30/05/2026
លោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសមាជិករដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលសម្រេចបានលើការងារអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ( ២០២២-២០២៧ និងទិសដៅបន្ត ២០២៧-២០៣២ ) របស់ឃុំអាណត្តិទី៥ ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សស្រុកទឹកឈូ ។
ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងអស់ លោក លោកស្រីមេឃុំ ប្រធានគណបក្សឃុំ និងស្មៀនឃុំទាំងអស់ សរុបចំនួន ៥២នាក់ ស្រី ១១នាក់ ៕
ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ទឹកឈូបេះដូងខ្ញុំ❤️
Telegram Channel: https://t.me/+Qrl2BIUx3CE2OTU9
Website: https://toekchhou.info/
#អរគណសន្តិភាព