មន្ទីរផែនការខេត្តកំពត

មន្ទីរផែនការខេត្តកំពត ចែករំលែកព័ត៌មាន ឯកសារ និងសកម្មភាពការងាររបស់មន្ទីរផែនការខេត្តកំពត

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យស្ថិតិនៃមន្ទីរផែនការខេត្តកំពត បានចុះស្រង់សន្ទស្សន៍ថ្លៃទំនិញនៅផ្សារឈ...
03/09/2026

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យស្ថិតិនៃមន្ទីរផែនការខេត្តកំពត បានចុះស្រង់សន្ទស្សន៍ថ្លៃទំនិញនៅផ្សារឈូក ស្រុកឈូក ខេត្តកំពត។

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក កៅ ប៊ុណ្ណា ប្រធានមន្ទីរផែនការខេត្តកំពត បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្...
28/08/2026

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក កៅ ប៊ុណ្ណា ប្រធានមន្ទីរផែនការខេត្តកំពត បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖

១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យ...
25/08/2026

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងបានចុះសម្ភាសន៍គ្រួសារដែលបានធ្វើសំណាកចេញពីប្រព័ន្ធទិន្នន័យថ្នាក់ជាតិស្រុកអង្គរជ័យចំនួន២ឃុំ ស្ថិតនៅឃុំអង្គរជ័យ ភូមិសាមគ្គី និងឃុំអង្គភ្នំតូច ភូមិត្រពាំងវែង។

24/08/2026

សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់រូបសញ្ញា និងក្បាលលិខិតថ្មីរបស់ក្រសួងផែនការ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យ...
21/08/2026

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងបានចុះសម្ភាសន៍គ្រួសារដែលបានធ្វើសំណាកចេញពីប្រព័ន្ធទិន្នន័យថ្នាក់ជាតិនៅស្រុកដងទង់ចំនួន២ឃុំ ស្ថិតនៅឃុំដងទង់ ភូមិច្រកកែស និងឃុំទទុង ភូមិអូរកណ្តោល។

សូមអបអរសាទរនាឱកាសដ៏ថ្លៃថ្លានៃការចូលកាន់មុខតំណែងថ្មីរបស់ លោក ម៉ម សុទ្ធី ជាអនុប្រធានមន្ទីផែនការខេត្តកំពត 👏🎊😍២១-០៨-២០២៦
21/08/2026

សូមអបអរសាទរនាឱកាសដ៏ថ្លៃថ្លានៃការចូលកាន់មុខតំណែងថ្មីរបស់ លោក ម៉ម សុទ្ធី ជាអនុប្រធានមន្ទីផែនការខេត្តកំពត 👏🎊😍

២១-០៨-២០២៦

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅអនុវត្តប...
20/08/2026

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កៅ ប៊ុណ្ណា ប្រធានមន្ទីរផែនការខេត្ត ស្ថិតនៅសាលប្រជុំមន្ទីរផែនការខេត្ត។

នៅព្រឹកទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យការអ...
19/08/2026

នៅព្រឹកទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងបានចុះសម្ភាសន៍គ្រួសារដែលបានធ្វើសំណាកចេញពីប្រព័ន្ធទិន្នន័យថ្នាក់ជាតិស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុវណ្ណរ៉េត ប្រធានការិយាល័យស្ថិតិ នៃមន្ទីរផែនការខេត្តកំពត និងសហការី បានចូលរួមកម្...
19/08/2026

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុវណ្ណរ៉េត ប្រធានការិយាល័យស្ថិតិ នៃមន្ទីរផែនការខេត្តកំពត និងសហការី បានចូលរួមកម្មវិធីនៃវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រផលិតតារាងទិន្នន័យជំរឿងកសិកម្មកម្ពុជា២០២៣ និងអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា២០២៣ ដោយប្រើប្រាស់កម្មវិធីSTATA សម្រាប់គាំទ្រដល់ការគណនាGDP នៅមន្ទីរផែនការខេត្តតាកែវ។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យ...
12/08/2026

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្តកំពត បានចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងបានចុះសម្ភាសន៍គ្រួសារដែលបានធ្វើសំណាកចេញពីប្រព័ន្ធទិន្នន័យថ្នាក់ជាតិស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង និងភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស
ខេត្តកំពត។

Address

736 Street
Krong Kampot

Website

Alerts

Be the first to know and let us send you an email when មន្ទីរផែនការខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share