Kampot Tax Branch

Kampot Tax Branch Kampot Tax Branch is the state organization located in kampot province and mission is to provide taxation service to all taxpayer.

21/05/2026
នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហៀន សុខល់ ប្រធានសាខា...
13/05/2026

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃសាខាពន្ធដារខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងទិសដៅអនុវត្តបន្តរបស់សាខាពន្ធដារខេត្តកំពត ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំជាន់ទី២ នៃសាខាពន្ធដារខេត្តកំពត។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ោ វណ្ណដេត អ...
30/04/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ោ វណ្ណដេត អនុប្រធានសាខាពន្ធដារខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត និងសហការីនៃសាខាពន្ធដារខេត្តកំពត បានចូលរួមកម្មវិធីប្រកាសជាផ្លូវការ (Project Launching) គម្រោង “Twinning ” ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប (EU) ដើម្បីគាំទ្រកម្មវីធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting ) ក្រោមអធិមតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំនៃសាខាពន្ធដារខេត្តកំពត។

នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រី...
27/04/2026

នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាខាពន្ធដារខេត្តកំពត បានចូលរួមចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងសម្រាប់រយៈពេល ៣ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting ) ក្រោមអធិមតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំនៃសាខាពន្ធដារខេត្តកំពត

សូមគោរពជូនពរ ថ្នាក់ដឹកនាំសាខាពន្ធដារខេត្តកំពត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ...
13/04/2026

សូមគោរពជូនពរ ថ្នាក់ដឹកនាំសាខាពន្ធដារខេត្តកំពត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦🙏🏼🙏🏼🙏🏼

សារជូនពររបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាខាពន្ធដារខេត្តកំពត សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រីប្...
13/04/2026

សារជូនពររបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាខាពន្ធដារខេត្តកំពត សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ គ.ស.​ ២០២៦ 🙏🙏🙏

សារជូនពររបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាខាពន្ធដារខេត្តកំពត សូមគោរពជូនពរឯកឧត្តមបណ្ឌិត ក្នុងឱ...
13/04/2026

សារជូនពររបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាខាពន្ធដារខេត្តកំពត សូមគោរពជូនពរឯកឧត្តមបណ្ឌិត ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ គ.ស.​ ២០២៦ 🙏🙏🙏

សាខាពន្ធដារខេត្តកំពត នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានក...
09/04/2026

សាខាពន្ធដារខេត្តកំពត នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការផ្ដួចផ្ដើមពីលោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត បានជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ និងមានពិធីនិមន្តព្រះសង្ឍសូត្រមន្ត ប្រោសព្រំ សុំសេចក្តីសុខ និងមានការសម្តែងរបាំត្រុដិ ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលខាងមុខនេះ។

-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ: https://t.me/gdtcambodianews

24/03/2026

សេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)
-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ: https://t.me/gdtcambodianews

សេចក្តីជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ ដែលនឹ...
18/03/2026

សេចក្តីជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ ដែលនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

Address

ភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត
Kampot
070801

Opening Hours

Monday 07:30 - 16:45
Friday 07:30 - 16:45

Telephone

+85592298598

Website

Alerts

Be the first to know and let us send you an email when Kampot Tax Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kampot Tax Branch:

Share