វិទ្យាល័យ ហ៊ុនសែនកំពង់លែង

វិទ្យាល័យ ហ៊ុនសែនកំពង់លែង អ្នកជាចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានយើង

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុនសែនកំពង់លែង បានប្រារព្ធពិធីដាំដើមឈើចំនួន ៤០០ដើម ដោយមានការអញ្ជើញចូលរួមព...
22/07/2026

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុនសែនកំពង់លែង បានប្រារព្ធពិធីដាំដើមឈើចំនួន ៤០០ដើម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជីន សុខណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌និងសាសនា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល លោក ឆេង ផល្លា អភិបាលរងស្រុកកំពង់លែង លោក សែម សុខន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់លែង ព្រមទាំងអង្គភាពពាក់ព័ន្ធ លោកស្រីនាយិកា លោកនាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងនិងបងប្អូនតំណាងសមាគមគ្រិស្ទបរិស័ទ សរុបចំនួន ៦៧៥នាក់ ស្រី ៤២៧នាក់
━━━✥✥◈✥✥━━━━

ការដាំដើមឈើនៅក្នុងបរិវេណសាលារៀន មិនត្រឹមតែជួយកែលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍទាំងសុខភាពផ្លូវកាយ ស្មារតី និងការរៀនសូត្ររបស់សិស្សានុសិស្ស។ ខាងក្រោមនេះគឺជាសារៈសំខាន់ចម្បងៗ៖

១. ការបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ
កាត់បន្ថយកម្ដៅ និងផ្តល់ម្លប់: ដើមឈើជួយស្រូបយកកម្ដៅពីពន្លឺព្រះអាទិត្យ និងបង្កើតខ្យល់ត្រជាក់តាមរយៈការបំភាយចំហាយទឹក ដែលជួយឱ្យសិស្សមានអារម្មណ៍ស្រស់ស្រាយ និងមានផាសុកភាពក្នុងពេលសិក្សា។
កាត់បន្ថយសំឡេងរំខាន: ដើមឈើដើរតួនាទីជារបាំងធម្មជាតិដែលជួយស្រូបយក និងកាត់បន្ថយសំឡេងរំខានពីខាងក្រៅបរិវេណសាលា ដែលធ្វើឱ្យបរិយាកាសក្នុងថ្នាក់រៀនមានភាពស្ងប់ស្ងាត់ និងងាយស្រួលដល់ការស្តាប់គ្រូពន្យល់។

២. សុខភាពផ្លូវចិត្ត និងស្មារតីសិស្ស
កាត់បន្ថយភាពតានតឹង (Stress): ការឃើញពណ៌បៃតងនៃធម្មជាតិជួយឱ្យសិស្សមានអារម្មណ៍ធូរស្រាល កាត់បន្ថយសម្ពាធពីការសិក្សា និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។
ការសម្រាកលំហែ: សួនច្បារសាលាជាកន្លែងដ៏ល្អសម្រាប់សិស្សអង្គុយអានសៀវភៅ ពិភាក្សាការងារក្រុម ឬសម្រាកក្នុងពេលទំនេរ។

៣. ការបង្រៀន និងការរៀនសូត្រ (កិច្ចការសិក្សា)
មន្ទីរពិសោធន៍ធម្មជាតិ: ដើមឈើគឺជាឧបករណ៍បង្រៀនដ៏មានប្រសិទ្ធភាពសម្រាប់មុខវិជ្ជាជីវវិទ្យា វិទ្យាសាស្ត្របរិស្ថាន និងភូមិវិទ្យា។ សិស្សអាចសិក្សាផ្ទាល់ពីវដ្ដជីវិតរបស់រុក្ខជាតិ ការដាំដុះ និងការថែទាំ។
ការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ: ការចូលរួមដាំ និងថែទាំដើមឈើ បណ្តុះឱ្យសិស្សមានក្តីស្រឡាញ់ចំពោះធម្មជាតិ ចេះទទួលខុសត្រូវ និងដឹងពីគុណតម្លៃនៃការការពារបរិស្ថាន។

៤. ការការពារបរិស្ថាន និងនិរន្តរភាព
ការកែលម្អគុណភាពខ្យល់: ដើមឈើជួយស្រូបយកឧស្ម័នកាបូនិក និងបញ្ចេញអុកស៊ីហ្សែន ដែលធ្វើឱ្យខ្យល់ក្នុងសាលារៀនមានភាពបរិសុទ្ធ និងជួយដល់សុខភាពផ្លូវដង្ហើមរបស់សិស្ស និងគ្រូ។
ការការពារការហូរច្រោះដី: ប្រព័ន្ធឫសរបស់ដើមឈើជួយពង្រឹងដី និងការពារការហូរច្រោះនៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលជួយរក្សាស្ថិរភាពដីនៅក្នុងបរិវេណសាលា។

១៣-កក្កដា-២០២៦គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែ...
13/07/2026

១៣-កក្កដា-២០២៦

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង បានចូលរួមក្នុងពិធីបុណ្យសព និងដង្ហែសព ម្តាយបង្កើតរបស់លោកនាយករង ហែម ផល្លា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយរោគាពាធ នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

វត្តមាននាឱកាសនេះ គឺដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅជូន លោកនាយករង និងក្រុមគ្រួសារចំពោះការបាត់បង់អ្នកមានគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ទាំងអស់ សូមថ្លែងអណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្...
08/07/2026

គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ទាំងអស់ សូមថ្លែងអណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកស្រី សន ចាន់រ៉ាស៊ី អនុប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន និងជាអនុប្រធានមណ្ឌលសុខភាពឃុំស្វាយរំពារ ដែលបានឧបត្ថម្ភ ជីសរីរាង្គចំនួន ១០បេ ដល់សួនកសិកម្មបំនិនជីវិតរបស់វិទ្យាល័យយើងខ្ញុំ។
កាយវិការដ៏សប្បុរសធម៌របស់អ្នកស្រី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តការងារកសិកម្មជាក់ស្តែង និងការអភិវឌ្ឍចំណេះដឹងផ្នែកបំនិនជីវិតរបស់សិស្សានុសិស្សឱ្យកាន់តែរីកចម្រើន។

សាលារៀនយើងខ្ញុំ នៅតែបន្តរង់ចាំ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមគាំទ្រពីសំណាក់សប្បុរសជនជិតឆ្ងាយនៅក្នុងមូលដ្ឋានជាបន្តបន្ទាប់ទៀត ដើម្បីរួមគ្នាកែលម្អ និងធ្វើឱ្យប្រសើរដល់វិទ្យាល័យយើង សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កូនចៅយើងទាំងអស់គ្នាទៅថ្ងៃអនាគត។

គណៈគ្រប់គ្រងសាលា សូមជូនពរ អ្នកស្រី សន ចាន់រ៉ាស៊ី និងក្រុមគ្រួសារ ជួបប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
០៨ កក្កដា ២០២៦

✍️ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០៦ កក្កដា ២០២៦ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន កំពង់លែង បាន...
07/07/2026

✍️ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០៦ កក្កដា ២០២៦ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន កំពង់លែង បានបញ្ចប់ដោយរលូន។

សូមថ្លែងអំណរគុណចំពោះ លោក សូ សំណាង អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់លែង បានអញ្ជើញជាអធិបតីក្នុងការបើកកេសវិញ្ញាសា និងត្រួតពិនិត្យដំណើរការការប្រឡង។

សូមថ្លែងអំណរគុណចំពោះ អធិការដ្ឋាននគរបាលស្រុកកំពង់លែង ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំកំពង់ហៅ ដែលបានចាត់កម្លាំងនគរបាលចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡង។

សូមថ្លែងអំណរគុណចំពោះ មណ្ឌលសុខភាពកំពង់ហៅ ដែលបានចាត់បុគ្គលិកពេទ្យចូលរួមតាមដានសុខភាពបេក្ខជនក្នុងដំណើរការ
ប្រឡង។
#ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសិស្ស ឈ្មោះ ព្រិន កញ្ញា  Kanha (សុំមិនដាក់រ...
02/07/2026

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសិស្ស ឈ្មោះ ព្រិន កញ្ញា Kanha (សុំមិនដាក់រូប) និង ប្អូនស្រី ខន ស្រីកា ដែលបានផ្ញើថវិកាម្នាក់ៗចំនួន 10$ មកកាន់ Page ផ្លូវការរបស់សាលា ដើម្បីចូលរួមបុណ្យសពប្អូនប្រុស ស្រ៊ីម ស៊ីណា (សិស្សថ្នាក់ទី៩A) បន្ទាប់ពីបានទទួលដំណឹងមរណភាពនេះតាមរយៈការផ្សព្វផ្សាយដោយPageវិទ្យាល័យ។
ថវិកាដែលទទួលបានខាងសាលានឹងចាត់ចែងយកទៅជូនដល់គ្រួសារសពក្នុងពេលឆាប់ៗនេះ។
គណៈគ្រប់គ្រងសាលាសូមកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃ និងកាយវិការដ៏សប្បុរសដែលតែងតែមិនភ្លេចនិងជួយដល់មិត្តភក្តិរួមសាលារបស់ប្អូនៗ។ សូមជូនពរប្អូនៗមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច 🙏❤️

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសិស្ស ឈ្មោះ បូ ចាន់ណា ដែលបានផ្ញើថវិកាចំនួន ...
02/07/2026

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសិស្ស ឈ្មោះ បូ ចាន់ណា ដែលបានផ្ញើថវិកាចំនួន ២០០,០០០ រៀល មកកាន់ Page ផ្លូវការរបស់សាលា ដើម្បីចូលរួមបុណ្យសពប្អូនប្រុស ស្រ៊ីម ស៊ីណា (សិស្សថ្នាក់ទី៩A) បន្ទាប់ពីបានទទួលដំណឹងមរណភាពនេះតាមរយៈការផ្សព្វផ្សាយដោយPageវិទ្យាល័យ។
ថវិកាដែលទទួលបានខាងសាលានឹងចាត់ចែងយកទៅជូនដល់គ្រួសារសពក្នុងពេលឆាប់ៗនេះ។
គណៈគ្រប់គ្រងសាលាសូមកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃ និងកាយវិការដ៏សប្បុរសដែលតែងតែមិនភ្លេចនិងជួយដល់មិត្តភក្តិរួមសាលារបស់ប្អូន។ សូមជូនពរប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច 🙏❤️

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្...
02/07/2026

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់លែង លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ព្រមទាំងប្អូនៗសិស្សានុសិស្សបាននាំយកថវិកាដើម្បីចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពប្អូនប្រុស ស្រ៊ីម ស៊ីណា សិស្សរៀនថ្នាក់ទី៩A ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមសម្ដែងនូវសេចក្ដីសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ ពួកយើងក៏សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ស្រ៊ីម ស៊ីណា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បច្ចុប្បន្ន សពប្អូនប្រុសកំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅក្នុងភូមិស្ទឹងសណ្តែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ថ្ងៃពុធ ២រោច ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦លោកស្រី ម៉ក់ គឹមឆៃ នាយិកាវិទ្យាល័យ ហ៊...
01/07/2026

ថ្ងៃពុធ ២រោច ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦

លោកស្រី ម៉ក់ គឹមឆៃ នាយិកាវិទ្យាល័យ ហ៊ុន សែន កំពង់លែង លោកនាយករងទាងបី និងលោកគ្រូទីប្រឹក្សាយុវជន បានរៀបចំពិធីសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការចូលរួម ជូនដល់ប្អូនៗយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែងរៀនថ្នាក់ទី១២ដែលត្រូវបញ្ចប់នៅចុងឆ្នាំសិក្សានេះ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការលះបង់ និងការចូលរួមការងារ វិន័យ សណ្តាប់ធ្នាប់ បរិស្ថាន ការសិក្សា ការងារមនុស្សធម៌ក្នុងបរិវេណសាលា និងក្នុងសហគមន៍នាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោកស្រីនាយិកា និងលោកនាយករង បានមានប្រសាសន៍កោតសរសើរយ៉ាងក្រៃលែងចំពោះស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់ប្អូនៗទាំងអស់គ្នា។ ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងសាលាក៏បានឆ្លៀតឱកាសផ្តល់នូវដំបូន្មានល្អៗ ព្រមទាំងប្រសិទ្ធពរជ័យជូនដល់ប្អូនៗសិស្សានុសិស្សឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
#វិទ្យាល័យហ៊ុនសែនកំពង់លែង
#យុវជនកាយរឹទ្ធិ
#យុវជនកាកបាទក្រហម

ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែ...
19/06/2026

ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនកំពង់លែង លោកគ្រូអ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្ស បានអារាធនានិមន្តព្រះសង្ឃ ដើម្បីសម្ដែងព្រះធម៌ ផ្ដល់ឱវាទអប់រំដល់ប្អូនៗសិស្សានុសិស្ស ដើម្បីជាការដាស់តឿនក្រើនរំលឹក ស្មារតី ឱ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យ មានឥរិយាបថល្អ និងមានសីលធម៌ល្អ ចាកឆ្ងាយពីអំពើអបាយមុខផ្សេងៗ

ការណែនាំអប់រំពីសំណាក់ព្រះសង្ឃមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែ និងតម្រង់ទិសដៅជីវិតរបស់សិស្សានុសិស្ស៖
១-ពង្រឹងសីលធម៌រស់នៅ៖ ជួយឱ្យសិស្សស្គាល់ខុសស្គាល់ត្រូវ ដឹងគុណទោស ស្គាល់គុណូបការៈរបស់មាតាបិតា និងគ្រូឧបជ្ឈាយាចារ្យ។
២-កាត់បន្ថយអំពើអបាយមុខ៖ ធម៌អប់រំជួយដាស់តឿនសិស្សឱ្យជៀសឆ្ងាយពីគ្រឿងញៀន អំពើហិង្សាក្នុងសាលា និងការសេពគប់មិត្តភក្តិមិនល្អ។
៣-បង្កើនការផ្ដោតអារម្មណ៍៖ ការស្ដាប់ធម៌ជួយឱ្យចិត្តស្ងប់ កាត់បន្ថយភាពតានតឹង (Stress) ដែលធ្វើឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។

"ចំណេះវិជ្ជាជាអាវុធសម្រាប់ស្វែងរកទ្រព្យ តែសីលធម៌និងគុណធម៌ជាត្រីវិស័យនាំផ្លូវជីវិតឱ្យជួបតែសេចក្ដីសុខ និងសេចក្ដីថ្លៃថ្នូរ

14/06/2026

Address

Kampong Chnang

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ហ៊ុនសែនកំពង់លែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share