មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

  • Home
  • Cambodia
  • Krong Kampot
  • មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital មន្ទីរពេទ្យបង្អែកខេត្តកំពត ជាមន្ទីរពេទ្យសាធារណៈ

សូមរួមគ្នាការពារ និង លុបបំបាត់ជំរកមូសខ្លា ដើម្បីទប់ស្កាត់ ជំងឺគ្រុនឈាម។
21/08/2026

សូមរួមគ្នាការពារ និង លុបបំបាត់ជំរកមូសខ្លា ដើម្បីទប់ស្កាត់ ជំងឺគ្រុនឈាម។

នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦ មន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើរោគវិនិច្ឆ័យ និង ការគ្រប់គ្រងថែទ...
06/08/2026

នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦ មន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើរោគវិនិច្ឆ័យ និង ការគ្រប់គ្រងថែទាំអ្នកជំងឺគ្រុនឈាម ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ លោកសាស្រ្ដាចារ្យ ឆាំ សារី ប្រធានគ្លីនិកផ្នែកសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជូនដល់ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាកដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែកខេត្ដ មន្ទីរពេទ្យបង្អែកឈូក មន្ទីរពេទ្យបង្អែកអង្គរជ័យ មន្ទីរពេទ្យបង្អែកកំពង់ត្រាច មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែនកោះស្លា និង មន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពគ្រូពេទ្យ និង ក្រុមថែទាំអ្នកជំងឺ ពង្រឹងការបណ្ដុះបណ្ដាលទៅកាន់អង្គភាពរៀងៗខ្លួន ដោយបង្ហាញទាំងទ្រឹស្ដី និង ដឹកនាំពិនិត្យផ្ទាល់លើករណីអ្នកជំងឺគ្រុនឈាម នៅផ្នែកជំងឺកុមារ និង ទារកទើបកើត នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គ...
06/08/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គបណ្ដុះបណ្ដាល លើកទី ២ ស្ដីពីការសង្រ្គោះបេះដូង(CPR) ការលាងដៃ និង ការញ៉ែកសំណល់វេជ្ជសាស្រ្ដ ជូនដល់មន្រ្ដីនៃមន្ទីរពេទ្យ ដើម្បីពង្រឹងសមត្ថភាព ការបង្ការការចម្លងរោគនៅក្នុងមន្ទីរពេទ្យ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គ...
06/08/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការសង្រ្គោះបេះដូង(CPR) ការលាងដៃ និង ការញ៉ែកសំណល់វេជ្ជសាស្រ្ដ ជូនដល់មន្រ្ដីនៃមន្ទីរពេទ្យ ដើម្បីពង្រឹងសមត្ថភាព ការបង្ការការចម្លងរោគនៅក្នុងមន្ទីរពេទ្យ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ...
30/06/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត នាក់ សារឿន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដ និង ជាប្រធានក្រុមការងារ បានដឹកនាំប្រជុំក្រុមការងារ បង្ការ និង ត្រួតពិនិត្យការចម្លងរោគ( IPC) មន្ទីរពេទ្យបង្អែកខេត្ដកំពតប្រចាំខែ ដើម្បីពង្រឹងការងារ IPC នៅក្នុងមន្ទីរពេទ្យ ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២...
29/06/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ បានទទួលសំណេះសំណាលជាមួយនិស្សិតឆ្មបឆ្នាំទី១ ជំនាន់ទី១៧ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតមុនបែងចែកទៅធ្វើកម្មសិក្សាតាមផ្នែកក្នុងមន្ទីរពេទ្យ និង ថ្លែងអំណរគុណដល់និសិ្សត ដែលបានស្មគ្រ័ចិត្ដបរិច្ចាគឈាមជូនមន្ទីរពេទ្យដើម្បីទុកជួយសង្រ្គោះអ្នកជំងឺដែលត្រូវការឈាមដើម្បីសង្រ្គោះជីវិត៕

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្...
11/06/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២៦ “កម្មវិធីស្ដាប់លទ្ធផល ក្រោយការវាយតម្លៃផ្ទៀងផ្ទាត់បញ្ចប់មន្ទីរពេទ្ទ្យបង្អែកខេត្ដកំពត ជាមន្ទីរពេទ្យគំរូ ចិញ្ចឹមកូនដោយទឹកដោះម្ដាយ” ក្រោមអធិបតីភាព៖
- លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ
-លោកស្រី ជិន សេដ្ឋា ប្រធានកម្មវិធីជាន់ខ្ពស់ Alive &Thrive /FHI 360
- លោកស្រីវេជ្ជបណ្ឌិតឯកទេស អ៊ួង មុនីរស្មី ប្រធានផ្នែកពិគ្រោះជំងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
- លោក-លោកស្រី ក្រុមការងារ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ
-លោក-លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ជាប្រធាន អនុប្រធានផ្នែក នាយសាល នាយសាលរង មន្រ្ដី ដែលពាក់ពន្ធ័ នៃមន្ទីរពេទ្យបង្អែកខេត្ដ ព្រមទាំងក្រុមការងារវាយតម្លៃដែលអញ្ជើញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អង្គការហេលែន ខែលល័រ អន្ដរជាតិ។
សូមបញ្ជាក់ជូនបន្ថែមថា៖ ក្រោយពីការវាយតម្លៃអស់រយៈពេលមួយថ្ងៃកន្លះ ឆ្លងកាត់នូវសូចនាករ និងបញ្ជីផ្ទៀងផ្ទាត់រួចមក មន្ទីរពេទ្យបង្អែកខេត្តកំពតបានជាប់ជា “មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” ៕

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ ៨​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២...
08/06/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ ៨​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ បានជួបសំណេះសំណាលជាមួយ និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតដែលត្រូវមកបំពេញកម្មសិក្សាគ្លីនិកនៅមន្ទីរពេទ្យ ដើម្បីផ្សព្វផ្សាយពីបទបញ្ជារផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជិវៈ និង​ការធ្វើបដិសណ្ឋារកិច្ច អតិថិជន មុននឹងបែងចែកទៅតាមផ្នែកក្នុងមន្ទីរពេទ្យ។

សេចក្ដីជូនដំណឹង! ដោយមានកិច្ចសហការល្អរវាងមន្ទីរពេទ្យសម្ព័នមេត្រីភាព មន្ទីរពេទ្យបង្អែកខេត្ដកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេ...
20/05/2026

សេចក្ដីជូនដំណឹង!
ដោយមានកិច្ចសហការល្អរវាងមន្ទីរពេទ្យសម្ព័នមេត្រីភាព មន្ទីរពេទ្យបង្អែកខេត្ដកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដកំពត និង មន្ទីរពេទ្យព្រះអង្គឌួង ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ដ នឹងបើកពិនិត្យសុខភាពភ្នែក ផ្ដល់វ៉ែនតា និង វះកាត់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្ដកំពត នៅថ្ងៃសៅរ៍ ៧ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នៅអគារភ្នែក នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ។ សូមគោរអរគុណ៕

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃពុធ ១២​រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ​​ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦...
13/05/2026

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃពុធ ១២​រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ​​ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានបើកវគ្គបណ្ដុះបណ្ដាលលើកទី ៣ ស្ដីពី ការផ្ទេរព័ត៌មានដោយប្រើទម្រង់ ISBAR (I: Identify, S: Situation, B: Background, A: Assessments, R: Recommendation) និង ភាពត្រឹមត្រូវទាំង៧ នៃការផ្ដល់ឱសថ ដល់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដើម្បីពង្រឹងគុណភាពនៃការព្យាបាល និង ថែទាំ ។

Address

Riverside Road
Krong Kampot
13205

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital:

Shortcuts

Share