រដ្ឋបាល ខេត្តកំពង់ធំ

រដ្ឋបាល ខេត្តកំពង់ធំ ផ្តល់ព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំខេត្ត

ពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ...
04/09/2026

ពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន ៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នាសម័យប្រឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងខេត្តផងដែរ។

ឯកឧត្តមបន្តថា ការសិក្សារៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀនសូត្រមេរៀនជីវិត ដែលជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហាប្រឈមនានា។ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A ទាំង ៥២នាក់ ទទួលបានប័ណ្ណសរសើរ និងថវិកា ៤០ ម៉ឺនរៀលក្នុងម្នាក់ៗ ។

បន្ទាប់ពីមានសារព័ត៌មាន PVK News បានចុះផ្សាយភាពមិនប្រក្រតីនៃការអនុវត្តគម្រោង រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងាររដ្ឋបាលខេត...
31/08/2026

បន្ទាប់ពីមានសារព័ត៌មាន PVK News បានចុះផ្សាយភាពមិនប្រក្រតីនៃការអនុវត្តគម្រោង រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យភ្លាម តែរកមិនឃើញដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះឡើយ។ ជាងនេះទៀត ក្រុមការងារក៏បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងគម្រោងចុះពិនិត្យជាប់ជាប្រចាំដើម្បីធានាគុណភាព។

អាស្រ័យហេតុនេះ សូមសាធារណជន និងភាគីពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន។

30/08/2026

« សូមអញ្ជើញបងប្អូនទស្សនាកម្រងវីដេអូស្តីពីសិប្បកម្មផលិតក្រឡានរបស់បងប្អូនប្រជាពលរដ្ឋអ្នកស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ »
លេខទំនាក់ទំនងអ្នកមីងសាំងជ្រិប​ :​ 088​ 326​ 4860

27/08/2026

ផ្សាយបន្តផ្ទាល់ ពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៦~២៨ ខែសីហា ឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

20/08/2026

ផ្សាយផ្ទាល់ៈ ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៦
“គ្រប់សាសនានៅកម្ពុជារួមគា្នបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា”
រាជធានីភ្នំពេញ ថៃ្ងព្រហស្បត៏ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

NATIONAL INTERFAITH DAY AGAINST TRAFFICKING IN PERSONS 20 AUGUST 2026
"MAINTAIN UNITY AMONG ALL RELIGIONS AGAINST HUMAN TRAFFICKING AND CYBERCRIME"
Phnom Penh, 20 August 2026

ឯកឧត្តម នួន ផារ័ត្ន ប្រគល់សាឡង់២គ្រឿង ជូនរដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ នៅស្រុកសណ្ដាន់ (កំពង់ធំ)÷ ថ្ងៃពុធ ០៦កើត ខែស...
19/08/2026

ឯកឧត្តម នួន ផារ័ត្ន ប្រគល់សាឡង់២គ្រឿង ជូនរដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ នៅស្រុកសណ្ដាន់

(កំពង់ធំ)÷ ថ្ងៃពុធ ០៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រគល់សាឡង់ចំនួន២គ្រឿង ជូនរដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ដែលមានការលំបាកក្នុងការធ្វើដំណើរតាមផ្លូវទឹក។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ដោយការមានការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខទុក្ខបងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាន។ការប្រគល់សាឡង់ចំនួន២គ្រឿងនេះ មានគោលបំណងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ។ ការមានមធ្យោបាយធ្វើដំណើរសមស្រប នឹងជួយឱ្យសិស្សានុសិស្សអាចទៅសិក្សារៀនសូត្របានទាន់ពេលវេលា និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងគោរពច្បាប់របស់រដ្ឋ ជាពិសេសត្រូវហាមឃាត់ការទន្ទ្រានដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារដីព្រៃ និងធនធានធម្មជាតិ គឺជាកត្តាសំខាន់សម្រាប់ការអភិរក្សធនធានរបស់ជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យមាតាបិតា និងអាណាព្យាបាលសិស្ស យកចិត្តទុកដាក់បញ្ជូនកូនចៅឱ្យបានមកសាលារៀនគ្រប់ៗគ្នា និងជំរុញការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគត។ ឯកឧត្តមបានចាត់ទុកយុវជន និងសិស្សានុសិស្សថា ជាកម្លាំងស្នូល និងជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។ ការប្រគល់សាឡង់នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមបន្តពង្រឹងសេវាសាធារណៈនៅមូលដ្ឋាន និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ៕

19/08/2026

ទស្សនា ៖ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តកំពង់ធំ

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការផ្តល់អាហារូបករណ៍ ១០០% និង ៣០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាប...
17/08/2026

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការផ្តល់អាហារូបករណ៍ ១០០% និង ៣០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់ភាសាបរទេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានអញ្ជើញផ្តល់បទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆម...
17/08/2026

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានអញ្ជើញផ្តល់បទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆមាស ក្នុងឆ្នាំ២០២៦ នៅស្ថានីយ និងទូរទស្សន៍មហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

Address

Kompongthom
Kompong Thom

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 09:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00

Telephone

+85562961392

Alerts

Be the first to know and let us send you an email when រដ្ឋបាល ខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាល ខេត្តកំពង់ធំ:

Shortcuts

Share