សាខាពន្ធដារខេត្តកែប-Kep Province Tax Branch

  • Home
  • Cambodia
  • Kep
  • សាខាពន្ធដារខេត្តកែប-Kep Province Tax Branch

សាខាពន្ធដារខេត្តកែប-Kep Province Tax Branch The mission of Kep Tax Branch is to achieve the compliance with the law and regulations on taxation

នាព្រឹក ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខ...
06/09/2026

នាព្រឹក ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត បានចូលរួមវេទិកា​ពិគ្រោះយោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សំណង់​បណ្ដោះអាសន្ន​ក្នុង​ខេត្តកែប​ និង​ប្រជាពលរដ្ឋ​ដែល​មាន​តូបលក់ដូរ​នៅ​ឆ្នេរ​ជ្រោយដូងមុខសាលាខេត្ត​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប​៕

នាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ថ្នាក់ដឹកនាំសាខាពន្ធដារខេត្ត...
05/09/2026

នាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំសាខាពន្ធដារខេត្តកែប បានរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​នូវ​អគារ​ឃុំឃាំង​ អគារ​រដ្ឋបាល​ និង​សមិទ្ធផល​នានា​នៅពន្ធនាគារ​ខេត្តកែប​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងលោកជំទាវ​ កែ​ សួនសុភី​ ស​សុខា​​៕

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកែប បាន...
03/09/2026

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកែប បានសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ពន្ធលេីអចលនទ្រព្យ និងពន្ធលើចំណេញមូលធន” នៅសាលប្រជុំធំសេះសសាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី មន្ត្រីរាជការ សិស្សនិស្សិត និងវិស័យឯកជន ក្នុងខេត្ត ជាច្រើននាក់៕

នាព្រឹក ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រ...
28/08/2026

នាព្រឹក ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្តកែប និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ជូនលោកស្រី ឡុង គឹមជាង ប្រធានការិយាល័យរដ្ឋបាល ដែលអគ្គិភ័យបានឆេះផ្ទះមួយផ្នែក និងទ្រព្យសម្បត្តិមានតម្លៃមួយចំនួន នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕

នារសៀល ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធា...
21/08/2026

នារសៀល ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្តកែប បានដឹកនាំមន្រ្តីចូលរួមកិច្ចប្រជុំពិនិត្យ និងអនុវត្តតាមខ្លឹមសារនៃលិខិតលេខ ២៦៣៣២ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីសេចក្តីណែនាំស្តីពីការងារជំរុញការដាក់លិខិតប្រកាស សារពើពន្ធរបស់អ្នកជាប់ពន្ធតូចនិងមធ្យម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាពន្ធដារខេត្ត-ខណ្ឌ តាមប្រព័ន្ធអនឡាញ នៅបន្ទប់ប្រជុំជាន់ទី២ សាខាពន្ធដារខេត្តកែប៕

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា​​​ ឆ្នាំ២០២៦ នៅសាខាពន្ធដារខេ...
13/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា​​​ ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តកែប៖

ថ្នាក់​ដឹកនាំ មន្ត្រីទាំងអស់​ នៃ​សាខាពន្ធដារខេត្តកែប​ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការប្រមូលចំណូលពន្ធ​ប្រចាំ​ខែមិថុនា​-កក្កដា​ និងសម្រាប់រយ:ពេល ៧ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ តាមរយ:ប្រព័ន្ធអនឡាញ(Zoom Meeting) ដែលរៀបចំឡើងនៅបន្ទប់ប្រជុំជាន់ទី២ នៃសាខាពន្ធដារខេត្តកែប។

នាព្រឹក ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខា...
12/08/2026

នាព្រឹក ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត និងសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី “គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” តាមប្រព័ន្ធអនឡាញ នៅបន្ទប់ប្រជុំសាខាពន្ធដារខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ៕

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តកែប លោកស...
10/08/2026

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តកែប លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងរយៈពេល ៧ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់សាខាពន្ធដារខេត្តកែប៕

នារព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ស្រី ផល សុរី និងសហការី...
08/08/2026

នារព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ស្រី ផល សុរី និងសហការី បានចូលរួមកិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ប្រចាំ ឆមាស ទី ១ ឆ្នាំ ២០២៦ និង ទិសដៅ អនុវត្ត បន្ត របស់ ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកែប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំធំសេះសសាលាខេត្ត៕

ថ្ងៃថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខ...
06/08/2026

ថ្ងៃថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត និងសហការី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារប្រមូល ចំណូលពន្ធ "AI For Tax Revenue Collection Functions" តាមប្រព័ន្ធអនឡាញ នៅបន្ទប់ប្រជុំជាន់ទី២នៃសាខាពន្ធដារខេត្តកែប៕

Address

ផ្លូវបេតុង​លេខ​ ២៣៥០
Kep

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 16:45

Telephone

036210096

Alerts

Be the first to know and let us send you an email when សាខាពន្ធដារខេត្តកែប-Kep Province Tax Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាខាពន្ធដារខេត្តកែប-Kep Province Tax Branch:

Shortcuts

Share