03/09/2026
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
—————————————
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់និងបង្ក្រាបខេត្ត ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរលាច និងតាមទំនាបលិចទឹកក្នុងសង្កាត់រកាកណ្តាល និងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
បន្ទាប់មកក្រុមមន្រ្តីជំនាញ បានធ្វើការចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
#មន្ទីរកសិកម្ម