21/04/2025
សេចក្ដីប្រគេន-ជូនដំណឹងស្ដីពី «ការជ្រើសរើសសមណសិស្ស-សិស្សឱ្យចូលរៀនឆ្នាំ២០២៥-២០២៦»
គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាព្រែកស្ដី ដែលស្ថិតនៅភូមិព្រែកស្ដី សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល សូមប្រគេន និងជូនដំណឹង ដល់សមណសិស្សសិស្ស ជាពិសេសព្រះគ្រូចៅអធិការវត្តទាំងអស់ មេត្តាឱ្យបានជ្រាបថា សាលាពុទ្ធិកបឋមព្រែកស្ដី នឹងចាប់ផ្តើមទទួលសមណសិស្ស-សិស្ស ឱ្យចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃប្រគេន និងជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ជាកំណត់។
សាមីខ្លួនត្រូវបំពេញនិងភ្ជាប់មកជាមួយនូវ៖
១.ពាក្យសុំចុះឈ្មោះចូលរៀន (១ច្បាប់)
២.ប្រវត្តិរូបសង្ខេប (១ច្បាប់)
៣.រូបថតផ្ទៃស ៤X៦ និង ៣x៤ ថតឃ្លុំចីវរ (ចំនួន៤សន្លឹក)
៤.សំបុត្របញ្ជាក់កំណើត ថតចម្លង (១ច្បាប់)
អាស្រ័យដូចបានប្រគេន នឹងជូនដំណឹង សូមសមណសិស្ស ដែលមានបំណងចង់បន្តការសិក្សា សូមរួសរាន់មកទទួលពាក្យ មុនពេលផុតកំណត់។
បញ្ជាក់ៈ សមណសិស្ស សិស្ស អាចស្នាក់នៅរៀនផ្ទាល់ក៏បាន និមន្តវិលត្រឡប់ទៅវត្តវិញក៏បាន។