Board of Architects Cambodia

Board of Architects Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Board of Architects Cambodia, Public & Government Service, ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, Phnom Penh, Cambodia, Kingdom of CAMBODIA, Khmuonh.

This page provice you an information of ours Board of Architects Cambodia

For Info of First Register, BAC Register and Asian Architects Plesse Contact us by Register Service
093 384 088
087 915 767
099 218 504
093 889 945
012 774 961

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាប...
03/09/2026

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មប្រចាំឆ្នាំក្រោមប្រធានបទ "សាលាសំណាក់យើង" (OUR PAVILION) របស់ក្រុមហ៊ុន Y​ CHHE ។

កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់និស្សិតស្ថាបត្យកម្មឱ្យបញ្ចេញសមត្ថភាព ស្នាដៃ និងបំផុសគំនិតច្នៃប្រឌិតក្នុងការរចនា សាលាសំណាក់បែបប្រពៃណីខ្មែរ ឱ្យក្លាយជាសហគមន៍សម័យទំនើប។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏មានគោលបំណងផ្តល់ឱកាសដល់សិស្ស និស្សិតក្នុងការសិក្សាស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់វប្បធម៌ខ្មែរបែបប្រពៃណី និងនវានុវត្តន៍ស្ថាបត្យកម្មបែបសហសម័យផងដែរ។

សមាសភាពចូលរួម៖ លោកជំទាវ នន់ ភានី ទីប្រឹក្សាក្រសួង ដ.ន.ស. ឯកឧត្តម ញ៉ន ស៊ី ឯកឧត្តម ជា ច័ន្ទថែបរ៉ាស ឯកឧត្តម គង់ កុសល អគ្គលេខាធិការរង គ.ស.ក. តំណាងក្រុមហ៊ុន អ៉ី​ ឆែ តំណាងសមាគមស្ថាបត្យករខ្មែរ និងមន្រ្តីនៃគណៈស្ថាបត្យករកម្ពុជា។

ថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០២៦

#គណៈស្ថាបត្យករកម្ពុជា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព និងផ្ដល់ជាអន...
03/09/2026

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព និងផ្ដល់ជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក្នុងការធ្វើបទបង្ហាញរបស់ក្រុមការងារគណៈស្ថាបត្យករកម្ពុជា លើគម្រោងចំនួន៤រួមមាន៖
១. គម្រោងជួសជុល កែលម្អអគារគណៈបក្សប្រជាជនឃុំកំពង់សីលា ខេត្តព្រះសីហនុ
២. បណ្ណាល័យបឋមសិក្សាគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
៣. គម្រោងកែលម្អមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ប្រវែងសរុប ១៧គីឡូម៉ែត្រ
៤. ការរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ២០២៦។
វិស័យស្ថាបត្យម្ម និងស្ថាបត្យករ អាចកែប្រែផ្នត់គំនិតមនុស្ស និងធ្វើឱ្យសង្គមជាតិជារដ្ឋស៊ីវិល័យ និងនាវានុវត្ត។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

#គណៈស្ថាបត្យករកម្ពុជា

03/09/2026
03/09/2026
ឯកឧត្តម ហង្ស សុតសំភារ លោកជំទាវ ទិត្យ ច័ន្ទតារីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើគម្រោងស្នើសុំសា...
31/08/2026

ឯកឧត្តម ហង្ស សុតសំភារ លោកជំទាវ ទិត្យ ច័ន្ទតារីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើគម្រោងស្នើសុំសាងសង់អគាររោងចក្រដំឡើងរថយន្ត ស្ថិតនៅភូមិព្រៃក្រលាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល របស់លោក លី សុភ័ក្ដ គូរប្លង់និងសិក្សាដោយស្ថាបត្យករ លាង ឌីណូ។

សមាសភាពអញ្ជើញចូលរួមមាន៖ តំណាងគណៈស្ថាបត្យករកម្ពុជា អគ្គ.សំណង់ អគ្គ.សុរិយោដីនិងភូមិសាស្រ្ត អគ្គ.រដ្ឋបាល ច្រកចេញចូលតែមួយ និងក្រុមហ៊ុន អេកក្រេឌីធីត ឆែកឃឺ ឯ.ក។

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

#គណៈស្ថាបត្យករកម្ពុជា

Address

ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, Phnom Penh, Cambodia, Kingdom Of CAMBODIA
Khmuonh
12000

Alerts

Be the first to know and let us send you an email when Board of Architects Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share