សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province

  • Home
  • Cambodia
  • Kâmpôt
  • សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province ស.ស.យ.ក. យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ 🇰🇭

02/09/2026
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃ...
26/08/2026

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំជុំគ្រៀល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ជូនដល់លោក ហៃ សេង មេឃុំជុំគ្រៀល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់លោក នឹងត្រៀមបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមនៅថ្ងៃស្អែក។

ជាមួយគ្នានេះដែរ ក្រុមការងារទាំងអស់ក៏បានឧបត្ថម្ភថវិកាចំនួន៣០០,០០០រៀល(សាមសិបម៉ឺនរៀលគត់) សម្រាប់ជួយសម្រួលក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែក។

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ តំណាងលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុក ...
26/08/2026

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ តំណាងលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក បានដឹកនាំក្រុមការងារ ស.ស.យ.ក. ឃុំកំពង់ក្រែង សហការណ៍ជាមួយអង្គការមូនិធិម៉ាហ្វាទីអាល់ប៊ីរ ចូលរួមផ្តល់ជូនកង់ចំនួន០៤ សម្ភារៈសិក្សា(សៀវភៅ ប៊ិច បន្ទាត់) ចំនួន០៤ឈុត ជូនដល់សិស្សានុសិស្ស ព្រមទាំងបន្តផ្តល់ជូនធុង​ចម្រោះ​ទឹក​ ០៣ទៀតជូនដល់គ្រួសារដែលជួបការលំបាកនៅមូលដ្ឋានឃុំកំពង់ក្រែង សរុបទឹកប្រាក់ប្រមាណសរុប​៤៥៥ដុល្លារ។

ការដែលជួបដល់ក្មួយៗសិស្សានុសិស្សដែលជួបការលំបាកបែបនេះ គឺជាយន្តការមួយដែលជួយកាត់បន្ថយការសិក្សារបស់សិស្ស និងបង្កើតឲ្យស្នាមញញឹមជូនពួកគាត់ឲ្យខិតខំរៀនបន្ត។

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ តំណាងលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុក និងជា...
25/08/2026

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក. ស្រុកទឹកឈូ តំណាងលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ បានដឹកនាំសមាជិក សមាជិកា នៃក្រុមយុវជនស.ស.យ.ក.ស្រុក ទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចនេះ មានគោលបំណងធំៗចំនួន២ ដើម្បីឲ្យយុវជនជំនាន់ក្រោយឈ្វេងយល់ពីភាពឈឺចាប់ អំពើយ៉ាងសាហាវយង់ឃ្នង់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត និងឲ្យយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព ដែលមានដល់បច្ចុប្បន្ននេះ។

22/08/2026
នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានប្រធានសហភាពសហព័ន្ធយវជនកម្ពុជាស្រុកទឹកឈ...
15/08/2026

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានប្រធានសហភាពសហព័ន្ធយវជនកម្ពុជាស្រុកទឹកឈូ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុកចំនួន១៥០នាក់ ចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវត្តអង្គសិរីសោភា ស្ថិតនៅក្នុងឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត។

សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” គឺអាចធ្វ...
14/08/2026

សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” គឺអាចធ្វើការបរិច្ចាគ តាមរយៈ QR Code ទាំងពីរខាងក្រោម៖

ដោយឡែក សម្រាប់បងប្អូនដែលចង់បរិច្ចាគជាសម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរជូនដល់បងប្អូនភូមិរង់ចាំ គឺអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងដោយផ្ទាល់បាន នៅអគារ The Kampus។

☎️ លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67 / Telegram : 092 899 844
⏰ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច
📍 ទីតាំង៖ អគារ The Kampus
- Google Map: https://maps.app.goo.gl/YZJzpykBnjHdTDQm6?g_st=ic

#សសយក #សសយកអលសតារ #កឡា_មិត្តភាព_សប្បុរស

13/08/2026

សូមអញ្ជើញទស្សនា និងស្តាប់ចំរៀងបទ៖ បេះដូង ស.ស.យ.ក.ស្រុកទឹកឈូ ❤️️

-ផ្ដួចផ្ដើមផលិត៖ លោក អុឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាល ស្រុក និងជាប្រធានស.ស.យ.ក.ស្រុកទឹកឈូ
-និពន្ធទំនុកច្រៀង៖ លោក ចាន់ សុធារិទ្ធិ
-ច្រៀងដោយ៖ លោក សួស វឌ្ឍនៈ និងលោកស្រី រ័ត្ន រចនា -សម្របសម្រួលទូទៅ៖ លោក អំ តារា
-និពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ខាន់ ចូវយី
-កាត់តវីដេអូ៖ សត្យាវុធ

11/08/2026

ថ្ងៃទី២ ក៏ជាងថ្ងៃចុងក្រោយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦

សកម្មភាពសមាជិក សមាជិកា ក្រុមការងារយុវជន ស.ស.យ.ក. ក្រុង-ស្រុក បានបន្តចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំចម្អិនម្ហូបអាហារ ក៏ដូចជាវេចខ្ចប់អាហារថ្ងៃត្រង់ ទឹកសុទ្ធ ចែកជូនដល់ប្អូនៗបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅមណ្ឌលប្រឡងក្នុងមូលដ្ឋានក្រុង-ស្រុកទាំង៣ នៃខេត្តកំពត។

សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា ក្រុមការងារយុវជន ស.ស.យ.ក. ក្រុង-ស្រុកទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំង កាយចិត្ត ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមយ៉ាងសស្រាក់សស្រាំសហការសម្របសម្រួលផ្ញើកង់-ម៉ូតូ ក៏ដូចជាចែកបាយកញ្ចប់ ទឹកសុទ្ធ ជូនប្អូនៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បញ្ចប់ដោយរលូន និងភាពល្អប្រសើរ។

សូមជូនពរក្រុមការងារ សមាជិក សមាជិការទាំងអស់ សូមមានសុខភាពល្អ សំណងល្អ និងជោគជ័យគ្រប់ភារកិច្ច🙏

Address

Kampot
070801

Telephone

+85510592439

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province:

Shortcuts

Share