ក្រុមការងារគណបក្សចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ

  • Home
  • Cambodia
  • Kratie
  • ក្រុមការងារគណបក្សចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ

ក្រុមការងារគណបក្សចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ CPP,គណបក្សប្រជាជនកម្ពុជា,ឃុំជ្រោយបន្?

ឃុំជ្រោយបន្ទាយ និង ឃុំសោបនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ទ្រី  សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
13/07/2022

ឃុំជ្រោយបន្ទាយ និង ឃុំសោប

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២

លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយបន្ទាយ និង ឃុំសោប និងក្រុមការងារ បានអមដំណើរ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការទី១នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រែកប្រសព្វ លោកមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ និងលោកយាយ លោតា សរុបប្រមាណ ១២៤នាក់។
ដើម្បីនាំយកនូវ ទៀនចំណាំព្រះវស្សា បញ្ច័យ និងទ័យវត្ថុមួយចំនួន មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៥ ក្នុងឃុំជ្រោយបន្ទាយ និង វត្តចំនួន ៨ ក្នុងឃុំសោប សរុបជាថវិកាចំនួន ៧ ៤៨១ ៥០០រៀល ក្នុងនោះ ឃុំជ្រោយបន្ទាយ ចំនួន ២ ៨៧៧ ៥០០រៀល ឃុំសោប ចំនួន ៤ ៦០៤ ០០០រៀល និងជូនសារ៉ុងដល់អ្នកចូលរួម ចំនួន ១២៤ នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ០១។ #គណបក្សប្រជាជនកម្ពុជា

ឃុំជ្រោយបន្ទាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ .................................លោក ទ្រី សុភក្តិ ប្រធានក្រុមការងារថ្នាក់ខេត្ត...
22/05/2022

ឃុំជ្រោយបន្ទាយ
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ .................................
លោក ទ្រី សុភក្តិ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជូយឃុំជ្រោយបន្ទាយ និងឃុំសោប បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយបន្ទាយ និងឃុំសោប សហការជាមួយក្រុមការងារគណបក្សស្រុកព្រែកប្រសព្វ រួមជាមួយក្រុមការងារគណបក្សតាមភូមិ ឃុំ នឹងសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំសោប និងឃុំជ្រោយបន្ទាយ បានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកាសរុបប្រមាណ ៨៥០នាក់។ #គណបក្សប្រជាជនកម្ពុជា

ខេត្តក្រចេះនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២  នៅមន្ទីរគណបក្សខេត្តក្រចេះ។....................លោក ទ្រី សុភក្តិ សមាជិកគណៈកម្...
30/04/2022

ខេត្តក្រចេះ
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅមន្ទីរគណបក្សខេត្តក្រចេះ។....................
លោក ទ្រី សុភក្តិ សមាជិកគណៈកម្មាធិការគណបក្សខេត្តក្រចេះ ត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តក្រចេះ។ #គណបក្សប្រជាជនកម្ពុជា

ខេត្តក្រចេះនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ គណបក្សមូលដ្ឋានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំប្រចាំខែ...
29/04/2022

ខេត្តក្រចេះ
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ គណបក្សមូលដ្ឋានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំប្រចាំខែមេសា និងទិសដៅបន្ត ដឹកនាំដោយ លោក ទ្រី សុភក្តិ សមាជិកគណៈអចិន្រ្តៃយ៍គណកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកព្រែកប្រសព្វ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយបន្ទាយ និងឃុំសោប ដោយមានរបៀបវារៈ ដូចខាងក្រោម :
១. ការពង្រឹង និងពង្រីក សមាជិកបក្ស
២.ការរៀបចំផែនការសកម្មភាពចុះជួបតាមភូមិនីមួយៗ
៣.ការត្រៀមមធ្យោបាយធ្វើដំណើ និងវិធីសាស្រ្តនានាក្នុងការចុះឃោសនា
៤.ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩
៥.ទិសដៅបន្ត
ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយតាមភូមិនីមួយៗ ក្នុងឃុំសោប និងឃុំជ្រោយបន្ទាយ ប្រមាណ ៤០នាក់ ស្រី៨នាក់។ #គណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ................................លោក អោក ដ...
23/04/2022

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ................................
លោក អោក ដារុណ អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយបន្ទាយ បានដឹកនាំសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្តចុះជួយភូមិក្នុងឃុំជ្រោយបន្ទាយ ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សឃុំជ្រោយបន្ទាយ និងភូមិ ប្រមាណ ៦០នាក់ រៀបចំកិច្ចប្រជុំស្តីពី៖
១.ការពិនិត្យ និងកែសម្រួលបញ្ជីឈ្មោះសមាជិកក្រុមបក្ស
២.ការរៀបចំសម្រាប់ត្រៀមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ខាងមុខនេះ
៣.បញ្ហាផ្សេងៗ #គណបក្សប្រជាជនកម្ពុជា

ពេលព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២  នៅភូមិក្ល ឃុំសោប ស្រុកព្រែក...
23/04/2022

ពេលព្រឹក
ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅភូមិក្ល ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
…………
លោក ទ្រី សុភក្តិ ប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ បានដឹកនាំក្រុមការងារចុះជួយឃុំសោប ដោយមានការចូលរួមពី សមាជិក សមាជិការ គណៈកម្មាធិការគណបក្សឃុំ សោប និងសមាជិកសមាជិការគណៈកម្មាធិការសាខាបក្សភូមិក្ល បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សក្នុងភូមិក្ល ដែលមានក្រុមបក្សចំនួន ៣៦ក្រុម ដើម្បីពិនិត្យ និងពង្រឹងដល់ប្រធានក្រុមបក្ស : ទី១-ការពង្រឹងសមាជិកបក្សក្នុងក្រុមបក្សឲ្យមានលក្ខណៈគ្រប់គ្រាន់អាចទៅបោះឆ្នោតបាន និងឲ្យស្គាល់សមាជិកក្នុងក្រុមឲ្យបានច្បាស់, ទី២-ការត្រៀមរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង បានណែនាំឲ្យស្គាល់លេខរៀងគណបក្សប្រជាជនកម្ពុជាគឺលេខរៀងទី១, ទី៣-ជំរុញការចាក់វ៉ាក់សាំង និងវិធានការណ៍ការពារការីករាលដាលនៃជំងឺកូវិដ-១៩ និងទី៤-បញ្ហាផ្សេងៗ ។

ពេលព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២  នៅភូមិព្រែកព្រលូង ឃុំសោ...
11/04/2022

ពេលព្រឹក
ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅភូមិព្រែកព្រលូង ឃុំសោប
…………
លោក ទ្រី សុភក្តិ ប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ បានដឹកនាំក្រុមការងារចុះជួយឃុំសោប ដោយមានការចូលរួមពី តំណាងគណបក្សប្រជាជនកម្ពុជាស្រុកសមាជិក សមាជិកា គណៈកម្មាធិការគណបក្សឃុំ សោប និងសមាជិកសមាជិកាគណៈកម្មាធិការសាខាបក្សភូមិព្រែកព្រលូង បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សក្នុងភូមិព្រែកព្រលូង ដែលមានក្រុមបក្សចំនួន ៤៧ក្រុម ដើម្បីពិនិត្យ និងពង្រឹងដល់ប្រធានក្រុមបក្ស ៖
ទី១-ការពង្រឹងសមាជិកបក្សក្នុងក្រុមបក្សឲ្យមានលក្ខណៈគ្រប់គ្រាន់អាចទៅបោះឆ្នោតបាន និងឲ្យស្គាល់សមាជិកក្នុងក្រុមឲ្យបានច្បាស់
ទី២-ការត្រៀមរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង បានណែនាំឲ្យស្គាល់លេខរៀងគណបក្សប្រជាជនកម្ពុជាគឺលេខរៀងទី១
ទី៣-ជំរុញការចាក់វ៉ាក់សាំង និងវិធានការណ៍ការពារការីករាលដាលនៃជំងឺកូវិដ-១៩
ទី៤-បញ្ហាផ្សេងៗ ។

11/04/2022

ក្រុមការងារគណបក្សមូលដ្ឋានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ

Address

Kratie Kratie Kratie Kratie
Kratie
100603

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារគណបក្សចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមការងារគណបក្សចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ:

Share