មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ

  • Home
  • Cambodia
  • Kompong Speu
  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ, Public & Government Service, ផ្លូវជាតិលេខ ៤ សង្កាត់បុរីកម្មករ ក្រុងច្បារមន, Kompong Speu.

យើងខ្ញុំជាកូន ជាចៅ ចៅទួត សូមរំលឹកដឹងគុណនិងការគោរពអស់ពីដួងចិត្តដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សី...
15/10/2019

យើងខ្ញុំជាកូន ជាចៅ ចៅទួត សូមរំលឹកដឹងគុណ
និងការគោរពអស់ពីដួងចិត្តដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ
សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណាភាពទឹកដី និងឯកភាពជាតិខ្មែរ🙏

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់បានជ្រាបថា : នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ...
10/10/2019

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់បានជ្រាបថា : នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះមានព័ត៌មានសង្គមជាតិ បានបង្ហោះរូបភាពនៃការធ្វើចាក់កៅស៊ូ បំពេញចន្លោះគ្រឡុក ឬសំបុកមាន់ ហើយចោទថាថាជាបច្ចេកទេសជួសជុលធ្វើផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដូចនេះមន្ទីរ សូមបញ្ជាក់ថារូបភាពនេះមិនមែនជា ការជួសជុលចាក់កៅស៊ូរបស់ក្រុមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនោះទេ... ហើយកំណាត់ផ្លូវនេះក៍មិនមែនជាកំណាត់ផ្លូវដែលស្ថិតក្រោមការគ្រប់គ្រងថែរទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែរ សូមអោយខាងព័ត៌មានសង្គមជាតិធ្វើការកែរសំម្រួលការផ្សព្វផ្សាយឡើងវិញ និងសូមសាធារណៈជនទាំងអស់ជូនជ្រាបជាព័ត៌មាន។
សូមអរគុណ!

គោរពទងជាតិនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭កំពង់ស្ពឺ ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ...
09/09/2019

គោរពទងជាតិនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭
កំពង់ស្ពឺ ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩

ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជ...
06/09/2019

ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចូលរួមប្រជុំ ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងការរៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០២០។

- កំពង់ស្ពឺ : ថ្ងៃទី06 ខែកញ្ញា ឆ្នាំ២០១៩ សកម្មភាព ជួសជុលថែរទាំ នៅផ្លូវជាតិលេខ៤៤
06/09/2019

- កំពង់ស្ពឺ : ថ្ងៃទី06 ខែកញ្ញា ឆ្នាំ២០១៩
សកម្មភាព ជួសជុលថែរទាំ នៅផ្លូវជាតិលេខ៤៤

- កំពង់ស្ពឺ : ថ្ងៃទី06 ខែកញ្ញា ឆ្នាំ២០១៩ សកម្មភាព តំឡើងអំពូល សូឡា និង សំអាតស្មៅនៅស្ពានគុណគ្រូ នៅផ្លូវជាតិលេខ៤១
06/09/2019

- កំពង់ស្ពឺ : ថ្ងៃទី06 ខែកញ្ញា ឆ្នាំ២០១៩
សកម្មភាព តំឡើងអំពូល សូឡា និង សំអាតស្មៅនៅស្ពានគុណគ្រូ នៅផ្លូវជាតិលេខ៤១

កំពង់ស្ពឺ : ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩ មន្ត្រីជំនាញ នៃមន្ទីរសាធារណ...
06/09/2019

កំពង់ស្ពឺ : ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចូលរួម
-ផ្សព្វផ្សាយការងារសណ្តាប់ធ្នាប់ និងការគ្រប់គ្រងដីចំណីផ្លូវ
-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងការធ្វើអាជីវកម្មលើធនធានរ៉ែ
-ផ្សព្វផ្សាយច្បាប់ស្តីពីផលប៉ះពាល់បរិស្ថាន
-ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងដីទំនប់ ស្ទឺង ប្រឡាយ អូរ
នៅសាលាស្រុកគងពិសី ក្រោមអធិបតីភាពលោកអភិបាលស្រុក មន្ទីរពាក់ពន្ធ័និងម្ចាស់ក្រុមហ៊ុន អាជីវករដែលប្រកបអាជីវកម្មនៅស្រុកគងពិសីទាំងអស់

ព្រឹកថ្ងៃសៅរ៍  ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩ លោក ហុងចាន់សុខា ប្រធានមន្ទីរសាធារណ...
31/08/2019

ព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩ លោក ហុងចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូនខេត្ត បានដឹកនាំមន្ត្រីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អប់រំស្តីពីគ្រឿងញៀននិង ការបង្ការមេរោកអេដស៍ ជូនកម្មករ កម្មការនី រោងចក្រ វ៉ីងស្តាស៊ូ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ៥៦៧ នាក់ ស្រី៥១១ នាក់ ហើយចែកឯកសារនឹងសម្ភារះសុវត្ថុភាពចរាចរណ៍មួយចំនួនដូចខាងក្រោម៖
១ ជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ចំនួន ៥៦៧ សន្លឹក
២.ចំណាំងផ្លាត ចំនួន 2000 សន្លឹក
ជាសារសម្រាប់ផ្សព្វផ្សាយជូនបងប្អូនកម្មករចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តឲ្យមកត្រឹមកំរិតទាប។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ - - - - -កំពង់ស្ពឺ, នៅរសៀលថ្ងៃ អង្គារ  ១២រោច ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦...
27/08/2019

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
- - - - -
កំពង់ស្ពឺ, នៅរសៀលថ្ងៃ អង្គារ ១២រោច ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លេខាធិការដ្ឋាន នៃអនុគណៈកម្មាធិកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានរៀបចំបើកវគ្គបំប៉នសមត្ថភាពជនបង្គោលសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងពង្រឹងបន្ថែមជនបង្គោលឲ្យមានសមត្ថភាពពីច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ ការដឹកលើសទម្ងន់ ការគ្រប់គ្រងដីចំណីផ្លូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្នុងវគ្គបំប៉ននៅរសៀននេះដែរ មានសមាសភាពចូលរួម ប្រមាណ ២០០០នាក់ រួមមាន៖ អភិបាលនៃគណៈអភិបាលក្រុង/ស្រុក, តំណាងមន្រ្តីរាជការរបស់មន្ទីរ/អង្គភាពជុំវិញខេត្ត, តំណាងកំលាំងកងរាជអាវុទ្ធហត្ថ, តំណាងមន្រ្តីនគបាល, ដំណាងប្រជាពលរដ្ឋ, ដំណាងសិក្សានុសិស្ស និងតំណាងបុគ្គលិកសហគ្រាសនានា ។

ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័រ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ការិយាល័យបច្ចេកទេស បានសហការជាមួយការិយា...
26/08/2019

ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័រ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ការិយាល័យបច្ចេកទេស បានសហការជាមួយការិយាល័យសាធារណស្រុកសំរោងទងលេីការងារដូចខាងក្រោម៖
១.ចុះពិនិត្យទីតាំងរោងចក្រមួយកន្លែងដែលក្រុមការងារបានចុះទៅណែនាំកន្លងមកកាលពីសប្តាហ៏មុន ដែលបានចាក់បេតុងផ្លូវចូលរោងចក្ររបស់ខ្លួននៅចំណុច PK42+900 ផ្លូវជាតិលេខ៤ ជាលទ្ធផលម្ចាស់រោងចក្របានចាក់បេតុងខ្ពស់ជាងនីវ៉ូផ្លូវ ដោយធ្វេីជម្រាលហូរមកចិញ្ចេីមផ្លូវ
២.ចុះពិនិត្យ និងសិក្សាលេីបច្ចេកទេសការកាយដីចេញដោយសារការចាក់ដីខ្ពស់ជាងផ្លូវរបស់បុរីមួយកន្លែងនៅចំណុច PK4+400 ផ្លូវជាតិលេខ៤១ ជាមួយនិងការស្នេីសុំលេីកផ្លាកប៉ាណូ សាងសង់ស្នាក់ការការិយាល័យលក់របស់ខ្លួន

អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូន បងប្អូនកម្មករ   កម្មការនី រោងចក្រសាប៊្រីណា ខេត្តកំពង់ស្ពឺ---ថ្ងៃចន្ទ ១១ រ...
26/08/2019

អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូន បងប្អូនកម្មករ កម្មការនី រោងចក្រសាប៊្រីណា ខេត្តកំពង់ស្ពឺ
---
ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ហុងចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ស្ពឺ និងត្រូវជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកពង់ស្ពឺ បានដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនបងប្អូន កម្មករ កម្មការនី រោងចក្រ សាប៊្រីណា ក្នុងស្រុកសំរោងទង ខេត្តកពង់ស្ពឺ ក្នុងយុទ្ឋនាការអប់រំផ្សព្វផ្សាយនេះ បានចែកជូនឯកសារជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងចំណាំងផ្លាត នឹងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

កំពង់ស្ពឺ : សកម្មភាព មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សហការជាមួយ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ និងក...
22/08/2019

កំពង់ស្ពឺ : សកម្មភាព មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សហការជាមួយ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ និងក្រុមការងារជញ្ជីងចល័តរបស់ក្រសួង បានចុះអនុវត្តន៍ចាប់ឡានដឹកលើសទំងន់។ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកររថយន្ត ប្រកបអាជីវកម្មលើផ្លូវថ្នល់ទាំងអស់មេត្តាជ្រាបថា សូមបងប្អូនកុំដឹកលើសទំងន់ដែលបានកំណត់ ការដែលដឹកលើសទំងន់ដែលបានកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្នល់ មានការឆាប់ខូចខាត បាក់ស្រុត ៘ អាស្រ័យហេតុសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកររថយន្ត សូមកុំដឹកលើសទំងន់ជាដាច់ខាត។

Address

ផ្លូវជាតិលេខ ៤ សង្កាត់បុរីកម្មករ ក្រុងច្បារមន
Kompong Speu
025

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ:

Share