រដ្ឋបាលក្រុងសិរីសោភ័ណ - Serieysophon Municipality

  • Home
  • Cambodia
  • Kaub
  • រដ្ឋបាលក្រុងសិរីសោភ័ណ - Serieysophon Municipality

រដ្ឋបាលក្រុងសិរីសោភ័ណ - Serieysophon Municipality ផ្តល់សេវាជូនបងប្អូន ប្រកបដោយជឿជាក់

នៅរសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស្រេង សុផល អភិបាលក្រុង  លោក លោកស្រី អភិបាល...
03/09/2026

នៅរសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស្រេង សុផល អភិបាលក្រុង លោក លោកស្រី អភិបាលរងក្រុង ព្រមទាំងលោក នាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធានអនុប្រធាន ចំណុះសាលាក្រុង បានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដំណើរមកដល់ ប្រតិភូខេត្តបាត់ដំបង មាន៦ស្រុក ខេត្តសៀមរាបមាន៦ស្រុក
ខេត្តស្ទឹងត្រែងមាន៣ស្រុក​ ចុះមកទស្សនៈកិច្ចស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ពីយន្តការសម្រុះសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋទាក់ទងនិងការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែក្រុង ។

លោក​ ស្រេង​ សុផល​ អភិបាលក្រុង​ និងលោក​ អ៉ឹម​ សុភារ:​អភិបាលរងក្រុង​ រួមជាមួយលោកប្រធានមន្ទីរសាធារណការខេត្ត​ បានអមដំណេីរ​ ថ...
03/09/2026

លោក​ ស្រេង​ សុផល​ អភិបាលក្រុង​ និងលោក​ អ៉ឹម​ សុភារ:​អភិបាលរងក្រុង​ រួមជាមួយលោកប្រធានមន្ទីរសាធារណការខេត្ត​ បានអមដំណេីរ​ ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេស​មកពីក្រសួងសាធារណការ​រាជធានីខេត្ត​ ចុះត្រួតពិនិត្យជាក់ស្តែង​ ពីស្ថានភាពផ្លូវ​ និងលូរំដោះទឹកភ្លៀង​ ដោយមានការចូលរួមពីលោកស្រីចៅសង្កាត់​ លោកមេភូមិក្នុងមូលដ្ឋានផងដែរ។

02/09/2026

សេចក្តីណែនាំ​ អំពីការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ​ និងកាន់បិណ្ឌ

31/08/2026

ស្នាមញញឹមភូមិភ្នំកន្ទួត😊♥️

សេចក្តីជូនដំណឹង 💌ស្តីពីការគ្រប់គ្រងសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង តាមប្រព័ន្ធ គ្រប់គ្រងឌីជីថល (SWM) របស់រដ្...
31/08/2026

សេចក្តីជូនដំណឹង 💌
ស្តីពីការគ្រប់គ្រងសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង តាមប្រព័ន្ធ គ្រប់គ្រងឌីជីថល (SWM) របស់រដ្ឋបាលក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងលោក​ ស្រេង​ សុផល​ អភិបាល​ នៃគណៈអភិបាលក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជ...
27/08/2026

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុង

លោក​ ស្រេង​ សុផល​ អភិបាល​ នៃគណៈអភិបាលក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី​ លោកអភិបាលរងក្រុង​ កងកម្លាំងទាំង៣ប្រភេទ លោកនាយក​ នាយករងរដ្ឋបាលក្រុង​ ​ លោក លោកស្រីប្រធានការិយាល័យ អង្គភាព លោក លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរទិញអេតចាយក្នុងក្រុងផងដែរ ។

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦​ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមជា គណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបណ្ណបត្រ...
26/08/2026

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦​ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមជា គណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបណ្ណបត្របញ្ចប់ ការសិក្សា និងចែកបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាមប្រចាំឆ្នាំ​ ដោយមានការចូលរួមពី ឯកឧត្តស្ល៉ៃម៉ាន ម៉ូសា​ គណៈអុីមាំខេត្ដនិងជា សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈូ ប៉ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្ដ​ លោកគ្រូអ្នកគ្រូបង្រៀនខ្មែរឥស្លាមតាមក្រុងស្រុក លោកមេភូមិ សមាជិកក្រុមប្រឹក្សាសង្កាត់។

នៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ និង​ លោក​ ស្រេង​ សុផល​ អភិបាលនៃគណៈអភិបា...
26/08/2026

នៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ និង​ លោក​ ស្រេង​ សុផល​ អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តេីមអនុវត្តកម្មវិធី​ ISD គម្រោងII ជាមួយមន្ត្រីពាក់ព័ន្ធរដ្ឋបាលក្រុងសិរីសោភ័ណ​ ដែលមានការចូលរួមពី​ លោកប្រធានអង្គការ​ GIZ លោកអភិបាលរងក្រុង​ សមាជិកក្រុមប្រឹក្សាក្រុង​ ប្រធានការិយាល័យ អង្គភាពក្រុង​ លោកនាយករង​ក្រុង​ នៅសាលប្រជុំសាលាក្រុង។

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦លោក​ ជាម​ សុខ​ ប្រធានក្រុមប...
25/08/2026

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​ និងលោក​ ស្រេង​ សុផល​ អភិបាលក្រុង​ បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី២៧ ​របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៤​ នៅសាលប្រជុំសាលាក្រុង​ ក្រោមអធិបតីយ្យភាំព​ ឯកឧត្តម​ ទ្រី​ ស្រៀង​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត

កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលរងក្រុង​ លោកលោកស្រីចៅសង្កាត់​ទាំង​ ៧សង្កាត់​ កងម្លាំងទាំងបីប្រភេទ​ និងនាយក​ នាយករងរដ្ឋបាល​ក្រុង លោក​ លោកស្រីប្រធានការិយាល័យ អង្គភាព ក្រុមការងារក្រុមហ៊ុនGaea ផងដែរ។

ព្រឹកថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២៦ លោក​ ម៉ែន​ សោភ័ណ​ អភិបាលរងក្រុង​ តំណាង​ លោក​ ស្រេង​ សុផល​ អភិបាលក្រុង បានចូលរួមបើកកិច្ចប...
25/08/2026

ព្រឹកថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២៦ លោក​ ម៉ែន​ សោភ័ណ​ អភិបាលរងក្រុង​ តំណាង​ លោក​ ស្រេង​ សុផល​ អភិបាលក្រុង បានចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលសិក្សា​ ឆ្នាំ២០២៥-២០២៦ នៅសាលាបឋមសិក្សាកម្រងទឹកថ្លា។

Address

AH 6
Kaub

Telephone

+85517538802

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងសិរីសោភ័ណ - Serieysophon Municipality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលក្រុងសិរីសោភ័ណ - Serieysophon Municipality:

Shortcuts

Share