ជំនាញកុំព្យូទ័រ

ជំនាញកុំព្យូទ័រ Contact: t.me/Tengsokhey168
081 636 186

ការរៀនត្រូវមានវិន័យ ព្រោះវិន័យគឺជាគន្លឹះដ៏សំខាន់មួយដែលនាំឱ្យមនុស្សម្នាក់ទទួលបានភាពជោគជ័យក្នុងការសិក្សា និងជីវិត។ មិនថាអ្...
25/08/2026

ការរៀនត្រូវមានវិន័យ ព្រោះវិន័យគឺជាគន្លឹះដ៏សំខាន់មួយដែលនាំឱ្យមនុស្សម្នាក់ទទួលបានភាពជោគជ័យក្នុងការសិក្សា និងជីវិត។ មិនថាអ្នកមានទេពកោសល្យកម្រិតណានោះទេ ប្រសិនបើខ្វះវិន័យ ការអភិវឌ្ឍន៍ខ្លួននឹងពិបាកក្នុងការឈានទៅមុខ។

វិន័យក្នុងការរៀន គឺជាការរៀបចំពេលវេលាឱ្យបានត្រឹមត្រូវ ការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ការប្តេជ្ញាចិត្តក្នុងការស្វែងរកចំណេះដឹងថ្មីៗ និងការមិនបោះបង់ចោលគោលដៅ ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ។ ការអានសៀវភៅជាប្រចាំ ការធ្វើលំហាត់ ការស្រាវជ្រាវបន្ថែម និងការអនុវត្តនូវអ្វីដែលបានរៀន គឺជាទម្លាប់ល្អដែលជួយបង្កើនសមត្ថភាព និងបទពិសោធន៍។

ភាពជោគជ័យមិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតឡើងពីការខិតខំប្រឹងប្រែង និងការរក្សាវិន័យជាបន្តបន្ទាប់។ ថ្ងៃនេះ អ្នកអាចរៀនបានតែបន្តិច ប៉ុន្តែប្រសិនបើអ្នករក្សាវិន័យក្នុងការរៀនជារៀងរាល់ថ្ងៃ ចំណេះដឹង និងជំនាញរបស់អ្នកនឹងកើនឡើងជាលំដាប់។

ចូរចងចាំថា៖
« រៀនត្រូវមាន វិន័យ »
ព្រោះវិន័យថ្ងៃនេះ គឺជាជោគជ័យរបស់អ្នកនៅថ្ងៃស្អែក។

#រៀនត្រូវមានវិន័យ

សម័យឌីជីថលនេះ ការចេះតែជំនាញមួយមុខអាចមិនគ្រប់គ្រាន់ទៀតទេ។ ការបន្ថែមជំនាញបច្ចេកវិទ្យា ដូចជា Computer, AI, Digital Marketin...
20/08/2026

សម័យឌីជីថលនេះ ការចេះតែជំនាញមួយមុខអាចមិនគ្រប់គ្រាន់ទៀតទេ។ ការបន្ថែមជំនាញបច្ចេកវិទ្យា ដូចជា Computer, AI, Digital Marketing និងការប្រើប្រាស់កម្មវិធីផ្សេងៗ អាចជួយបង្កើនសមត្ថភាព និងបើកឱកាសការងារបានកាន់តែច្រើន។ 📈✨

💻 សកម្មភាពប្រឡងបញ្ចប់វគ្គសិក្សាកុំព្យូទ័រ_Microsoft Word-Microsoft Excel-Microsoft PowerPoint ដើម្បីវាស់ស្ទង់ចំណេះដឹង និ...
05/08/2026

💻 សកម្មភាពប្រឡងបញ្ចប់វគ្គសិក្សាកុំព្យូទ័រ
_Microsoft Word
-Microsoft Excel
-Microsoft PowerPoint

ដើម្បីវាស់ស្ទង់ចំណេះដឹង និងជំនាញដែលបានសិក្សាកន្លងមក។✍️

#សាលាចំណេះដឹងទូទៅបញ្ញាយើង
📍 ទីតាំងសាលា៖ ភូមិបាជ័យ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ





#សាលាចំណេះដឹងទូទៅបញ្ញាយើង

រៀន​កុំព្យូទ័រ​ 03/08/2026📍 សាលាចំណេះដឹងទូទៅ បញ្ញាយើង
03/08/2026

រៀន​កុំព្យូទ័រ​ 03/08/2026

📍 សាលាចំណេះដឹងទូទៅ បញ្ញាយើង

រៀន​កុំព្យូទ័រ​ 28/07/2026📍 សាលាចំណេះដឹងទូទៅ បញ្ញាយើង
28/07/2026

រៀន​កុំព្យូទ័រ​ 28/07/2026

📍 សាលាចំណេះដឹងទូទៅ បញ្ញាយើង

ថ្ងៃនេះ សិស្សានុសិស្សបានធ្វើការតេស្តបញ្ចប់កម្មវិធី-Microsoft Word-Microsoft Excelដើម្បីវាស់វែងចំណេះដឹង និងជំនាញដែលបានសិក...
13/07/2026

ថ្ងៃនេះ សិស្សានុសិស្សបានធ្វើការតេស្តបញ្ចប់កម្មវិធី
-Microsoft Word
-Microsoft Excel
ដើម្បីវាស់វែងចំណេះដឹង និងជំនាញដែលបានសិក្សាកន្លងមក។ ការតេស្តនេះគ្របដណ្តប់លើការបង្កើត និងកែសម្រួលឯកសារក្នុង Microsoft Word ក៏ដូចជាការប្រើប្រាស់រូបមន្ត ការរៀបចំតារាង និងការគ្រប់គ្រងទិន្នន័យក្នុង Microsoft Excel។

👉​បន្ទាប់ពីបញ្ចប់ការតេស្ត សិស្សានុសិស្សនឹងត្រៀមចូលរៀនកម្មវិធី Microsoft PowerPoint ដែលផ្តោតលើ
-ការបង្កើតស្លាយបង្ហាញ
-ការរចនាស្លាយ
-ការបញ្ចូលរូបភាព តារាង
-គំនូសតាង វីដេអូ
-និងការធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព។
ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ការសិក្សា ការងារ និងការធ្វើបទបង្ហាញក្នុងអាជីពនាពេលអនាគត។

📍 ទីតាំងសិក្សា៖ សាលា ចំណេះដឹងទូទៅ បញ្ញាយើង
📞 ទំនាក់ទំនង៖ 088 998 0881

#សាលាចំណេះដឹងទូទៅបញ្ញាយើង
#កុំព្យូទ័រ

10/07/2026

ការប្រើប្រាស់រូបមន្ត RANK ដើម្បីរកចំណាត់ថ្នាក់។

💻ចុងសប្ដាហ៍  #កុំព្យូទ័រ #សាលាចំណេះដឹងទូទៅបញ្ញាយើង
10/07/2026

💻
ចុងសប្ដាហ៍ #កុំព្យូទ័រ
#សាលាចំណេះដឹងទូទៅបញ្ញាយើង

ហេតុអ្វី ត្រូវរៀន Computer?ការរៀនកុំព្យូទ័រ (Computer) មានសារៈសំខាន់ ព្រោះ៖1.ជួយបង្កើនចំណេះដឹង និងជំនាញបច្ចេកវិទ្យា។2.អា...
26/06/2026

ហេតុអ្វី ត្រូវរៀន Computer?

ការរៀនកុំព្យូទ័រ (Computer) មានសារៈសំខាន់ ព្រោះ៖
1.ជួយបង្កើនចំណេះដឹង និងជំនាញបច្ចេកវិទ្យា។
2.អាចប្រើសម្រាប់សិក្សា ស្រាវជ្រាវ និងស្វែងរកព័ត៌មានបាន លឿន។
3.ជួយធ្វើការងារបានមានប្រសិទ្ធភាព ដូចជា វាយឯកសារ បង្កើតតារាង និងធ្វើបទបង្ហាញ។
4.បង្កើនឱកាសទទួលបានការងារល្អ ព្រោះស្ថាប័នជាច្រើនត្រូវការជំនាញកុំព្យូទ័រ។
5.អាចទំនាក់ទំនងជាមួយមនុស្សទូទាំងពិភពលោកតាមអ៊ីនធឺណិត។
6.ជួយអភិវឌ្ឍជំនាញគិត វិភាគ និងដោះស្រាយបញ្ហា។
7.ជាមូលដ្ឋានសម្រាប់ការរៀនជំនាញទំនើបៗ ដូចជា ការសរសេរកម្មវិធី (Programming), ការរចនាក្រាហ្វិក និងបញ្ញាសិប្បនិម្មិត (AI)។

អ្នកខ្លះពេកដាក់ក្នុង CV ៖✅ Microsoft Word✅ Excel✅ PowerPointដល់ពេលចូលធ្វើការ អោយបញ្ចូល Data ៖ ម្រាមដៃវាយដូចមាន់ចឹកស្រូវ😬
17/06/2026

អ្នកខ្លះពេកដាក់ក្នុង CV ៖
✅ Microsoft Word
✅ Excel
✅ PowerPoint
ដល់ពេលចូលធ្វើការ អោយបញ្ចូល Data ៖ ម្រាមដៃវាយដូចមាន់ចឹកស្រូវ😬

Address

Kompot Chhuk

Website

Alerts

Be the first to know and let us send you an email when ជំនាញកុំព្យូទ័រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category