02/09/2026
📢 ឥឡូវនេះ លោកអ្នកអាចពិនិត្យសុពលភាពប័ណ្ណសមាជិក ប.ស.ស. តាមរយៈ គេហទំព័រថ្មី ប.ស.ស. បានហើយ!
▸ជំហានដំបូង សូមលោកអ្នកចូលទៅកាន់គេហទំព័រ ប.ស.ស. (www.nssf.gov.kh)
▸បន្ទាប់មក សូមចុចលើប៊ូតុង“ពិនិត្យសុពលភាពសមាជិក”
▸វាយបញ្ចូល “លេខអត្តសញ្ញាណ ប.ស.ស. ឬលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ” ឬស្គែន QR Code ដែលមាននៅលើប័ណ្ណ ប.ស.ស. របស់អ្នក រួចចុចលើពាក្យ “ស្វែងរក” នោះប្រព័ន្ធនឹងបង្ហាញថា ប័ណ្ណសមាជិក ប.ស.ស. របស់អ្នកមានសុពលភាព ឬមិនមានសុពលភាពប្រើប្រាស់!
"ប.ស.ស. ជានិមិត្តរូបនៃសុខភាព និងសុភមង្គលគ្រួសារអ្នក!"
📌លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!!
#បសស