ចេង ឌីណា II CHENG Dina

ចេង ឌីណា II CHENG Dina អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល

‎ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម្យ និងអគារវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ស្រ...
08/09/2026

‎ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម្យ និងអគារវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ស្រុកពញាឮ

‎ខ្ញុំបាទ បានចូលរួមពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម្យ និងអគារវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

‎ថ្ងៃទីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦
‎ #ស្រុកខ្សាច់កណ្ដាល
‎ #ខេត្តកណ្តា

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារប៉ុស្តិ៍ន...
07/09/2026

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

សេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារឲ្យចូលបម្រើការងារនៅកម្រិមមធ្យមសិក្សា (ឆ្នាំសិ...
07/09/2026

សេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារឲ្យចូលបម្រើការងារនៅកម្រិមមធ្យមសិក្សា (ឆ្នាំសិក្សា២០២៦-២០១៧)

តម្រូវការគ្រូបង្រៀនក្នុងស្រុកខ្សាច់កណ្តាល វិទ្យាល័យ ចំនួន ១៨នាក់ និងអនុវទ្យាល័យ ចំនួន ១១នាក់។

‎ពិធីបេីកអង្គសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥‎ខ្ញុំបាទ បានដឹកនាំ លោក លោកស្រី អភិបាល...
07/09/2026

‎ពិធីបេីកអង្គសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ខ្ញុំបាទ បានដឹកនាំ លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ នាយប៉ុស្ថិ៍រដ្ឋបាលឃុំ និងស្មៀនឃុំទាំង១២ ចូលរួមតាមប្រព័ន្ធ Zoom Meeting ក្នុងពិធីបេីកអង្គសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

‎ថ្ងៃទីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦
‎ #ស្រុកខ្សាច់កណ្ដាល
‎ #ខេត្តកណ្តាល

‎ពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦។ ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន...
06/09/2026

‎ពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦។

ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវិហារសួគ៌ ឃុំស៊ីធរ ឃុំសន្លុង និងឃុំកំពង់ចំលង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជនក្រុមប្រឹក្សាឃុំសន្លុង សម្រាប់អាណត្តិទី ៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំសន្លុង។

‎រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
‎ #ស្រុកខ្សាច់កណ្ដាល
‎ #ខេត្តកណ្តាល

‎ពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦។ ឯកឧត្តម មាស សុខសេនសាន អ...
06/09/2026

‎ពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦។

ឯកឧត្តម មាស សុខសេនសាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់គណបក្សឃុំពុកឬស្សី។

‎ថ្ងៃទីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦
‎ #ស្រុកខ្សាច់កណ្ដាល
‎ #ខេត្តកណ្តាល

ក្រោយដាក់កាមេរ៉ា​ សំរាមតាមទីតាំងនីមួយៗ​ ដែលធ្លាប់មានសំរាមច្រេីន​ ពេលនេះមិនមានដូចមុនទៀតទេ​ ។ សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស...
05/09/2026

ក្រោយដាក់កាមេរ៉ា​ សំរាមតាមទីតាំងនីមួយៗ​ ដែលធ្លាប់មានសំរាមច្រេីន​ ពេលនេះមិនមានដូចមុនទៀតទេ​ ។ សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម​ សូមអោយយេីងទាំងអស់គ្នាបន្តចូលរួមសំអា​ត​ និងឈប់បោះចោលសំរាមតាមទីសាធារណៈ។

នេះជាដេីមឈេីអ្វី​ ? ពិតជាស្រស់ស្អាតណាស់​😍​ អាយុបងខ្ញុំទៀតមេីលទៅ😁​ ចឹងត្រូវហៅបងដេីមឈេី.....
05/09/2026

នេះជាដេីមឈេីអ្វី​ ? ពិតជាស្រស់ស្អាតណាស់​😍​ អាយុបងខ្ញុំទៀតមេីលទៅ😁​ ចឹងត្រូវហៅបងដេីមឈេី.....

ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ក...
04/09/2026

ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល អគារបណ្តោះអាសន្ន។

‎ថ្ងៃទីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦
‎ #ស្រុកខ្សាច់កណ្ដាល
‎ #ខេត្តកណ្តាល

សូមអបអរសាទរចំពោះសិស្សទទួលបាននិទ្ទេស A សរុបរួមចំនួន 17នាក់ ស្រី 10នាក់ ។*សិស្សចំណេះទូទៅ ចំនួន 15នាក់ ស្រី 8នាក់ 1-ឃុំព្រះ...
02/09/2026

សូមអបអរសាទរចំពោះសិស្សទទួលបាននិទ្ទេស A សរុបរួមចំនួន 17នាក់ ស្រី 10នាក់ ។

*សិស្សចំណេះទូទៅ ចំនួន 15នាក់ ស្រី 8នាក់
1-ឃុំព្រះប្រសប់ ចំនួន 1នាក់
2-ឃុំព្រែកតាមាក់ ចំនួន 4នាក់
3-ឃុំពុកឬស្សី ចំនួន 1នាក់
4-ឃុំសន្លុង ចំនួន 2នាក់
5-ឃុំវិហារសួគ ចំនួន 4នាក់
6-ឃុំរកាជន្លឹង ចំនួន 1នាក់
7-ឃុំកោះចូរ៉ាម ចំនួន 1នាក់ (សិស្ស សាលា ប៊ែលធី អន្តរជាតិ សាខាទី២៤)
8-ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ចំនួន 1នាក់

*សិស្សបច្ចេកទេស ចំនួន 2នាក់ ស្រី 2នាក់
1-ឃុំជីបាល ស្រុកស្រីសន្ធរ ចំនួន 1នាក់
2-ឃុំបារុង ក្រុងអរិយក្សត្រ ចំនួន 1នាក់

Address

ស្រុកខ្សាច់កណ្តាល
Kandal

Website

Alerts

Be the first to know and let us send you an email when ចេង ឌីណា II CHENG Dina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share