04/09/2026
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតនគរបាលចំនួន៣រូប ដែលត្រូវទៅចូលរួមវគ្គបណ្តុះ បណ្តាល នៅសាធារណរដ្ឋប្រជាមានិតចិន.........................
នៅរសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតនគរបាលចំនួន៣រូប ដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានណែនាំនិងលើក ទឹកចិត្តឱ្យនិស្សិតនគរបាលទាំង៣រូប ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានខ្ជាប់ខ្ជួន និងបានឧបត្ថម្ភថវិកា(ប្រាក់ហោប៉ៅ) ចំនួន៦០០ដុល្លារអាមេរិក ផងដែរ។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន