06/09/2026
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរស់នៅសំណង់បណ្ដោះអាសន្នក្នុងខេត្តកែប និងប្រជាពលរដ្ឋដែលមានតូបលក់ដូរនៅឆ្នេរជ្រោយដូងមុខសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ។
វេទិកានេះក្នុងគោលបំណងស្ដាប់សំណូមពរ បញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសំណង់បណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកែប និងបងប្អូនប្រជាពលរដ្ឋដែលមានតូបលក់ដូរនៅឆ្នេរជ្រោយដូងមុខសាលាខេត្តកែប សំដៅស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីចូលរួមលេីកកម្ពស់ជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសធានាសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ សោភណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាខេត្តកែប ឲ្យបានច្រើនកុះករ ៕
ខេត្តកែប, ព្រឹកថ្ងៃអាទិត្យ ទី៦ កញ្ញា ២០២៦
Facebook : https://web.facebook.com/SomPisethCambodia
Telegram : https://t.me/SomPisethCambodia
TikTok : https://www.tiktok.com/