CHHUN military

CHHUN military Kingdom of Cambodia
ព្រះរាជាណាចក្រកម្ពុជា🇰🇭
(3)

02/06/2026

ខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខា ធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា ជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែន សមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ។

01/06/2026

ខ្ញុំចំណាំមើលប្រជាជនយើងមួយចំនួនពេលគេអត់បង្ហាញថាគេអត់ចេះធ្វើអីពេលគេបង្ហាញថាគេអួតពេលចឹងមានន័យមិចវិញ? រឿងការពារជាតិចាំតែគុយប្រាប់យើងទាំងអស់មេនថាទិញនេះទិញនោះ?

29/05/2026

នៅក្នុងជំនាន់រដ្ឋកម្ពុជា (ចន្លោះឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ១៩៩៣) សម្តេចពិជ័យសេនា ទៀ បាញ់ បានចុះត្រួត ពិនិត្យ ការហោះហើររបស់ អាកាសយានិក កាលនោះសម្តេច ពិជ័យ មានឋានន្តរសក្តិជា ឧត្តមសេនីយ៍ឯក ឬផ្កាយ៣) មានមុខងាសំខាន់ៗដូចជា:
• រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ លោកជាអ្នកដឹកនាំ និងគ្រប់គ្រងផ្ទាល់លើកងកម្លាំងប្រដាប់អាវុធ រួមទាំងការចុះពិនិត្យយន្តហោះចម្បាំង និងសម្ភារៈយោធា
• ឧបនាយករដ្ឋមន្ត្រី៖ ទទួលបន្ទុកលើកិច្ចការការពារជាតិ និងសន្តិសុខធំៗរបស់ប្រទេសជាតិ។
• សមាជិកចរចានៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)៖ លោកក៏ជាតំណាងភាគីរដ្ឋកម្ពុជាដ៏សំខាន់មួយរូប ក្នុងការចរចាសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជានាពេលនោះផងដែរ។
(ឯកសារ)

29/05/2026
29/05/2026
29/05/2026
ពេលដែលយោធិនកាតព្វកិច្ចយោធា ត្រូវបោះជំហានចូលក្នុងសាលា ឬមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាភ្លាមៗ ជីវិតរបស់ពួកគេនឹងត្រូវផ្លាស់ប្តូរ ១៨...
28/05/2026

ពេលដែលយោធិនកាតព្វកិច្ចយោធា ត្រូវបោះជំហានចូលក្នុងសាលា ឬមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាភ្លាមៗ ជីវិតរបស់ពួកគេនឹងត្រូវផ្លាស់ប្តូរ ១៨០ ដឺក្រេ ពីស៊ីវិលមកជាជីវិតកងទ័ព។
ដើម្បីស៊ាំទៅនឹងវិន័យ យោធិនទាំងអស់ត្រូវឆ្លងកាត់ និងធ្វើកិច្ចការសំខាន់ៗជាច្រើន៖
១. ការរៀបចំខ្លួន និងកែប្រែរូបរាង (ថ្ងៃដំបូង)
កាត់សក់ខ្លី (សក់លេខ១ ឬក្បាលត្រងោល)៖ ដើម្បីរក្សាអនាម័យ ភាពស្មើគ្នា និងងាយស្រួលពេលហ្វឹកហ្វឺនធ្ងន់ៗ។
ការបើកផ្តល់សម្ភារៈ៖ យុទ្ធជនថ្មីនឹងទទួលបានឯកសណ្ឋានយោធា (អាវ ខោ មួក ខ្សែក្រវាត់) ស្បែកជើងកវែង (ប៊ូត) កាតាបស្ពាយក្រោយ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។
បែងចែកកងអនុសេនាតូច/ធំ៖ ត្រូវបែងចែកកន្លែងដេក (គ្រែដែកពីរជាន់ ឬ គ្រែតែមួយ បន្ទប់រួម) និងស្គាល់មេបញ្ជាការ ឬគ្រូបង្វឹករបស់ខ្លួន។
២. ការហ្វឹកហ្វឺនកាយសម្បទា និងលំហាត់របៀប (កម្រិតដំបូង)
លំហាត់របៀប (Drill)៖ នេះជាមេរៀនដំបូងបំផុតដើម្បីពង្រឹងវិន័យ។ ត្រូវរៀនពីរបៀបឈរត្រង់ (ឈរស្ងៀមរាប់ម៉ោងក្រោមថ្ងៃក្តៅ) របៀបលើកដៃគោរព របៀបដើរដង្ហែជួរស្មើដៃស្មើជើង និងការបត់ឆ្វេងស្តាំ បត់ក្រោយ។
ពង្រឹងកាយសម្បទា (Physical Training)៖ រាល់ព្រឹកព្រលឹម ត្រូវក្រោកពីគេង (ម៉ោង ៤:០០ ព្រឹក) រត់ចម្ងាយ ធ្វើលំហាត់ប្រាណ អាត់ពោះ អាត់ដៃ ដើម្បីឱ្យសាច់ដុំរឹងមាំ ស៊ាំនឹងអាកាសធាតុ។
٣. ការសិក្សាជំនាញយោធា និងអាវុធយុទ្ធភណ្ឌ
រៀនពីវិន័យ និងច្បាប់លក្ខន្តិកៈកងទ័ព៖ ត្រូវទន្ទិញ និងយល់ដឹងពីសច្ចាក្រម វិន័យ ១០ ខ្នាត និងកាតព្វកិច្ចកងទ័ព។
បច្ចេកទេសអាវុធ៖ រៀនពីទ្រឹស្តី របៀបដោះដាក់ និងដំឡើងអាវុធវែរ (ដូចជា កាំភ្លើង AK-47 ឬអាវុធថ្មីៗ) ការសម្អាតអាវុធ និងរបៀបតម្រង់បាញ់។
ការអនុវត្តបាញ់គ្រាប់ពិត៖ បន្ទាប់ពីចេះទ្រឹស្តី យុទ្ធជនថ្មីត្រូវចុះទីលានបាញ់ស៊ីប ដើម្បីសាកល្បងបាញ់គ្រាប់ពិតផ្ទាល់ដៃ។
៤. យុទ្ធវិធី និងការចុះទីលាន (Field Training)
យុទ្ធវិធីបុគ្គល និងក្រុម៖ រៀនពីរបៀបវារលូន វារទាប លូនក្រោមកម្រាលលួសបន្លា របៀបរត់គេចពីគ្រាប់ និងការប្រើប្រាស់ភូមិសាស្ត្រដើម្បីលាក់ខ្លួន។
លំហាត់ដើរព្រៃ និងបោះជម្រក៖ ត្រូវស្ពាយកាតាបធ្ងន់ៗ (ផ្ទុកសម្ភារៈគ្រប់គ្រាន់) ដើរចម្ងាយរាប់សិបគីឡូម៉ែត្រ ហាត់រៀបចំទីតាំងដេកក្នុងព្រៃ និងរបៀបរស់រានមានជីវិត (Survival)។
៥. ការរស់នៅប្រចាំថ្ងៃ និងការងារពលកម្ម
ការរៀបចំសណ្តាប់ធ្នាប់បន្ទប់ដេក៖ មុង ភួយ កន្សែង ត្រូវតែបត់ឱ្យមានរាងជ្រុងស្អាតដូចបន្ទាត់ បើធ្វើមិនបានល្អនឹងត្រូវរងពិន័យ (អាត់ដៃ ឬរត់ពាក់មួកដែក)។
ការងារសហគមន៍ (ពលកម្ម)៖ ត្រូវចូលរួមដាំបន្លែ ចិញ្ចឹមសត្វ ជម្រះស្មៅ សម្អាតបន្ទាយ និងប្តូរវេនគ្នាជួយការងារចុងភៅ ឬយាមល្បាតតាមគោលដៅពេលយប់។
៦. ពេលហូបបាយ
តម្រង់ជួរច្រៀង៖ ឈរត្រង់ជួរ និង ច្រៀងបទដែលសាលាកំណត់អោយ
ចាំបទបញ្ជា៖ អង្គុយតាមតុ (៨ នាក់) ត្រង់ខ្លួន ចាំគ្រូបញ្ជាអោយហូបទើបអាចហូបបាន។
ហូបលឿន-ស្ងាត់៖ ហូបឱ្យរហ័ស ហាមជជែកគ្នាលេង ឬបង្កសំឡេងចានស្លាបព្រាខ្លាំងៗ។
លាងចានជូតតុក៖ ហូបរួច ត្រូវប្រមូលចានឆ្នាំទៅលាងខ្លួនឯង និងជូតសម្អាតតុកបាយឱ្យស្អាតភ្លាមៗ។
ការឆ្លងកាត់ការហ្វឹកហ្វឺនទាំងនេះ គឺដើម្បីលត់ដំយុទ្ធជនថ្មីពីមនុស្សទន់ជ្រាយ ឱ្យក្លាយជាទាហានដែលមាន "វិន័យម៉ឺងម៉ាត់ ស្មារតីរឹងមាំ និងកាយសម្បទាមាំមួន" ពេញលក្ខណៈ។

27/05/2026
27/05/2026

ច្បាប់កាតព្វកិច្ចយោធាបានអនុវត្តជាប្រញ៉ាប់ យោធិនកាតព្វកិច្ចយោធានិងត្រូវចូលសាលាហ្វឹកហ្វឺននៅ ចុងឆ្នាំ២០២៦ នេះ

Address

Kampot
0889

Alerts

Be the first to know and let us send you an email when CHHUN military posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category