គណៈកម្មការចម្រុះពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ-គពអល

  • Home
  • Cambodia
  • Kampong Thom
  • គណៈកម្មការចម្រុះពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ-គពអល

គណៈកម្មការចម្រុះពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ-គពអល បាវចនា ៖ ស្ម័គ្រចិត្ត ចូលរួម អភិវឌ្ឍន៍ គំរូ

សូមស្វាគមន៍ និងជំរាបសួរចំពោះប្រជាពលរដ្ឋខ្មែរជាទីគោរព! នេះជាបណ្ណាល័យអេឡិចត្រូនិច សូមចូលមើលដោយចុចតំណរភ្ជាប់(Link): http://...
15/03/2023

សូមស្វាគមន៍ និងជំរាបសួរចំពោះប្រជាពលរដ្ឋខ្មែរជាទីគោរព!
នេះជាបណ្ណាល័យអេឡិចត្រូនិច
សូមចូលមើលដោយចុចតំណរភ្ជាប់(Link): http://shorturl.at/svxO1

គោលបំណង៖ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ អោយអាចស្វែងរកបានដោយងាយ អំពី
ឯកសារពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ៖
១.រដ្ឋបាលថ្នាក់ជាតិ
២.រដ្ឋបាលរាជធានី ខេត្ត
៣.រដ្ឋបាលក្រុង ស្រុក ខណ្ឌ
៤.រដ្ឋបាលឃុំ សង្កាត់
៥.ថ្នាក់ភូមិ (មិនមែនជាថ្នាក់រដ្ឋបាល)
៦.ឯកសារមេរៀន ឬ ឯកសារពាក់ព័ន្ធ
សូមបញ្ជាក់ផងដែរ ថា នៅក្នុង ឯកសារពាក់ព័ន្ធ គោលធំៗ ទាំងនេះ មានឯកសារពាក់ព័ន្ធលម្អិតតូចៗ នៅខាងក្នុងទៀត ។
សូមលោកអ្នកបាន ចូលរួមទស្សនា និង ចែកចាយបន្តទៀត
ខាងយើងខ្ញុំ នឹងខិតខំ ស្រាវជ្រាវ យក ឯកសារថ្មីៗបន្ថែម ដើម្បីចែកជូន លោកអ្នក។

សូមអរគុណ!

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អង្គការខុមហ្រ្វែល អង្គការសីលការ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការបន្ទាយស្រី អង...
15/03/2023

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អង្គការខុមហ្រ្វែល អង្គការសីលការ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការបន្ទាយស្រី អង្គការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព និងអង្គការកម្មវិធី អភិវឌ្ឍនធនធានយុវជនបានសហការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធានការពិសេសដើម្បីពន្លឿនការបង្កើនបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ដើម្បីលើកកម្ពស់បេក្ខជនស្ត្រីកាន់តែច្រើននៅក្នុងកម្មវិធីនយោបាយរបស់គណបក្ស ដែលមានសមាសភាពអ្នកចូលរួមមកពីតំណាងគណបក្សនយោបាយចំនួន១៤ គណៈកម្មការជាតិរៀបចំការបោះឆ្នោត អង្គការសង្គមស៊ីវិលជាតិ អង្គការអន្តរជាតិ យុវជន និស្សិត និងអ្នកសារព័ត៌មាន។
សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏បានបង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់តាមរយៈកិច្ចសន្ទនា ក្នុងការចែករំលែក និងលើកឡើងពីវិធានការដើម្បីពន្លឿនបេក្ខជនស្ត្រីកាន់តែជ្រើន និងជម្រុញឱ្យមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ ក្នុងប្រទេសកម្ពុជា។
ជាលទ្ធផលនៃសិក្ខាសាលានេះ យើងបានធ្វើការផ្សព្វផ្សាយនូវ របាយការណ៍ «ការផ្ដល់អំណាចនយោបាយដល់ស្ត្រី និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២»​ ជាមួយនឹងការលើកឡើងពីវិធានការពិសេសបណ្ដោះអាសន្ន​ ដែលជាយន្តការណ៍ក្នុងការពន្លឿនការចូលរួមរបស់ស្រ្តី និងក្រុមងាយរងគ្រោះដើម្បីឈានទៅរកសមភាពយេនឌ័រយ៉ាងពិតប្រាកដ ដែលមានដូចជាការធ្វើពិសោធនកម្មច្បាប់ដែលពាក់ព័ន្ធ ដូចជាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដូចជា ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជំពូកទី៤ មាត្រា២៧ និងមាត្រា២៨ «បញ្ជីបេក្ខជនឈរ ឈ្មោះតាមមណ្ឌលនីមួយៗ ត្រូវមានបេក្ខជនស្រ្តី និងបេក្ខជនបុរសឆ្លាស់គ្នាតាមលំដាប់លេខរៀងពី លើដល់ក្រោម» និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជំពូកទី៦ មាត្រា៣៩ «បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗត្រូវមានឈ្មោះបេក្ខជនតាមលំដាប់លេខរៀង និងឆ្លាស់គ្នា រវាងស្រ្តី និងបុរសពីលើដល់ក្រោម » ការដាក់លេខរៀងឆ្លាស់ ការកំណត់កូតា (ជាភាគរយ ឬជាចំនួន) ការច្រានចោលបញ្ជីបេក្ខភាពដែលមិនមានដាក់ស្រ្តីនៅលេខរៀងដែលជាប់ ការបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្សដោយគណបក្សនយោបាយ និងការផ្តល់ជំនួយហិរញ្ញវត្ថុ ជាពិសេសគឺការអនុវត្តនូវកាតព្វកិច្ចរដ្ឋភាគី ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី។

គណបក្សចំនួន១៤គណបក្សបានចូលរួមក្នុងសិក្ខាសាលានេះក្នុងចំណោម២២គណបក្សដែលបានអញ្ជើញ ដោយអ្នករៀបចំ មានគណបក្សខ្លះបានលើកឡើងពីការកំណត់ចំនួនជាក់លាក់ក្នុងការដាក់ចំនួនស្ត្រីនៅក្នុងការឈរឈ្មោះបោះឆ្នោតនៅនីតិកាលខាងមុខ ឯគណបក្សខ្លះទៀតលើកឡើងពីការកំណត់គោលការណ៍ឆ្លាស់បេក្ខភាពរវាងស្រ្តី និងបុរស និងការលើកទឹកចិត្ត តាមរយៈការឧបតម្ភជាថវិកាដល់ស្រ្តីដែលជាប់លេខរៀងទី១ដល់ទី៣។
សូមអរគុណដល់ម្ចាស់ជំនួយ និងអ្នកចូលរួម ដែលជាភាគីពាក់ព័ន្ធទាំងអស់ ដែលបង្កើតឱ្យមានកម្មវិធីនេះកើតឡើង។
សូមរួមគ្នា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការពន្លឿនការបង្កើនបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​។

រីករាយទិវានារីអន្តរជាតិលើកទី១១២!!!! ថ្ងៃនេះវេទិកា «បន្លឺសំឡេងស្ត្រីអ្នកដឹកនាំដើម្បីយុត្តិធម៌យេនឌ័រ» បានរៀបចំឡើងដើម្បីអបអ...
10/03/2023

រីករាយទិវានារីអន្តរជាតិលើកទី១១២!!!!
ថ្ងៃនេះវេទិកា «បន្លឺសំឡេងស្ត្រីអ្នកដឹកនាំដើម្បីយុត្តិធម៌យេនឌ័រ» បានរៀបចំឡើងដើម្បីអបអរសាទរទិវានារីអន្តរជាតិលើកទី១១២ ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់អ្នកដឹកនាំជាស្ត្រីមកពីវិស័យ​​ចម្រុះក្នុងការចែករំលែកបទពិសោធន៍លើបញ្ហាប្រឈម ឧបសគ្គនានា ដំណោះស្រាយ និងតម្រួវការទៅលើបញ្ហារបស់ពួកគេ ព្រមទាំងជាឱកាសក្នុងការអបអរសាទរនូវជោគជ័យរបស់ស្រ្តីជាអ្នកដឹកនាំ ដែលមកពីសហគមន៍ ម្ចាស់អាជីវកម្មខ្នាតតូច សិល្បៈករ និងកិច្ចសន្ទនាពីអនុសាសន៍សំខាន់ៗក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីជាអ្នកដឹកនាំពីអ្នកតំណាង ស្ថាប័នរបស់ខ្លួន។
ក្រោយកិច្ចពិភាក្សាជាមួយនឹងស្ត្រីដឹកនាំមកពីចម្រុះវិស័យ និងចម្រុះយេនឌ័រ កត្តាប្រឈម ដូចជាផ្នត់គំនិតអវិជ្ជមានរបស់សង្គម និងកង្វះប្រព័ន្ធគាំទ្រ នៅតែជាឧបសគ្គ សម្រាប់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ ដូចនេះ ប្រព័ន្ធគាំទ្រដែលជំរុញភាពជោគជ័យរបស់ស្ត្រីដឹកនាំ ដែលមានដូចជាការគាំទ្រពីគ្រួសារ កន្លែងការងារ ការអនុវត្តច្បាប់និងគោលនយោបាយឱ្យមានប្រសិទ្ធភាពដែលអាចជម្រុញឱ្យស្ត្រីទទួលបានឱកាសក្នុងការបញ្ចេញមតិ និងធ្វើការសម្រេចចិត្ត​នៅថ្នាក់ដឹកនាំបានដោយមានប្រសិទ្ធិភាព គ្មានភាពរើសអើង និងការបៀតបៀន ពិតជាតម្រូវការចាំបាច់ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តដាក់។​
កម្មវិធីនេះត្រូវបានសហការរៀបចំដោយ អង្គការបន្ទាយស្រី អង្គការសីលការ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងក្រុមក្តីស្រឡាញ់គឺចម្រុះ។
សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ពីតំណាងក្រសួងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ យុវជន ដែលបានចូលរួមពិភាក្សាចែករំលែក។
សូមអរគុណដល់ KESORR ដែលបានជាចំណែកនៃកម្មវិធីនេះ។
សូមថ្លែងអំណរគុណដល់ USAID FHI360 OXFAM Diakona DP សម្រាប់ថវិកាគាំទ្រ ដើម្បីធ្វើឱ្យមានកម្មវិធីនេះកើតមានឡើង។
សូមចូលរួមទាំងអស់គ្នា ដើម្បីបន្លឺសំឡេងស្ត្រីដឹកនាំ ដើម្បីសមភាពយេនឌ័រ និងយុត្តិធម៌យេនឌ័រ។
អបអរសាទរខែនៃប្រវត្តិសាស្រ្តស្រ្តី!!!!!
Happy 112th International Women's Day!!!!!
Today, "Amplify Women Leader’s Voice for Gender Justice" forum was held to celebrate the 112nd International Women's Day 2023 to provide opportunities for women leaders from diverse sectors to share experiences on challenges, solutions and needs to address their issues, as well as opportunities to celebrate the success of women leaders from the community, small-scale business owners, artists, and dialogues on key recommendations for addressing women's challenges by representatives from diverse institutions.
As a result of the discussion among the panelists from diverse sectors and gender, challenges such as social norms and lack of a supportive system are continuously the obstacles that limit women from leadership positions. Therefore, supportive systems such as family support, and effective implementation of laws and policies from all actors can support women in leadership effectively, without discrimination and harassment.
This forum is co-organized by Love is Diversity, Gender and Development for Cambodia, Association of Cambodian Farmer Communities, SILAKA and Banteay Srei.
We would like to thank the distinguished speakers from the representatives of ministries, government agencies, civil society organizations, and the youth, local community for participating in the discussion.
Thanks to KESORR for being a part of this forum.
Thanks to USAID FHI360 OXFAM Diakona DP for the funding support to make this program possible.
Join together to amplify the voice of women leaders toward gender equality and gender justice.
Celebrating Women’s History Month!!!!!

08/03/2023

អបអរសាទរ ទិវានារីអន្តរជាតិ ០៨ មីនា ២០២៣ ខួបលើកទី ១១២
Happy International Women's Day 08 Mar,2023
++++++++++++++++++++
ទិវានារីអន្តរជាតិ(៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយ​មាន​ពិធី​បុណ្យ​រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បាន​កំណត់​ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និង​ដោយ​ជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេ​អាច​រំលឹក​ឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ប្រភព៖ shorturl.at/eqySY
++++++++++++++++++++
យើងខ្ញុំ ជាសមាជិក សមាជិកា នៃគម្រោង គពអល
សូមចូលរួម អបអរសារទរ គាំទ្រ លើកស្ទួយ ពេញទំហឹង ជូនពរចំពោះ សម្រាប់ នារីទាំងអស់ ដែលជាស្រ្តិដំបូង ជាជីដូន ជាម្តាយ ជាអ្នកដឹកនាំ នាយិកា អ្នកគ្រូ បងប្អូនស្រី កូនស្រី ក្មួយស្រី និងស្រ្តីគ្រប់រូប ទទួលបាន សិទ្ទិ ស្មើរ ដូចហ្នឹងបុរស ។
ការគោរព ហ្នឹងមានសិទ្ធិស្មើរគ្មាទាំងស្រ្តីបុរស នាំមកនូវភាពរីកចម្រើន រុងរឿងសំរាប់សង្គមជាតិ ។
#សីលការ #គពអល

02/03/2023

សូមរងចាំចូលរួមទស្សនា !
ការផ្សាយផ្ទាល់ពីអង្គការសីលការ
«អភិបាលកិច្ចល្អ និងការដេញថ្លៃមូលនិធិឃុំ-សង្កាត់»
-ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ ២០២៣ ម៉ោង ១១៖០០-១២៖០០ នាទី ថ្ងៃត្រង់

02/03/2023

តើស្នេហាគឺជាអ្វី? គេនិយាយថា មានដៃគូរ រឺមានស្នេហា មានការឈឺចាប់ មានស្នាម គឺជារឿងធម្មតា ពិតមែនអត់ណ៎?
ឆាប់ៗនេះ......

Address

Kampongthom Province
Kampong Thom
812

Telephone

+85599529781

Website

Alerts

Be the first to know and let us send you an email when គណៈកម្មការចម្រុះពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ-គពអល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share