03/09/2026
លោក ដួង ភឿន នាយករងឧទ្យានជួរភ្នំក្រវាញ ប្រចាំស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រំ-ថ្មបាំង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ផេង ផល អភិបាលស្រុកស្តីទី និងអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់ (ស្រី ៦នាក់)។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦