ពន្ធនាគារ ខេត្តកំពង់ធំ

ពន្ធនាគារ ខេត្តកំពង់ធំ អប់រំកែប្រែ និងស្តារនីតិសម្បទាដល់ជនជាប់ឃុំ

មូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានចុះមកបើកប្រាក់ឧបត្ថម្ភជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះកំពង់ធំ ៖ លោកស្រីវរអគ្គានុរក្សថ...
07/09/2026

មូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានចុះមកបើកប្រាក់ឧបត្ថម្ភជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ

កំពង់ធំ ៖ លោកស្រីវរអគ្គានុរក្សថ្នាក់លេខ១ តាប់ សោភ័ណ្ឌ អនុប្រធានពន្ធនាគារ និងលោកវរអគ្គានុរក្សថ្នាក់លេខ២ រឿម សារ៉ុម ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា តំណាងលោកប្រធានពន្ធនាគារខេត្តកំពង់ធំ បានសហការជាមួយមន្ត្រី នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ ដឹកនាំដោយលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម បានចុះមកបើកប្រាក់ឧបត្ថម្ភជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ ចំនួន ០១នាក់ ទទួលថវិកាចំនួន ៨ម៉ឺនរៀល។

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ធំ។

ពន្ធនាគារខេត្តកំពង់ធំ ចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពន្ធនាគារកំពង់ធំ ៖ លោកឧត្តមអគ្គានុ...
04/09/2026

ពន្ធនាគារខេត្តកំពង់ធំ ចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពន្ធនាគារ

កំពង់ធំ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ញឹម តាក់ អនុប្រធានពន្ធនាគារខេត្តកំពង់ធំ បានដឹកនាំក្រុមការងារពន្ធនាគារ ចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពន្ធនាគារខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធខេត្ត លោកអធិការនគរបាលក្រុងស្ទឹងសែន លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងសែន និងមន្ត្រីសាលាខេត្ត។

កំពង់ធំ ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំប្រសាទយាយព័ន្ធ សាលាខេត្តកំពង់ធំ។
រូបភាព ៖ ពន្ធនាគារខេត្តកំពង់ធំ

18/08/2026

មូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានចុះមកបើកប្រាក់ឧបត្ថម្ភជូនជនជាប់ឃុំជាស្រ្តីមានកូនតាមម្ដាយ

កំពង់ធំ ៖ លោកស្រីវរអគ្គានុរក្សថ្នាក់លេខ១ តាប់ សោភ័ណ្ឌ អនុប្រធានពន្ធនាគារ និងលោកវរអគ្គានុរក្សថ្នាក់លេខ២ រឿម សារ៉ុម ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា តំណាងលោកប្រធានពន្ធនាគារខេត្តកំពង់ធំ បានសហការជាមួយមន្ត្រី នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ ដឹកនាំដោយលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម បានចុះមកបើកប្រាក់ឧបត្ថម្ភជូនជនជាប់ឃុំជាស្រ្តីមានកូនតាមម្ដាយអាយុក្រោម ២ឆ្នាំ ចំនួន ០១នាក់ ទទួលថវិកាចំនួន ៨ម៉ឺនរៀល។

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ធំ។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ធំ

18/08/2026
គណៈកម្មការបន្ធូរបន្ថយទោស និងលើកលែងទោសថ្នាក់ខេត្ត បានប្រជុំពិនិត្យវាយតម្លៃស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុ...
04/08/2026

គណៈកម្មការបន្ធូរបន្ថយទោស និងលើកលែងទោសថ្នាក់ខេត្ត បានប្រជុំពិនិត្យវាយតម្លៃស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងទិវាជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៧

កំពង់ធំ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបន្ធូរបន្ថយទោស និងលើកលែងទោសពន្ធនាគារ ចូលរួមកិច្ចប្រជុំរបស់គណៈកម្មការបន្ធូរបន្ថយទោស និងលើកលែងទោសថ្នាក់ខេត្តកំពង់ធំ ដើម្បីពិនិត្យវាយតម្លៃទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងទិវាជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៧ ដល់ទណ្ឌិតសរុបចំនួន ៥៦ នាក់ ស្រី ០០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន បុត្ត អភិបាលរងអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មការសរុបចំនួន ១១រូប ។

លទ្ធផលសម្រេចបានចំនួន ៥៥ នាក់ ដូចខាងក្រោម ៖
- បន្ធូរបន្ថយទោសរយៈពេល ៣ខែ ចំនួន ៤៧ នាក់
- បន្ធូរបន្ថយទោសរយៈពេល ៦ខែ ចំនួន ០៦ នាក់
- បន្ធូរបន្ថយទោសរយៈពេល ៩ខែ ចំនួន ០២ នាក់។

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំប្រសាទយាយព័ន្ធ សាលាខេត្តកំពង់ធំ។

ពន្ធនាគារខេត្តកំពង់ធំ បានប្រជុំជួរត្រួតពិនិត្យកម្លាំងកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ អង្គភាពពន្ធនាគារខេត្តកំព...
03/08/2026

ពន្ធនាគារខេត្តកំពង់ធំ បានប្រជុំជួរត្រួតពិនិត្យកម្លាំង

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តកំពង់ធំ។

ពន្ធនាគារខេត្តកំពង់ធំ ហ្វឹកហាត់ការបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី កំពង់ធំ ៖ លោក ឧត្តមអគ្គានុរក...
24/07/2026

ពន្ធនាគារខេត្តកំពង់ធំ ហ្វឹកហាត់ការបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី

កំពង់ធំ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តកំពង់ធំ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអង្គភាព សហការជាមួយក្រុមគ្រូបង្គោល នៃបញ្ជាការវរសេនាតូចលេខ៤៤៨ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដើម្បីហ្វឹកហាត់ការបាញ់គ្រាប់ពិត នៅទីបញ្ជាការវរសេនាតូចលេខ៤៤៨ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ សរុបចំនួន២៥រូប ស្ត្រី ០២រូប ប្រើប្រាស់អាវុធចំនួន ១២ដើម (ខ្លី ១ដើម) គ្រាប់ចំនួន ២៧០គ្រាប់ និងកាំភ្លើងបាញ់ផ្សែងចំនួន ១ដើម ដោយមន្រ្តីម្នាក់ៗ អនុវត្តបាញ់គ្រាប់ពិតចំនួន ០៦គ្រាប់ ។

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានបាញ់គ្រាប់ពិត នៃទីបញ្ជាការវរសេនាតូចលេខ៤៤៨

Address

ភូមិបល្ល័ង្កកើត ចំងាយ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៦
Kampong Thom

Website

Alerts

Be the first to know and let us send you an email when ពន្ធនាគារ ខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share