អធិការដ្ឋាននគរបាលស្រុកមុខកំពូល-Police Inspectorate Of Mukh Kampul District

  • Home
  • Cambodia
  • Kandal
  • អធិការដ្ឋាននគរបាលស្រុកមុខកំពូល-Police Inspectorate Of Mukh Kampul District

អធិការដ្ឋាននគរបាលស្រុកមុខកំពូល-Police Inspectorate Of Mukh Kampul District សកម្មភាពរបស់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល

05/07/2026
កម្លាំងអន្តរាគមន៍ស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍ល្បាតរាត្រីថ្ងៃទី២៦ ឧសភា ២០២៦
26/06/2026

កម្លាំងអន្តរាគមន៍ស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍ល្បាត
រាត្រីថ្ងៃទី២៦ ឧសភា ២០២៦

នៅព្រឹកនាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦លោកវរសេនីយ៍ឯក ឯក លន់ អធិ...
07/06/2026

នៅព្រឹកនាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ចូលរួមជាមួយរដ្ឋបាកស្រុកមុខកំពូល ដឹកនាំផ្ទាល់ដោយលោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល បានដឹកនាំមន្ត្រីរាជការចូលរួម ក្នុងកម្មវិធីផ្សព្វផ្សាយ ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅទីតាំងមុខវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រោមអធិបតីភាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ ។

នៅរសៀល ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នៅសាលប្រជុំរដ្ឋបាលសាលាស្រុកមុខ...
13/05/2026

នៅរសៀល ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

នៅសាលប្រជុំរដ្ឋបាលសាលាស្រុកមុខកំពូល អធិការដ្ឋាននគរបាលស្រុកមុខកំពូលបានបើកកិច្ចប្រជុំបន្ទាន់ស្តីពីកិច្ចការមួយចំនួន ដែលទទួលបានផែនការថ្មីៗ ពីលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីព្រឹកនាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល ។

ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី:
- លោក-លោកស្រី អធិការរងទទួលផែនការងារជំនាញ ទទួលផ្នែក និងជំនួយការ
- លោកនាយផ្នែកគ្រប់ផ្នែកជំនាញចំណុះអធិការដ្ឋាន
- លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៧ ក្នុងស្រុកមុខកំពូល

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលក្រោ...
19/04/2026

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលក្រោមឱវាទទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សូមផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន!

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦កម្លាំងអន្តរាគមន៍ នៃអធិ...
16/04/2026

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦

កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍ បានចេញល្បាតក្នុងភូមិសាស្រ្តស្រុកមុខកំពូល ការពារក្នុងឱកាសពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពសណីខ្មែរ ថ្ងៃទី ០៣ ។

14/04/2026

សូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងពុកម៉ែ មា-មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យ សិរីសួស្តី សុភមង្គលមហាប្រសើរនិងចម្រើនរុងរឿងជានិរន្តរ៍។

#ឧត្ដមសេនីយ៍ទោឈឿនសុចិត្ត #ស្នងការនគរបាលខេត្តកណ្ដាល #ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

នៅព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឯក លន់ អធិកា...
14/04/2026

នៅព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦

លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុកមុខកំពូល សហការជាមួយកម្លាំងអាវុធហត្ថស្រុកប្រចាំការត្រៀមអន្តរាគមន៍ សម្រួលចរាចរណ៍ និងល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ព្រមទាំងកងកម្លាំងនគរបាលទូទាំងស្រុកមុខកំពូលទាំងអស់ សូមគោរពផ្ញ...
13/04/2026

លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ព្រមទាំងកងកម្លាំងនគរបាលទូទាំងស្រុកមុខកំពូលទាំងអស់ សូមគោរពផ្ញើសារលិខិតជូនពរជូនលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក។

Address

National Highway 6A, Prek-Anchan
Kandal

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកមុខកំពូល-Police Inspectorate Of Mukh Kampul District posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share