បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ

  • Home
  • Cambodia
  • Kompong Thom
  • បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ

កំពង់ធំ : ព្រឹកថ្ងៃថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦----------...
07/09/2026

កំពង់ធំ : ព្រឹកថ្ងៃថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
------------------------------------------------
លោកមេបញ្ជាការ អ.ហ ក្រុង/ស្រុក បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់​ធំ​ ៖​ ព្រឹក ថ្ងៃចន្ទ ១០ ខែស្រាពណ៍  ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ -------------------...
07/09/2026

កំពង់​ធំ​ ៖​ ព្រឹក ថ្ងៃចន្ទ ១០ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
--------------------------------------------
លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្តខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

កំពង់ធំ៖ ព្រឹកថ្ងៃអាទិត្យ ៩រោច  ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ -------------------...
06/09/2026

កំពង់ធំ៖ ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
-------------------------------------------
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំសហការី ក្រុមការងារកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល លោក ពលបាលឯក ឌី ដុំ ពលទាហាន កងវរសេនាតូចអន្តរាគមន៍លេខ២៦៤ នៃកងពលតូចអត្តរាគមន៍លេខ៦ ចំណុះកងពលធំលេខ២ ឈរជើងការពារព្រំដែនកម្ពុជា នៅតំបន់ចក់រុន ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវ អង្គ ៥០គីឡូក្រាម, មី ០១កេស, ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រីចំនួន ២យួរ ទឹករិសុទ្ធចំនួន ២កេស , ព្រមទាំងថវិកា ចំនួន ៤០០,០០០រៀល ឧបត្ថម្ភដល់ លោក ពលបាលឯក ឌី ដុំ ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់ លោក ឌី ដុំ ឆាប់ជាសះស្បើយពីជំងឺ នឹងទទួលបាននូវ សុខភាពល្អ កម្លាំងខ្លាំងក្លា ស្មារតីឈ្លាសវៃ មានជ័យជំនះឈ្នះលើខ្មាំងសត្រូវដែលឈ្លានពានប្រទេសកម្ពុជារបស់យើង ។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថហេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ៖ ព្រឹកថ្ងៃសៅរ៍ ៨រោច  ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ----------------------...
05/09/2026

កំពង់ធំ៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
-----------------------------------------
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរងខេត្ត នាយសេនាធិការរង ទទួលជំនាញ ប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន, នាយការិយាល័យហិរញ្ញវត្ថុ, នាយការិយាល័យនីតិកម្មនិងអធិការកិច្ច នាយការិយាល័យផែនការប្រតិបត្តិការ និងមេបញ្ជាការកងអនុសេនាធំចល័ត អញ្ជើញចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយ ៖ ១, របាយការណ៍ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០២៦។ ២, ផែនការផ្សេងៗ ។
តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video conference)។

ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

កំពង់ធំ : ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦---------...
03/09/2026

កំពង់ធំ : ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
---------------------------------------
លោកវរៈសេនីយ៍ឯក រិទ្ធចាន់តុលា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាមួយក្រុមការងារចុះធ្វើវិធានរដ្ឋបាល លើជនបរទេសស្នាក់នៅ៖
១. ក្រុមហ៊ុន អេ.វី.ស៉ី អ៊ិនវេសមិន ដំឡូងមី ស្ថិតនៅក្នុងភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
២. ក្រុមហ៊ុន ស៉ី.អេ.អិល ២៦ឯ.ក ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោមការដឹកនាំដោយ ឯ.ឧ អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ៖ ដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ...
03/09/2026

កំពង់ធំ៖ ដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរង ទទួលការងារកសាំងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់) ។

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំគឺចាប់ចែកពាក្សពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំដល់សិស្ស និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា ៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ,សំបុត្រកំណើត , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ , សញ្ញាប័ត្រ , បរិញ្ញាបត្រជាដើម ។ ល។

នាឱកាសនោះ លោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់ មានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងមក ទាំងទៅប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗ គ្នា ។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ៖  ថ្ងៃពុធ ៥រោច ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ------------------------------...
02/09/2026

កំពង់ធំ៖ ថ្ងៃពុធ ៥រោច ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក
ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
-----------------------------------------
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំលោក មេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ កសាងកម្លាំង នាយការិយាល័យចំណុះមន្ទីរកសាងកម្លាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video conference )។

ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ ៖ ព្រឹកថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--------------------...
01/09/2026

កំពង់ធំ ៖ ព្រឹកថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
----------------------------------------
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ
កងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរង ទទួលការងារកសាំងកម្លាំង លោកប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យបុគ្គលិក នាយការិយាល័យ ផែនការមន្ទីរកសាងកម្លាំង នាយការិយាល័យសន្តិសុខផ្ទៃក្នុង នាយការិយាល័យផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នាយការិយាល័យអប់រំផ្សព្វផ្សាយ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នាយការិយាល័យសុខាភិបាល មន្ទីរភស្តុភារ នាយការិយាល័យផ្គត់ផ្គង់ នាយការិយាល័យ ហ្វឹកហ្វឺន នាយការិយាល័យហិរញ្ញវត្ថុ នាយលេខាធិការដ្ឋាន នាយការិយាល័យអធិការកិច្ច និងមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ទាំង៩ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមរយៈ​ប្រព័ន្ធ video conference ។

ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ : ព្រឹកថ្ងៃថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦-----------...
31/08/2026

កំពង់ធំ : ព្រឹកថ្ងៃថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
------------------------------------------------
លោកមេបញ្ជាការ អ.ហ ក្រុង/ស្រុក បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

កំពង់ធំ ៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៌  ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ៣១ខែ សីហា ឆ្នាំ ២០២៦ ------------------...
31/08/2026

កំពង់ធំ ៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ៣១ខែ សីហា ឆ្នាំ ២០២៦
-------------------------------------
លោក វរសេនីយ៍ឯក តុង ហុងលី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្តខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
#អេងវុទ្ធី

Address

Kampong Thom
Kompong Thom

Website

Alerts

Be the first to know and let us send you an email when បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share