07/08/2026
នៅរសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប សហការជាមួយសង្កាត់អូរក្រសារ និងភូមិដំណាក់ចំបក់ បានចុះសួរសុខទុក្ខ វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទីលំនៅនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្នុងនោះ ក្រុមការងារ បានឧបត្ថម្ភ អង្ករ ២៥គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា៣០០.០០០៛។