មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

មន្ទីរកិច្ចការនារីខេត្តព្រះវិហារ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរកិច្ចការនារីខេត្តព្រះវិហារ, Government Organization, Kompong Pranak.

ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីប្រធានមន្ទីរ បានដឹកនាំមន្ត្រីមន្ទីរកិច្ចការនារីខេត្ត ចុះសួរសុខទុក្ខលោកស្រី សាប៊ិន...
18/09/2026

ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីប្រធានមន្ទីរ បានដឹកនាំមន្ត្រីមន្ទីរកិច្ចការនារីខេត្ត ចុះសួរសុខទុក្ខលោកស្រី សាប៊ិន ម៉ាលីកា មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងសម្រាកលំហែរមាតុភាពនៅគេហដ្ឋាន ដោយបាននាំយកនូវសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។លោកស្រីប្រធានតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ នៃមន្ទីរកិច្ចការនារី។ ក្នុងឱកាសនោះដែរ លោកស្រីប្រធានបានជូនពរឱ្យអ្នកម្តាយ និងបុត្រា មានសុខភាពល្អ និងឆាប់មានកម្លាំងមាំមួនឡើងវិញ!
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ និងមន្ត្រី ១រូប បានចុះគាំទ្រកិច្ចប្រជុំប្រចាំត្រីមាស៣ ឆ្ន...
18/09/2026

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ និងមន្ត្រី ១រូប បានចុះគាំទ្រកិច្ចប្រជុំប្រចាំត្រីមាស៣ ឆ្នាំ២០២៦ (លើកទី៧) របស់ក្រុមការងារ GBV ថ្នាក់ស្រុក ក្រោមអធិបតីភាព :
១.លោកស្រី នួន សំអឿន អភិបាលរងស្រុក
២.លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ នៅសាលប្រជុំសាលាស្រុកជ័យសែន ។
ឧបត្ថម្ភគាំទ្រថវិកាដោយអង្គការ UNFPA

ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានការិយាល័យស្រ្តីនិងសុខភាព-ស្រ្តីនិងការអប់រំបានចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីព...
17/09/2026

ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានការិយាល័យស្រ្តីនិងសុខភាព-ស្រ្តីនិងការអប់រំបានចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីពី «ការចិញ្ចឹមបីបាច់កុមារតូច »ដល់ អ.ក.ន.ក អ្នកទ្រទ្រង់សុខភាពភូមិ មណ្ឌលសុខភាព គ្រូមតេយ្យសហគម ក្នុងគោលបំណងអោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអប់រំផ្សព្វផ្សាយយុទ្ធនាការអប់រំកុមារតូច និងណែនាំដល់មាតាបិតាដែលមានកូនតូចអាយុក្រោម៦ឆ្នាំអោយយល់ដឹងពីការចិញ្ចឹមបីបាច់ និងថែទាំកុមារតូច ប្រកបដោយប្រសិទ្ធភាពនៅតាមស្រុកគោលដៅ នៅសាលប្រជុំសាលាស្រុកមានជ័យ អ្នកចូលរួមសរុប ២៨នាក់ស្រី ២៥នាក់ ។

នៅថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រី ២រូប បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដ...
16/09/2026

នៅថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រី ២រូប បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់អ្នកទ្រទ្រង់សុខភាពភូមិ របស់គម្រោង កាន់តែរឹងមាំ អង្គការអាដ្រា ដែលមានសិក្ខាកាមចូលរួមចំនួន ៤៩នាក់ ស្រី ៤១នាក់ នៅសាលប្រជុំសាលាស្រុកគូលែន ។ វគ្គបណ្ដុះបណ្ដាលគាំទ្រដោយ: រដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដា តាមរយៈគម្រោងកាន់តែរឹងមាំនៃអង្គការអាដ្រាកម្ពុជាដែលអនុវត្តដោយអង្គការអាដ្រាកម្ពុជា និងអង្គការ ធីភីអូ កម្ពុជា ។
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ បានចូលរួមកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្ក...
16/09/2026

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ បានចូលរួមកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធាន គ.ខ.ប.ជ ថ្នាក់ខេត្ត ដែលមានការចូលរួមពីលោកស្រីអនុប្រធានអចិន្ត្រៃយ៍ សមាជិកក្រុមការងារទាំង៦ និងលោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក លោកអធិការរង លោកនាយកប៉ុស្តិ៍ លោកមេឃុំ នារីឃុំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ។
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

ថ្ងៃទី១០-១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ទី​ សាវ៉ន​ ប្រធាន​ការិយាល័យ​នៃមន្ទីរកិច្ចការនារីខេត្ត​ បានចូលរួមសិក្ខាសាលាស្តីពី​ ...
11/09/2026

ថ្ងៃទី១០-១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ទី​ សាវ៉ន​ ប្រធាន​ការិយាល័យ​នៃមន្ទីរកិច្ចការនារីខេត្ត​ បានចូលរួមសិក្ខាសាលាស្តីពី​ «ការកំណត់អាទិភាពវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ​ និងការវាយតម្លៃភាពងាយរងគ្រោះ​ និងហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ​ សម្រាប់​សហគមន៍​តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ​ និងព្រៃឡង់​» ក្នុង​គោលបំណង​ កំណត់​អាទិភាព​ និងយុទ្ធសាស្រ្តដែលមានស្រាប់សម្រាប់ការបន្ស៊ាំ​ និងអន្តរាគមន៍ជាក់ស្តែងដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ​ សម្រាប់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ វាយតម្លៃ​​ហានិភ័យ​ដែល​បង្ករឡេីងដោយការប្រែប្រួលអាកាសធាតុ​ ភាពងាយ​រងផលប៉ះពាល់​ សមត្ថភាព​បន្ស៊ាំ​ និងភាពងាយរងគ្រោះ​ ដែលប៉ះពាល់ដល់សហគមន៍មូលដ្ឋាន​ និងប្រព័ន្ធ​ផលិតកម្ម​ដំណាំ-ចិញ្ចើម​សត្វ​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​គោលដៅ​ ក្រោម​អធិបតីភាព​លោក​ ឡុង​ សូណា​ ប្រធាន​គ្រប់គ្រង​គម្រោង​ SCALE+ និងជាប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ​ ដែលមានការចូលរួមពីក្រុមការងារគម្រោងSCALE+ ក្រុម​ការងារ​ក្រសួង​ កសិកម្ម​ បរិស្ថាន​ ក្រសួង​កិច្ចការនារី​ និងមន្ទីរ​កិច្ចការ​នារី​ កសិកម្ម​ និងបរិស្ថាន​ ខេត្តព្រះ​វិហារ​ កំពង់ធំ​ និងសៀមរាប​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ និងអង្គការ​ដៃគូ​អភិវឌ្ឍន៍​ សរុប​ចំនួន​៧២នាក់​ នៅសណ្ឋាគារ​ គ្លរៀ​ស​ និងស្ប៉ា​ខេត្ត​កំពង់​ធំ​ ។
#គាំទ្រ​ដោយគម្រោងSCALE+
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

ថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានការិយាល័យស្រ្តីនិងសុខភាព-ស្រ្តីនិងការអប់រំបានចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីព...
10/09/2026

ថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានការិយាល័យស្រ្តីនិងសុខភាព-ស្រ្តីនិងការអប់រំបានចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីពី «ការចិញ្ចឹមបីបាច់កុមារតូច »ដល់ អ.ក.ន.ក អ្នកទ្រទ្រង់សុខភាពភូមិ មណ្ឌលសុខភាព គ្រូមតេយ្យសហគម ក្នុងគោលបំណងអោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអប់រំផ្សព្វផ្សាយយុទ្ធនាការអប់រំកុមារតូច និងណែនាំដល់មាតាបិតាដែលមានកូនតូចអាយុក្រោម៦ឆ្នាំអោយយល់ដឹងពីការចិញ្ចឹមបីបាច់ និងថែទាំកុមារតូច ប្រកបដោយប្រសិទ្ធភាពនៅតាមស្រុកគោលដៅ នៅសាលប្រជុំសាលាស្រុកសង្គមថ្មី អ្នកចូលរួមសរុប ៤៨នាក់ស្រី ៤១នាក់ ។

នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ និងមន្ត្រី ១រូបបានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដ...
10/09/2026

នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរ និងមន្ត្រី ១រូបបានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់អ្នកទ្រទ្រង់សុខភាពភូមិ របស់គម្រោង កាន់តែរឹងមាំ អង្គការអាដ្រា ដែលមានសិក្ខាកាមចូលរួមចំនួន ៣៦នាក់ ស្រី ៣២នាក់ នៅសាលប្រជុំសាលាស្រុកជ័យសែន ។
វគ្គបណ្ដុះបណ្ដាលគាំទ្រដោយ: រដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដា តាមរយៈគម្រោងកាន់តែរឹងមាំនៃអង្គការអាដ្រាកម្ពុជាដែលអនុវត្តដោយអង្គការអាដ្រាកម្ពុជា និងអង្គការ ធីភីអូ កម្ពុជា ។
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

នៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរ ៣រូប និងមន្ត្រី ២រូបបានចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការពារផ្លូវច្...
10/09/2026

នៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរ ៣រូប និងមន្ត្រី ២រូបបានចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្រ្តី និងកុមារនៅកម្ពុជា ដល់ក្រុមការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ស្រុក ក្រោមអធិបតីភាព
១. លោកស្រី ឈុន សុធារី ប្រធានមន្ទីរកិច្ចការនារី
២. លោកស្រី ហួត បូឡៃ ប្រធានគ.ក.ស.ក ស្រុក
៣. លោកស្រី នួន សំអឿន អភិបាលរងស្រុក នៅសាលប្រជុំសាលាស្រុកជ័យសែន ។ ឧបត្ថម្ភថវិកាដោយ អង្គការ UNFPA
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

ថ្ងៃទី៧-៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ទី​ សាវ៉ន​ ប្រធានការិយាល័យ នៃមន្ទីរកិច្ចការនារីខេត្ត​ បានចូលរួមបេីកវគ្គបណ្តុះបណ្តាលត...
08/09/2026

ថ្ងៃទី៧-៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ទី​ សាវ៉ន​ ប្រធានការិយាល័យ នៃមន្ទីរកិច្ចការនារីខេត្ត​ បានចូលរួមបេីកវគ្គបណ្តុះបណ្តាលតម្រង់ទិស និងមានការចូលរួមសម្របសម្រួលពីមន្ត្រីថ្នាក់ស្រុក និងអ្នកស្ម័គ្រចិត្តឃុំ ស្តីពី មេរៀន​ការបង្កើត​ចក្ខុវិស័យ​គ្រួសារ​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​ សហគ្រិនភាព និងការបង្កើតផែនការអាជីវកម្មគ្រួសារ របស់កម្មវិធីជាតិគាំពារសង្គម ដេីម្បីជម្រុញការចាកចេញពីភាពក្រីក្រ (GBSP) ក្នុងគោលបំណងលេីកកម្ពស់ចំណេះដឹងបំណិនជីវិតដល់គ្រួសារទទួលផលពីកម្មវិធី ដែលមានកសិករទទួលផលចូលរួមចំនួន៨នាក់ ស្រី៦នាក់ ធ្វេីនៅភូមិត្រពាំងទទ្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
#មន្ទីរកិច្ចការនារីខេត្តព្រះវិហារ

Address

Kompong Pranak

Website

Alerts

Be the first to know and let us send you an email when មន្ទីរកិច្ចការនារីខេត្តព្រះវិហារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share