13/05/2022
កោះកុង, ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថៃ្ងទី១៣ ខែឧសភា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាប្រធានសាខាមូលនិធិជនពិការខេត្តកោះកុង បានសហការលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភរបស់មូលនិធិជនពិការ ទៅចែកជូនជនមានពិការភាពជួបការលំបាក ក្រីក្រចំនួន១៥នាក់ ស្រីចំនួន០៨នាក់ នៅវត្តពោធិ៍រង្សី(ហៅវត្តកណ្តោល) ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី អិន សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលរងស្រុកបូទុមសាគរ និងអាជ្ញាធរឃុំកណ្ដោល ដែលមានអ្នកចូលរួមសរុបចំនួន៣០នាក់ ស្រីចំនួន១១នាក់ ក្នុងនោះផងដែរជនមានពិការភាពម្នាក់ៗទទួលបានកញ្ចប់ឧបត្ថម្ភរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។