01/09/2026
🏥 ពិធីបើកសម្ភោធអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានប្រារព្ធ ពិធីបើកសម្ភាធអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (Intensive Care Unit – ICU) ដោយមានការចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, លោកប្រធានមន្ទីរពេទ្យ, អនុប្រធានមន្ទីរពេទ្យ, ប្រធាន/អនុប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធនៃអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកជំងឺទូទៅ ក (Medicine A)។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយភាពសាមគ្គី និងសេចក្តីរីករាយ ដោយមានពិធីសាសនា និងការប្រគេនភោជនាហារដល់ព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងជ័យមង្គល សម្រាប់ផ្នែកថ្មី និងបុគ្គលិកទាំងអស់ដែលបំពេញការងារផ្នែកសុខាភិបាល។
ការបើកដំណើរការ ICU គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះ និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងរួមចំណែកលើកកម្ពស់ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំអ្នកជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
💐 ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ៖
🙏 ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ការណែនាំដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
🙏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលបានផ្តល់ជាសំភារៈបរិក្ខាពេទ្យនិងតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ការណែនាំដល់ការអភិវឌ្ឍន៍
👩⚕️👨⚕️ លោកគ្រូ អ្នកគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងការលះបង់ ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋ។
🙏 សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ គាំទ្រ និងរួមចំណែកក្នុងការសាងសង់ និងអភិវឌ្ឍអគារ ICU ថ្មីនេះ។
មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង — រួមគ្នាដើម្បីសុខភាព និងសុវត្ថិភាពអ្នកជំងឺ ❤️🏥
#មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
#គុណភាពសេវាសុខាភិបាល
#សុវត្ថិភាពអ្នកជំងឺ