រដ្ឋបាលក្រុងអរិយក្សត្រ

រដ្ឋបាលក្រុងអរិយក្សត្រ ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ត្រូវបានបង្កើតដោយអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ Akreiy Ksatr Muncipality

លោក ផៃ ច័ន្ទសុភី អភិបាលរងក្រុង តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៤ ...
29/05/2026

លោក ផៃ ច័ន្ទសុភី អភិបាលរងក្រុង តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ក្រោមអធិបតីភាពលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង ដេីម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគត្តិយុត្តនានាពាក់ព័ន្ធ និងពិនិត្យ ពិភាក្សាសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៥ នាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាក...
28/05/2026

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
________________________________________

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបន្ត ចុះធ្វេីការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង​ ​ជាពិសេសកន្លែងស្នាក់នៅ​ប្រមូលផ្ដុំ​ ដេីម្បីពិនិត្យ​ និងផ្ទៀងផ្ទាត់ការស្នាក់នៅ​ សំដៅធ្វេីយ៉ាងណាធានាឱ្យបានសន្ដិសុខ​ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន​ ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ​ ជាពិសេស​ Scam Online។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បេីមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា​ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាក...
27/05/2026

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
________________________________________

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបន្ត ចុះធ្វេីការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង​ ​ជាពិសេសកន្លែងស្នាក់នៅ​ប្រមូលផ្ដុំ​ ដេីម្បីពិនិត្យ​ និងផ្ទៀងផ្ទាត់ការស្នាក់នៅ​ សំដៅធ្វេីយ៉ាងណាធានាឱ្យបានសន្ដិសុខ​ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន​ ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ​ ជាពិសេស​ Scam Online។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បេីមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា​ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាក...
26/05/2026

អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
________________________________________

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានចុះធ្វេីការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង​ ​ជាពិសេសកន្លែងស្នាក់នៅ​ប្រមូលផ្ដុំ​ ដេីម្បីពិនិត្យ​ និងផ្ទៀងផ្ទាត់ការស្នាក់នៅ​ សំដៅធ្វេីយ៉ាងណាធានាឱ្យបានសន្ដិសុខ​ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន​ ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ​ ជាពិសេស​ Scam Online។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បេីមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា​ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, លោក ចាន...
26/05/2026

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ក្នុងនោះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដូចខាងក្រោម៖
- ការអនុវត្តផែនការ និងក្រុមការងារ ដើម្បីចុះបង្ការ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Scam Online)៖ ត្រូវបែងចែកកម្លាំងចុះតាមគោលដៅយុទ្ធសាស្ត្រក្នុងសង្កាត់, បង្កើនកិច្ចសហការ និងការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធ, ធ្វើរបាយការណ៍បូកសរុបជូនគណៈបញ្ជាការឯកភាពក្រុង។
- ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបរាល់បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងជាពិសេសគឺបញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនើងនៅតាមសហគមន៍។
- ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន៖ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវធំៗក្នុងក្រុង ជៀសវាងការរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម ដែលបង្កឱ្យបាត់បង់សោភ័ណភាព និង ជំរុញការគ្រប់គ្រងកាកសំណល់សម្រាមឱ្យបានល្អ។
- ការផ្តល់សេវាសាធារណៈ៖ ត្រូវបន្តលើកកម្ពស់គុណភាព និងល្បឿននៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅច្រកចេញចូលតែមួយ ទាំងកម្រិតក្រុង និងកម្រិតឃុំ ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

25/05/2026
រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, លោក ផុន គឹ...
25/05/2026

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, លោក ផុន គឹមឡុង អភិបាលរងក្រុង តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក ១កន្លែង ទំហំ៥មx៦ម មានតំឡើងម៉ូទ័របូមទឹកចំនួន ២គ្រឿងមុខកាត់ ៣០០មម និងជួសជុលផ្លូវបេតុង៣ខ្សែ ប្រវែង ២៨៦ម ទទឹង ៥ម កម្រាស់ ០,១៥ម ស្ថិតក្នុងភូមិព្រែកជ្រូក និងភូមិជ្រោយខ្សាច់ សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, លោក អ៊ុំ ច...
25/05/2026

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទ តារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមគាំទ្រយ៉ាងសកម្មដល់យុទ្ធនាការ “១ម៉ឺនរៀ...
23/05/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
នៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមគាំទ្រយ៉ាងសកម្មដល់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦»  ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោ...
23/05/2026

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» 🇰🇭❤️

ថ្នាក់ដឹកនាំ កងកម្លាំង និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលក្រុងអរិយក្សត្រ បាននិងកំពុងចូលរួមបរិច្ចាគថវិកាជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» ក្នុងគោលបំណងចូលរួមកៀរគរថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតី «ខ្មែរជួយខ្មែរ» ព្រមទាំងរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជារាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគរបស់លោកអ្នក ពិតជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕

សូមអរគុណ 🇰🇭❤️

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦, លោកស្រី ស...
22/05/2026

រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦, លោកស្រី សៅ សុភ័ណ អភិបាលរងក្រុង តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្ដោប្រវេសន្ដដែលកើតថ្មី នៅក្នុងតារាឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្ដោប្រវេសន្ដរបស់កូនអាយុ ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធរបស់ឪពុក ឬម្ដាយ ជាជនបរទេសអន្ដោប្រវេសន្ដ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល និងលោក ឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ និងជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ដកណ្ដាល អគារB(ទីតាំងបណ្ដោះអាសន្ន)។

Address

Phum Tuol Meas, Sangkat Areiy Ksatr, Areiy Ksatr Municipality
Kandal
080601

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85517555333

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងអរិយក្សត្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share