថែមទៀតជូនសាធារណជនផងដែរថា ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន។

អាស្រ័យហេតុនេះ​សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ភ្ជាប់ទំនាក់ទំនងមកកាន់៖
- Telegram Channel: https://t.me/CHAMNimul
- X Account (Twitter): https://twitter.com/c_nimul

15/05/2026
15/05/2026
ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ    ”ក្រោមគំន...
09/05/2026

ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ ”ក្រោមគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួមមាន៖ ផ្សារទំនើបឡាក់គី តេលាម៉ាត Bonjour សាយឈុន ម៉ាត និងមីនីម៉ាត។ ក្នុងគោលបំណងផ្សព្វផ្សាយ គាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ជំរុញការប្រើប្រាស់ផលិតផលជាតិ ព្រមទាំងបង្កើន¬ឱកាសទីផ្សារសហគ្រាសក្នុងស្រុក និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំ និងចីរភាព។
“យុទ្ធនាការផលិតផលជាតិ ” នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត នៅទូទាំងរាជធានី ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិមានដូចជា គ្រឿងឧបភោគ បរិភោគ គ្រឿងប្រើប្រាស់នានា ហើយឲ្យមានភាពកាន់តែទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះមានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណ ជាង៤០០ទីតាំង ក្នុងរាជធានី ខេត្ត ចូលរួមក្នុងយុទ្ធនាការនេះ។

08/05/2026
04/05/2026

(ភ្នំពេញ)៖ បន្ទាប់ពីមានផ្ទុះការលើកឡើងរបស់មហាជន ចែកចាយព្រោងព្រៀត នៅលើបណ្ដាញសង្គម អំពី «ផ្លែទុរេន» ដែលសង.....

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង​ សូមចូលរួមអបអរសាទរ​ ក្តាមថ្មកោះកុង​ ទទួលបានការទទួលស្គាល់និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំ...
29/04/2026

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង​ សូមចូលរួមអបអរសាទរ​ ក្តាមថ្មកោះកុង​ ទទួលបានការទទួលស្គាល់និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI​ ដោយក្រសួងពាណិជ្ជកម្ម។ ក្តាមថ្មកោះកុង​ ជាប្រភេទក្តាមទឹកប្រៃ​ពីតំបន់ព្រៃកោងកាង​ សាច់ក្តាមណែន​ ស្វិត​ និងមានរសជាតិផ្អែមឆ្ងាញ់ពិសេស។

27/04/2026

អបអរសាទរ! កម្ពុជាបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិ ដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុពល ៤ មុខបន្ថែមទៀត..
(ភ្នំពេញ)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication - GI)" ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។

ផលិតផលទាំង ៤ រួមមាន៖
១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។
២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។
៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។
៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។

ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។

សូមជម្រាបជូនថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖
• ការការពារផ្លូវច្បាប់៖ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ
• ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍
• លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន៖ ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ
• ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ
• បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល

ភ្ជាប់ទំនាក់ទំនងមកកាន់៖
- Telegram Channel: https://t.me/CHAMNimul
- X Account (Twitter): https://twitter.com/c_nimul

Address

Krong Koh Kong

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85535936035

Alerts

Be the first to know and let us send you an email when មន្ទីរពាណិជ្ជកម្មខេត្តកោះកុង Koh Kong PDoC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពាណិជ្ជកម្មខេត្តកោះកុង Koh Kong PDoC:

Share