26/01/2026
👉Noted តោះ ឈ្វេងយល់អំពី បណ្ឌិត្យសភាវិទ្យាសាស្ដ្រកសិកម្មកម្ពុជា សរសេរជាអក្សរកាត់ថា «ប.វ.ក.ក.» និងជាភាសាអង់គ្លេសថា Cambodia Agricultural Science Academy សរសេរជាអក្សកាត់ថា (CASA) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២៥/១៥៨៧ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា❗🇰🇭