មន្ទីរពាណិជ្ជកម្មខេត្តកំពត Kampot Provincial Department of Commerce

  • Home
  • Cambodia
  • Kâmpôt
  • មន្ទីរពាណិជ្ជកម្មខេត្តកំពត Kampot Provincial Department of Commerce

មន្ទីរពាណិជ្ជកម្មខេត្តកំពត Kampot Provincial Department of Commerce Kampot Provincial Department of Commerce

ព្រឹកថ្ងៃទី ៣ ខែ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំចូលរួមពិធីតាំង...
03/06/2026

ព្រឹកថ្ងៃទី ៣ ខែ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំចូលរួមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅសង្កាត់ទិញបៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង ខេត្តកំពត។

ញត្តិគាំទ្រ ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំដើម្បីទាមទារតំបន់សមុ...
03/06/2026

ញត្តិគាំទ្រ ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

02/06/2026

ញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ដោយផ្តើមអនុវត្តពីសប្ដាហ៍នេះតទ...
02/06/2026

សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ដោយផ្តើមអនុវត្តពីសប្ដាហ៍នេះតទៅ ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦

នារសៀលថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រី កុម្ភៈ ប្រធានមន...
01/06/2026

នារសៀលថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ស្ថិតនៅបរិវេណសួនច្បារទល់មុខផ្សារវិថីអាហារ ខេត្តកំពត ៕
ព្រឹត្តិការណ៍រៀបចំឡើងក្នុងគោលបំណង ១).លើកកម្ពស់គុណតម្លៃផល្លានុផលប្រកបដោយភាពល្បីល្បាញ និងរស់ជាតិឆ្ងាញ់ពិសារនំចំណី ម្ហូបអាហារខេត្តកំពត ២). ជំរុញការផ្សព្វផ្សាយកិត្តិនាមផ្លែឈើនិង នំចំណីកំពតឲ្យកាន់តែទូលំទូលាយ ៣).ចូលរួមក្នុងសកម្មភាពកំពតជាគោលដៅទេសចរណ៍ ៤).ជួយសហគមន៍លក់ផលិតផលបានតម្លៃល្អ និងដោយផ្ទាល់ដល់ភ្ញៀវទេសចរណ៍ ៥). ជំរុញលើកទឹកចិត្តដល់កសិករ អាជីវករក្នុងការដាំដុះកាន់តែប្រសើរឡើង។
លើសពីនេះទៅទៀតក្រុមផលិតមាន់ខ្មែរ និងបន្លែសុវត្ថិភាព របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចក៏បានចូលរួមដាក់តាំងលក់បន្លែសុវត្ថិភាពគ្រប់ប្រភេទ និងមាន់ស្រែបោចរួច ចំនួន០៤ ស្តង់ផងដែរ។

30/05/2026
ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់  អាហារកែច្នៃ...
30/05/2026

ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដែលមានទីតាំងនៅបេនឡានខេត្តកំពត ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ​។
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
(កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក-១២ថ្ងៃត្រង់។​

https://maps.app.goo.gl/1vxKaiDD9d9hZjDg6?g_st=it

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពតក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
#ក្រសួងពាណិជ្ជកម្ម
#មន្ទីរពាណិជ្ជកម្មខេត្តកំពត

26/05/2026
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៧ ខែឧសភា ឆ្នាំ...
26/05/2026

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

#ក្រសួងពាណិជ្ជកម្ម
#មន្ទីរពាណិជ្ជកម្មខេត្តកំពត

Address

NR 33
Kampot

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85510568656

Alerts

Be the first to know and let us send you an email when មន្ទីរពាណិជ្ជកម្មខេត្តកំពត Kampot Provincial Department of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពាណិជ្ជកម្មខេត្តកំពត Kampot Provincial Department of Commerce:

Share