រដ្ឋបាល ខេត្តកំពង់ស្ពឺ Page

រដ្ឋបាល ខេត្តកំពង់ស្ពឺ Page This is official page of Kampongspeu Provincial Administration This is official page of Kampongspeu Administration

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺដឹកនាំប្រតិភូចូលរួមរំលែកមរណៈទុក្ខ សពឯកឧត្តម តី ម៉ាលី កំពង់ស្ពឺ.នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ...
03/09/2026

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺដឹកនាំប្រតិភូចូលរួមរំលែកមរណៈទុក្ខ សពឯកឧត្តម តី ម៉ាលី

កំពង់ស្ពឺ.នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដលេខាធិការក្រសួងព័ត៌មាន និងជាលោកឪពុកបង្កើត របស់លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិទទួលមរណភាពនៅវេលាព្រឹក ថ្ងៃពុធ ទី២ ខែ កញ្ញា ឆ្នាំ ២០២៦នេះ។

ជាមួយនឹងក្តីក្តុកក្តួលឥតឧបមា និងសេចក្តីសោកស្តាយយ៉ាង ក្រៃលែង ចំពោះមរណភាពរបស់ ឯកឧត្តម តី ម៉ាលី អនុរដ្ឋ លេខាធិការក្រសួងព័ត៌មាន ដែលជាការបាត់បង់ដ៏ធំធេងនូវ ថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា បំពេញភារកិច្ចបម្រើជាតិ មាតុភូមិនិងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មានដោយស្មារតី ទទួលខុសត្រូវ និងភក្តីភាព។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ខ្ញុំបាទ និងប្រតិភូសូមចូលរួមរំលែកមរណទុក្ខដ៏ ជ្រាលជ្រៅជាមួយលោកជំទាវ ម៉ាលី សុជាតា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុតចំពោះការបាត់បង់ដ៏ធំធេងនេះ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី សូម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

03/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ស្ពឺ ជម្រុញឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋជិត៦ម៉ឺនហិកតា ក្រោយរងផលប៉ះពាល់ដោយ...
02/09/2026

អភិបាលខេត្តកំពង់ស្ពឺ ជម្រុញឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋជិត៦ម៉ឺនហិកតា ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលអេលីញូ

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭកនិងជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតានៅតាមបណ្តាក្រុង ស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។

នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវគឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួនបានធ្វើឱ្យស្រូវមានកម្លាំងនិងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិតថា ក្នុងកំឡុង១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួមគឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០%នៃផលប៉ះពាល់រួម។ហើយចំពោះស្រុកក្រុងចំនួនបីទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។

លោក យឹម ណន ប្រធានកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២និងបាតុភូតអេលីញូបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន៤៥០៦ហិកតា ក្រុងច្បារមនចំនួន៩៩៣ហិកតា ស្រុកគងពិសីចំនួន៧៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន៧៩៣ហិកតា ស្រុកសំរោងទងចំនួន២៤១១៥ហិកតា ស្រុកក្រុងទាំង៤នេះសង្គ្រោះបានទាំងស្រុង។ ចំពោះស្រុកថ្ពងចំនួន៤៤២១ហិកតា សង្គ្រោះបាន២១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន៥២៤៩ហិកតា សង្គ្រោះបាន១៧១៤ហិកតានិងស្រុកសាមគ្គីមុនីជ័យចំនួន៩១២៨ហិកតា សង្គ្រោះបានចំនួន១១៤០ហិកតា។

សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦គឺចំនួន ១២០.៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧.៥៨៧ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥កើនឡើងចំនួន ៨ ២២៨ហិកតា។

អត្ថបទ៖ស៊ាន ស៊ីម

02/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺមានបេក្ខជន ៥០២៨នាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសAកំពង់ស្ពឺ៖ លទ្ធផលប្រឡងសញ្ញាបត្...
02/09/2026

ខេត្តកំពង់ស្ពឺមានបេក្ខជន ៥០២៨នាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសA

កំពង់ស្ពឺ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានបេក្ខជនចំនួន ៥០២៨នាក់ បានជាប់ និង៣១នាក់(ស្រី២២នាក់) ទទួលបាននិទ្ទេសA។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃប្រកាសលទ្ធផលប្រឡង។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំបង់ស្ពឺ បានលើកឡើងថា ថ្វីត្បិតលទ្ធផលបេក្ខជនប្រឡងទទួលបាននិទ្ទេសAបានត្រឹមតែ៣១នាក់ ថយជាងឆ្នាំ២០២៥ ដែលមានរហូតដល់ទៅ ៧៩នាក់ តែចំនួនអ្នកជាប់ក្នុងការប្រឡងគឺមានចំនួនច្រើនលើសលុប ដែលគិតជាភាគរយរហូតដល់ទៅជិត៩០%។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តចាត់ទុកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមានសិស្សជាប់ច្រើន គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងការកែលម្អគុណភាពនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្តផងដែរ។ បន្ថែមពីនេះក៏បានពីកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ក្នុងការធានាការប្រឡងប្រព្រឹត្តទៅដោយរលូននិងស្របតាមគោលការណ៍(អ្នកចេះគឺជាប់)។

មួយវិញទៀត ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ក៏ជាសក្ខីភាពបញ្ជាក់ពីការលើកទឹកចិត្ត ការពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។ ដូចអ្វីដែលបានសន្យា អ្នកដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ នឹងទទួលបានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ស៊ាន សុីម

01/09/2026

អ្នកធ្វើដំណើរម៉ូតូ សូមពាក់មូកសុវត្ថិភាពអាជ្ញាធរនឹងធ្វើការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណរំលែកមរណទុក្ខចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័...
01/09/2026

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណរំលែកមរណទុក្ខចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលនិងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានដឹកនាំចូលរួមរំលែកមរណទុក្ខ គោរពជូនក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នារសៀលថ្ងៃអង្គារិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២៦ ។

ខ្ញុំបាទមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។ ឯកឧត្តមបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខ និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន។

ការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេងនូវលោកឪពុក ឪពុកក្មេក ជីតា និងជីទួតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនប្រុសស្រី បងប្អូន ចៅ ចៅទួត និងក្រុមគ្រួសារ។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ:ស៊ាន ស៊ីម

កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ១ខ្នងដល់គ្រួសារទីទ័លក្រនិងមានកូនភ្លោះបី នៅស្រុកភ្នំស្រួចកំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់...
01/09/2026

កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ១ខ្នងដល់គ្រួសារទីទ័លក្រនិងមានកូនភ្លោះបី នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងបន្ទប់ជួលនិងកូនភ្លោះបីនាក់ នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ការប្រគល់ផ្ទះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា លោក កែវ រស្មី ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ រ៉ន ស្រីរដ្ឋ ៣១ឆ្នាំ មានកូន៥នាក់រស់ក្នុងបន្ទុក។បច្ចុប្បន្នគ្រួសារមួយនេះរស់ក្នុងបន្ទប់ជួល ក្រោមការជ្រោមជ្រែងពីប្តីជាអ្នករត់កង់បី ដែលរកព្រឹកខ្វះល្ងាច។ហើយក្នុងកំឡុងពេលដែលគ្រួសារនេះទទួលបានកូនប្រុសភ្លោះបី គឺមានជីវភាពកាន់តែលំបាកខ្លាំង ដោយកូនភ្លោះទាំងបីត្រូវបានបំបៅដោយទឹកបបរ។

លោកថា ក្រោយទទួលបានព័ត៌មាននេះ សាខាកាកបាទក្រហមខេត្តក៏បានចុះពិនិត្យនិងនាំជាស្បៀងឧបភោគ បរិភោគ រួមទាំងទឹកដោះគោ ដើម្បីជួយសម្រាលបន្ទុក ។ទន្ទឹមនោះ ដោយពិនិត្យឃើញគ្រួសារនេះរស់នៅក្នុងបន្ទប់ជួល គ្មានដីធ្លី ផ្ទះសម្បែង ក៏សម្រេចផ្តល់ដីសម្បទានមួយកន្លែងទំហំ៨៧៧ម៉ែត្រការ៉េព្រមទាំងសង់ផ្ទះមួយខ្នងទំហំ៥គុណនិង៦ម៉ែត្រដែលមានបន្ទប់ទឹកមួយ ដើម្បីផ្តល់ឱ្យជ្រកកោនបានសមរម្យ ។

ក្នុងឱកាសប្រគល់ផ្ទះនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយដែលតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខ្វល់ខ្វាយ គិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងកុមារកំព្រា នៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។

ប្រធានគណកម្មាធិការបន្ថែមថា ផ្ទះមួយខ្នងនេះគឺជាអំណោយកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូននាពេលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរបស់សម្ត្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលកំពុងជួបការលំបាក កំពុងរងទុកវេទនា ដើម្បីអាចរស់នៅសមរម្យ និងមានការហូបចុកគ្រប់គ្រាន់ ន័យនេះដូចទិសស្លោក គ្មានពលរដ្ឋណាម្នាក់ដែលស្លាប់ដោយអត់បាយនោះទេ កាកបាទក្រហមកម្ពុជាតែងនៅជាប់ជាមួយបងប្អូនទោះចុងកាត់មាត់ញ៉កយ៉ាងណាក៏ដោយ។

ជាមួយនឹងការលើកឡើងនោះដែរ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំបន្ថែម ដោយសុំឱ្យជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារ។ត្រូវជំរុញកុមារតូចឱ្យចូលសាលារៀននៅពេលគ្រប់អាយុសិក្សា ដើម្បីអនាគតពួកគេ។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះមួយខ្នងដល់គ្រួសារទីទ័លក្រខាងលើ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត គ្រួសារយុទ្ធជន និវត្តន៍ជនចំនួន៤៥គ្រួសារបន្ថែមផងដែរ ដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ។

អត្ថបទ៖ស៊ាន ស៊ីម

01/09/2026

ផ្សាយផ្ទាល់ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សតីស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបត...
31/08/2026

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម នៃគម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តំពង់ស្ពឺ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម នៃគម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមគណៈប្រតិភូ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត….។

Address

#105
Kompong Speu

Alerts

Be the first to know and let us send you an email when រដ្ឋបាល ខេត្តកំពង់ស្ពឺ Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាល ខេត្តកំពង់ស្ពឺ Page:

Shortcuts

Share