22/08/2026
នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំពៅពូន និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ព្រែកស្តី បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានសង្កាត់ និងប្រធាន អនុប្រធាន ព្រមទាំងសមាជិក សាខាបក្សភូមិទាំង ១៥ ចូលរួមពិធីវេរប្រគេនទៀនព្រះវស្សា និងទេយ្យទាន : ឯកឧត្តមប្រធាន រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រែកស្តី ដើម្បីទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងចូលរួមលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ជាតិ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។