ប្រជាជន ខេត្តកំពង់ស្ពឺ -Page

ប្រជាជន ខេត្តកំពង់ស្ពឺ -Page People of Kampong Speu Province

នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អ...
08/06/2026

នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ Mr.Krishnajie Partadireja ភារៈធារី ឯកអគ្គរដ្ឋទូតស្តីទី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួនសម្ដែងការគួរសម និងពិភាក្សាការងារចាំបាច់មួយចំនួន ដែលជំនួបពិភាក្សានេះរៀបចំឡើងនៅសាលបដិសណ្ឋាកិច្ច ជាន់ទី១ នៃអគាររដ្ឋបាលខេត្ត៕

បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកំពង់ស្ពឺ នាព្រឹក...
08/06/2026

បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីទទួលដំណឹងដ៏សោកសៅ នៃឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតនិងរងរបួសធ្ងន់មនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចវាលស្រែ ភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យបាត់បង់ជីវិតចំនួន ៣នាក់ ប្រុស២នាក់ និងស្រី ១នាក់ និងរងរបួសចំនួន ២នាក់។

‎នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានពាំនាំនូវការសាកសួរសុខទុក្ខ ព្រមទាំងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវថវិកា និងស្បៀងអាហារ ឧបត្ថម្ភជួយដល់គ្រួសារសព និងជនរងគ្រោះ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាដ៏លំបាកនេះផងដែរ។

‎ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងរដូវវស្សានេះ ដោយត្រូវតាមដានការបម្រែបម្រួលអាកាសធាតុជាប្រចាំ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

‎ជាមួយគ្នានេះដែរអំណោយសួរសុខគ្រួសារសព ក្នុង ១គ្រួសារួមមាន៖ អង្ករ ១០០គីឡូ, មី ៤កេស, ទឺកត្រី ស៊ីអ៊ីវ ២យួរ, ប្រេង ២ដប, ត្រីខ ២យួរ និងថវិកា ២លានរៀល ។
‎អំណោយផ្តល់ជូនអ្នករងរបួសរួមមាន៖ អង្ករ ៥០គីឡូ, មី ១កេស, ទឺកត្រី ស៊ីអ៊ីវ ១យួរ, ប្រេង ១ដប, ត្រីខ ១យួរ និងថវិកា ១លានរៀល ។

06/06/2026

តំបន់ទេសចរណ៍ទាំង ១០ កន្លែង នៅខេត្តកំពង់ស្ពឺ រង់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ទិសទី មកទទួលយកបទពិសោធន៍ថ្មីៗ និងសម្រស់ធម្មជាតិដ៏អស្ចារ្យនារដូវកាលបៃតងនេះ👏🏻🇰🇭🌳🏕️

#ការរៀបចំដែនដី #តំបន់ទេចរណ៍ #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ជម្រើសនៃការស្នាក់នៅលំហែកំសាន្ត #កម្ពុជាមាតុភូមិខ្ញ៉ំ

ដោយ : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ស្ពឺ

03/06/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តការអភិវឌ្ឍនៅខ្នងផ្សារ, ធ្វើពិត មិនមែនមានត្រឹមរបាយការណ៍

02/06/2026

ស្ងាត់ៗ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៅដល់ខ្នងផ្សារជាថ្មី ពិសេសបេីកឡានដោយខ្លួនឯងទៀត។

31 ឧសភា 2026

ដោយ : កណ្ដៀរ | ២៥រាជធានី-ខេត្ត

28/05/2026

ថ្ងៃនេះគឺជាខួបមួយឆ្នាំនៃហេតុការណ៍ប៉ះទង្គិចនៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបណ្ដាលឱ្យកងទ័ពកម្ពុជា ១រូបគឺ ព្រិន្ទបាលឯក សួន រោន បានពលីក្នុងហេតុការណ៍នោះ។

យើងចងចាំមិនភ្លេចនូវការឈឺចាប់ និងការប្រមាទមកលើជាតិសាសន៍របស់យើង។ ថ្ងៃនេះ ជាការចងចាំ និងរំឭកដល់កូនខ្មែរគ្រប់រូបឱ្យមានស្មារតីជាតិគ្រប់កាលៈទេសៈ នៅចំពោះមុខការគម្រាមកំហែង និងហានិភ័យគ្រប់បែបយ៉ាងមកលើសន្តិភាព និងសេចក្តីសុខសាន្តរបស់ជាតិ។ យើងសូមប្រកាសតាំងចិត្តថានឹងរួបរួមគ្នាជាធ្លុងមួយដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ ជ្រោងទង់មោទនភាពឱ្យកាន់តែខ្ពស់ត្រដែតជានិច្ច និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវ...
25/05/2026

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting  ក្រោមអធិបតីភាពដ៍ខ្...
22/05/2026

រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦---

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣ នាព្រឹកទី២២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

របៀបវារៈដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖
១៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៦។
២៖ សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៦។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

រូបថតដោយ៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ

Address

Kompong Speu

Telephone

+855964298888

Website

Alerts

Be the first to know and let us send you an email when ប្រជាជន ខេត្តកំពង់ស្ពឺ -Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share